ផ្សាយថ្ងៃទី០៧-០៣-២០១២: ដកស្រង nokorwat.news.com
.gif)
ខេត្ដព្រះសីហនុៈ របររកស៊ីគេចពន្ធ ប្រេងឥន្ធនៈដែលឈ្មួញនាំចូលពីប្រទេសជិតខាងតាមដែនសមុទ្រមកភូមិកោះ ខ្យងឃុំអូរជ្រៅស្រុកព្រៃនប់ខេត្ដព្រះសីហនុ បានកើតមានយ៉ាងពេញបន្ទុក។ សព្វថ្ងៃ នេះសមត្ថកិច្ចដែនដីចាប់តាំងពីប៉ូលិស ប៉ុស្ដិ៍រដ្ឋបាលរហូតដល់អធិការស្រុកនិង អាជ្ញាធរដែនដីបានឆ្លើយដូចៗគ្នាថា នោះជាឆ្នាំងបាយរបស់ថ្នាក់លើ ។
មជ្ឈដ្ឋានខ្លះបានចាត់ទុកថា ឈ្មួញ និងថ្នាក់លើនោះនាំគ្នាប្រព្រឹត្ដអំពើពុក រលួយលុបបំបាត់ថវិការចំណូលរដ្ឋច្រើន ឥតគណនាក្នុងមួយឆ្នាំៗ ដែលពាក្យថា ថ្នាក់លើនោះមិនដឹងថាតើមានឋានៈជា អ្វីស័ក្ដិប៉ុន្មាន ផ្កាយប៉ុន្មាន ឬក៏ជាថ្នាក់ ដឹកនាំថ្នាក់ណាមួយនោះទេដែលចេះតែបន្ដប្រព្រឹត្ដរហូតដល់ សព្វថ្ងៃនេះ។ ប្រជា ពលរដ្ឋនៅភូមិកោះខ្យងនោះរិះគន់ថា ថ្នាក់លើ ជាភាសាររបស់ពួកប៉ុលពត កាលពីសម័យមុន ដែលអ្នកប្រព្រឹត្ដ ល្មើសនាសម័យនេះយកមកប្រើដើម្បីបិទបាំង ។
លោក បៃ ជុនមេប៉ុស្ដិ៍ប៉ូលិសរដ្ឋ បាលឃុំអូរជ្រៅ ស្រុកព្រៃនប់ខេត្ដព្រះ សីហនុបានប្រាប់នគរវត្ដតាមទូរស័ព្ទ កន្លងមកថា ចំពោះរឿងប្រេងគេចពន្ធ នោះជារបស់ថ្នាក់លើ បន្ទាប់មកក៏បិទ ទូរស័ព្ទតែម្ដង។ ជាមួយគ្នានោះដែរ លោក ហ៊ីងច័ន្ទរិទ្ធ អធិការប៉ូលិសស្រុក ព្រៃនប់ក៏បានប្រាប់នគរវត្ដតាមទូរស័ព្ទ ដែរថា មិនបានដឹងទេ ប៉ុន្ដែឮគេថា មានការពាក់ពន្ធ័ជាមួយថ្នាក់លើ។ គាត់ បញ្ជាក់ថាមិនដឹងជាថ្នាក់លើណាមួយទេ ដោយគាត់មិនចង់សន្សំរឿងផង គាត់ក៏ ធ្វើមិនដឹងមិនឮទៅ ។
ពាក់ព័ន្ធនឹងករណីនេះដែរលោក យន់ ឆេង មេឃុំអូរជ្រៅ ធ្លាប់បានប្រាប់ នគរវត្ដថា ឃើញគេដឹកចុះដឹកឡើង ញឹកញាប់ដែរតែមិនដឹងថា អ្នកណា ដឹកប្រេងគេចពន្ធឬប្រេងស្របច្បាប់នោះ ទេព្រោះអីនៅភូមិកោះខ្យងនោះជាតំបន់ នេសាទ ហើយក៏មានស្ថានីយប្រេងស្រប ច្បាប់របស់ក្រុមហ៊ុនមួយដែរ។ ប្រសិន បើមានប្រេងខុសច្បាប់ម្ដេចក៏ស្ថានីយ ប្រេងស្របច្បាប់នោះមិនមានប្រតិកម្ម។
ទោះជាយ៉ាងនេះក្ដីប្រជាពលរដ្ឋនៅ ទីនោះបានខ្សឹបប្រាប់ថា ក្រុមហ៊ុនប្រេង ឥន្ទនៈមួយដែលមានទីតាំងនៅភូមិកោះ ខ្យងនោះ គ្រាន់តែជាខែលមួយប៉ុណ្ណោះ ទេ មិនមានលក់ប្រេងរបស់ក្រុមហ៊ុន អ្វីនោះឡើយ គឺមានតែយករថយន្ដ ស៊ីទែនរបស់ក្រុមហ៊ុនចូលដឹកប្រេង គេចពន្ធយកមកក្រៅដូចឈ្មួញនោះដែរ ព្រោះអីគេឃុបឃិតគ្នាទៅទាំងប៉ីទាំង ទ្រអស់ហើយ ។
ដើម្បីចង់ដឹងអំពីការពិតនូវ អត្ដ សញ្ញាណថ្នាក់លើម្នាក់ណាដែលកំពុង កាងអ្នករកស៊ីនាំប្រេងឥន្ទនៈខុសច្បាប់ យ៉ាងសន្ធឹកសន្ធាប់នៅភូមិកោះខ្យងនោះ អ្នកស្រុកនៅទីនោះបានអំពាវនាវដល់ ស្ថាបន័គយចល័តចាត់ការម្ដងមើល ប៉ុន្ដែបើគយចល័តមិនអើពើទៀតនោះ គឺអស់វាចានឹងថ្លែងតែម្ដង។
បញ្ជាក់ថា អ្នករកស៊ីប្រេងគេចពន្ធ នៅភូមិកោះខ្យងនោះមានពីរក្រុមហ៊ុន ធំៗនិងមានសមាជិកចូលរួមចំនួន៥ នាក់ដែលជាក្រុមគ្រួសាររបស់ពួកគេ និងមានរថយន្ដចំនួន៤គ្រឿងកំពុងធ្វើ សកម្មភាពដឹកជញ្ជូនរៀងរាល់យប់ថ្ងៃ ជាប្រចាំចំពោះផ្លូវដែលគេធ្វើសកម្ម ភាពនោះគឺកាត់មុខប៉ុស្ដិ៍ប៉ូលីសនិងសា លាឃុំអូរជ្រៅតែម្ដង។ អ្នកដែលកំពុង ប្រព្រឹត្ដមានគ្រួសារយាយនីធំមានកូន ស្រីឈ្មោះនាង និងបងប្អូនពីរនាក់ទៀត។ ដោយឡែកក្រុមហ៊ុនមួយទៀតជាក្រុម គ្រួសារ ឈ្មោះលីវ ភេទប្រុសនិងក្រុមគ្រួសារ៕
No comments:
Post a Comment