Tuesday, November 22, 2011

វេទិការសន្តិសុខស្បៀងលើកទី៤៦ប្រារព្ធធ្វើឡើងនៅកម្ពុជា

ផ្សាយថ្ងៃទី២២-១១-២០១១: ដកស្រង bayontv


ភ្នំពេញ៖ វេទិការ សន្តិសុខស្បៀងលើកទី៤៦បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងែទី២២ ខែវិច្ឆិកានៅទីស្ដីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពឯកឧត្ដម ទេសរដ្ឋមន្រ្តី តាវ សេងហួរ អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ។ អង្គវេទិការបានផ្ដោតការយកចិត្តទុកដាក់ទៅលើបទបង្ហាញសេចក្ដី ព្រាងរបាយ
ការណ៍ស្ដីពីការពិនិត្យឡើងវិញនៃក្របខ័ណ្ឌយុទ្ធសាស្រ្ត សន្តិសុខស្បៀងនិងអាហា
រូបត្ថម្ភឆ្នាំ២០០៨-២០១២ និងបទបង្ហាញការផ្សព្វផ្សាយព្រឹត្តិប័ត្រប្រចាំត្រីមាសស្ដីពី សន្តិសុខស្បៀងនិងអាហារូបត្ថម្ភលេខ៤ប្រចាំត្រីមាសទី៣ ឆ្នាំ២០១១។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី តាវ សេងហួរ មានប្រសាសន៍ថាតាមរបាយការណ៍
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយជំនន់ភ្លៀងនិងជំនន់ទឹកទន្លេដែល
បានកើតឡើងចាប់ពីពាក់ កណ្ដាលខែសីហាបានធ្វើឱ្យបាត់បង់អាយុជីវិត
ប្រជាពលរដ្ឋកម្ពុជា ចំនួន២០៧នាក់ ក្នុងនោះមានប្រជាពលរដ្ឋជាង៣៤ពាន់
គ្រួសារត្រូវបានជម្លៀសទៅកាន់ ទីទួលសុវត្តិភាព។

ផ្ទៃដីស្រូវជាង៣៣៣ពាន់ហិកតាបានរងផលប៉ះពាល់ក្នុងនោះជាង៨៦ ពាន់ហិកតា
ត្រូវបានបំផ្លាញទាំងស្រុង ផ្លូវជាតិ ផ្លូវក្នុងខេត្តប្រវែង២០៧គីឡូម៉ែត្រនិងផ្លូវលំជនបទ
ប្រវែងជាង២ ពាន់គីឡូម៉ែត្រត្រូវរងនូវផលប៉ះពាល់ព្រមទាំងធ្វើឱ្យលំនៅដ្ឋាន ប្រជាពលរដ្ឋជាង២០ម៉ឺនខ្នងវត្តអារាមចំនួន៤០២វត្តមណ្ឌលសុខភាព ចំនួន៩៤
កន្លែងនិងសាលារៀនជាង១០០កន្លែងត្រូវបានរងប៉ះពាល់និង លិចលង់។ ឯកឧត្ដម បានគូសបញ្ជាក់ថាគ្រោះមហន្តរាយធម្មជាតិកន្លងមកធ្វើឱ្យរាជធានីនិងខេត្ត
ចំនួន១៧ក្នុងចំណោម២៤រាជធានីខេត្តទូទាំងប្រទេសហើយខេត្តដែលរងនូវ
ផលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺខេត្តព្រៃវែង កណ្ដាល កំពង់ចាម និងខេត្តកំពង់ធំ៕

No comments: