Monday, March 12, 2012

តម្លៃប្រេងនៅ អង់គ្លេសកើន ឡើងខ្ពស់

ផ្សាយថ្ងៃទី០៧-០៣-២០១២: អន្ដរជាតិដកស្រdap-news.com

ទីក្រុងដ៏ៈយោងតាមទីភ្នាក់ងារព័ត៌

មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ថា តម្លៃប្រេងនៅ អង់គ្លេស កើនឡើងខ្ពស់ ។យោងតាមតួលេខផ្លូវការមួយ បង្ហាញឱ្យដឹងនៅ ថ្ងៃអង្គារ៍ម្សិញនេះថា តម្លៃ

ប្រេងនៅក្នុង ប្រទេសអង់គ្លេស បានកើនឡើងខ្ពស់ក្នុងកំណត់ត្រាកាលពីថ្ងៃចន្ទ ។នាយកដ្ឋានថាមពល និងបម្រែបម្រួលអាកាសធាតុ អង់គ្លេស ហៅកាត់ “DECC” បានឱ្យដឹងថា តម្លៃប្រេងសាំង គិតជាមធ្យមនៅក្នុង ប្រទេសអង់គ្លេស កើនឡើងក្នុង១លីត្រ ១៣៧,៣ផោន តម្លៃគិតក្នុងថ្ងៃចន្ទ និងកើនឡើងខ្ពស់ ១,១ផោន កាលពីសបា្ដហ៍មុន ។ការកើនឡើងនេះ គឺចាប់ផ្ដើមកើនឡើងខ្ពស់ គិតចាប់ពីពេលមុន ដោយតម្លៃក្នុងមួយលីត្រ ស្មើនឹង១៣៧,០៥ផោន នៅក្នុង ខែឧសភា ឆ្នាំ២០១១ ។ ក្រោយមកបានធ្លាក់ចុះ ដោយ១លីត្រ ស្មើនឹង

១៣២,២៥ផោន តែឈានចូលមក ដល់ដើមឆ្នាំនេះ តម្លៃប្រេងបានកើនឡើង ខ្ពស់ក្នុង១លីត្រ ស្មើនឹង១៣៧,៤៤ផោន តួលេខនៅ ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១២ ។ទន្ទឹមនឹងនេះដែរ តួលេខរដ្ឋាភិបាល ក៏បានបង្ហាញឱ្យដឹងដែរថា តម្លៃប្រេងម៉ាសូត គិតជាមធ្យម កើនឡើងក្នុង១លីត្រ ស្មើនឹង១៤៤,៧ផោន កើនឡើង០,៨ផោន ធៀបនឹងកំណត់ត្រា កើនឡើងខ្ពស់ កាលពីសបា្ដហ៍មុន ។
ក្រុមអ្នកវិភាគក្នុងស្រុកបានឱ្យដឹងថា តម្លៃប្រេងម៉ាសូតកើនឡើង ដោយសារ

មានរោងចក្រ ចំរាញ់ប្រេង ដោយពួក គេពុំមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្

គត់ផ្គង់នៅក្នុងប្លុកអឺរ៉ុប ហើយក្រុមអ្នកបង្កើតច្បាប់ នៃទីផ្សារហ៊ុនបានតំឡើង តម្លៃលើទីផ្សារ ។ដោយឡែក តម្លៃប្រេងឆៅនៅលើទីផ្សារ អន្ដរជាតិក៏

មានតម្លៃកើនឡើងខ្ពស់ដែរ ។

No comments: