Monday, March 12, 2012

នៅថ្ងៃ៨មីនា​ ស្អែកនេះ ក្រុមស្រ្តីវ័យក្មេង នៅប្រទេសកម្ពុជា នឹងធ្វើយុទ្ធនាការ ប្រឆាំងនឹងអំពើហិង្សា​គ្រប់ទំរង់លើស្រ្តី

ផ្សាយថ្ងៃទី០៧-០៣-២០១២: ដកស្រង dap-news.com

ភ្នំពេញ៖ ក្នុងការចូលរួម ទប់ស្កាត់អំពើហិង្សា គ្រប់រូបភាពទៅលើ ស្រ្តីនោះ នៅថ្ងៃព្រហស្សតិ៍ ទី៨ មីនា ក្រុមស្រ្តីវ័យក្មេងក្នុងប្រទេសកម្ពុជា ដែលមកពីបណ្តាសាលា មហាវិទ្យាល័យ អង្គការ និងស្ថាប័នឯកជននានា នឹងធ្វើយុទ្ធនាការ ប្រឆាំងនឹងអំពើហិង្សា គ្រប់ទំរង់មកលើស្រ្តី ជាពិសេសប្រឆាំងដាច់ខាត នូវអំពើហិង្សារបស់ បុរស និងអាជ្ញាធរប្រើអំពើហិង្សាបង្ក្រាប ទៅលើបាតុករដែលជាស្រ្តីភេទ និងស្រ្តីដែលជាភរិយារបស់ខ្លួន ។យោងតាមសេចក្តី

ប្រកាសព័ត៌មាន របស់ក្រុមស្រ្តីវ័យក្មេងក្នុងប្រទេសកម្ពុជា ដែល

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១២

នេះ ឲ្យដឹងថា នាពេលថ្មីកន្លងមកនេះ យើងជាស្រ្តី វ័យក្មេងក្នុងប្រទេសកម្ពុជា

បានសង្កេតឃើញថា ស្ថានភាពអំពើហិង្សាក្នុងគួ្រសារមកលើស្រ្តី ហាក់បីដូចជាថយ ចុះ បើយោងតាមរបាយការណ៍នៃរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែទោះបីជាមាន ការថយចុះអំពើហិង្សា ក្នុងគ្រួសារ មកលើស្រ្តី ក៏ពិតមែន ប៉ុន្តែវាហាក់បីដូចជាមានការថយចុះយឺតនិងផ្ទុយទៅវិញអំពើហិង្សារបស់

អាជ្ញាធរដែល ចូលបង្ក្រាបហ្វូងបាតុករដែលជាស្រ្តី បែរជាមានការ

កើនឡើងទៅវិញ និងមានសភាពធ្ងន់ធ្ងរគួរឲ្យចាប់អារម្មណ៍ ផងដែរ។
សេចក្តីប្រកាសបន្តថា យុទ្ធនាការនេះ នឹងប្រព្រឹត្តិទៅក្នុងថ្ងៃទិវានារីអន្តរជាតិ៨ មីនា ២០១២ វេលាម៉ោង៣ និង៣០នាទីរសៀល នៅតាមបណ្តោយផ្លួវរថភ្លើង (ចាប់ដើរពីវត្តនាគវ័ន្តមក) ដែលមានរយៈពេលមួយម៉ោង ក្រោមរូបភាព

នៃការស្លៀកសំលៀកបំពាក់ដែលធ្វើពីសំណល់ ឬសំរាម ដោយមាន បំពាក់នូវឃ្លាទាមទារនានា របស់ស្រ្តីវ័យក្មេងចំពោះស្ថានភាពស្រ្តី ក៏ដូចជាពាក្យលើកទឹកចិត្តមួយចំនួនដល់ស្រ្តី និងការកាន់នូវ រូបភាពបង្ហាញពីការឈឺចាប់របស់ស្រ្តីដែលបានរងគ្រោះពីអំពើហិង្សានានា។
ក្នុងយុទ្ធនាការនេះ នឹងធ្វើឡើងក្នុងបំណងប្រមូលការគាំទ្ររបស់ប្រជាជន ដែលងាយរងគ្រោះដោយសារអំពើ ហិង្សាក្នុងគ្រួសារ ក្នុងសំណង់មិនទាន់រៀបរយ (មិនសមស្រប) ដែលនៅតាមបណ្តោយផ្លូវរថភ្លើង ក៏ដូចជាការ ធ្វើការផ្សព្វផ្សាយផ្តល់នូវកំលាំងចិត្ត ដល់ប្រជាជនដែលជាស្ត្រី ឲ្យមានភាពរឹងមាំក្នុងជីវិត ដើម្បីអាចប្រឈមនឹង ភាពលំបាកនានា ក្នុងជីវិតរបស់ពួកគាត់៕

No comments: