ផ្សាយថ្ងៃទី០៧-០៣-២០១២: ដកស្រង www.nokorwatnews.com
ខេត្តកំពត៖ អ្នករត់តាក់ស៊ីកំពត ភ្នំពេញម្នាក់ត្រូវនគរបាល
ស្រុកដងទង់ឃាត់ខ្លួន បន្ទាប់ពីមានបណ្តឹងពី នារីវ័យ២៤ឆ្នាំ
ម្នាក់ថាបុរសរូបនេះបានចាប់បង្ខំរំលោភផ្លូវភេទ រហូតបានសម្រេច ខណៈដែលនាងជិះ រត់យន្តតាក់ស៊ីត្រឡប់មកពីភ្នំ
ពេញទៅមើលម្តាយឈឺនៅខេត្តកំពត។ បុរសឈ្មោះ ឃីម
វិចិត្រ អាយុ១៩ឆ្នាំ មុខរបររត់តាក់ស៊ីកំពត ភ្នំពេញ(ប្រភេទឡានទួ
រីស) ទីលំនៅភូមិក្រាំងអំពៅ ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំ
ពតត្រូវកញ្ញា គ.ស.ខ.រ. មុខរកម្មការិនីរោងចក្រ កាត់ដេរនៅភ្នំពេញ
និងមានស្រុកកំណើត ខេត្តកំពត បានចោទប្រកាន់ពីបទបង្ខំរំលោភផ្លូវភេទរហូតបានសម្រេច។ តាមពាក្យបណ្តឹងបានសរសេរថា កាល
ពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១២ នាងបានជិះរថយន្តតាក់ស៊ីពីភ្នំពេញ
មកខេត្តកំពតដើម្បីមើលម្តាយឈឺ។ លុះនៅម៉ោង៧យប់ ខណៈដែល
ភ្ញៀវដទៃទៀតគេចុះអស់ នៅសល់តែនាង ។ ឃើញដូច្នោះ ជនសង្ស័យ
ក៏ឈប់រថយន្តនៅ ផ្លូវលេខ៣៣ ហើយចាប់នាងរំលោភតែម្តង ដោយលួងលោមថា នឹងជួនរហូតដល់ផ្ទះ ៕
No comments:
Post a Comment