
កូរ៉េ ដើម្បីមានសន្តិភាពនិងស្ថិរភាពឡើងវិញ។ សំណើនេះត្រូវបានលោក
Park Hea-Yun អគ្គនាយកកិច្ចការអាស៊ីខាងត្បូង និងអាស៊ីប៉ាស៊ីហ្វិក
នៃប្រទេសកូរ៉េខាងត្បូងធ្វើឡើងនៅក្នុងជំនួប ជាមួយលោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាល
ពីថ្ងៃទី៦ ខែ មីនា ឆ្នាំ ២០១២ នៅទីស្ដីការក្រសួងការបរទេសនារាជធា
នីភ្នំពេញ ហើយកម្ពុជាបានគាំទ្រចំពោះសំណើនោះ និងគាំទ្រឲ្យកូរ៉េ
ខាងជើងចូលរួមក្នុងកិច្ចចរចា៦ភាគីដើម្បីបញ្ចប់ បញ្ហា។លោក ឡុង
វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការ
អន្តរជាតិបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយពីជំនួប
នោះថា នៅក្នុងជំនួបជាមួយលោក Park Hae-Yun អគ្គនាយកកិច្ច
ការអាស៊ីខាងត្បូង និង អាស៊ីប៉ាស៊ីហ្វិកនេះ គឺលោកPark ចង់បញ្ជាក់
អំពីតួនាទីរបស់ខ្លួនដែលទើបឡើងកាន់តួនាទីថ្មី និង ជាការស្វែងយល់ពី
ប្រទេសនៅក្នុងតំបន់អាស៊ីឈានទៅរកកិច្ច សហប្រតិបត្តិការនៅក្នុងតំ
បន់បន្ថែមទៀត។ លោកបន្តថា កូរ៉េ និង កម្ពុជាមានទំនាក់ទំនងគ្នាល្អ
តាំងពីមូលដ្ឋានរហូតដល់ថ្នាក់ដឹកនាំ កំពូល ហើយស្ទើរតែគ្រប់ប្រធានា
ធិបតីកូរ៉េដែលឡើងកាន់តំណែងក្រោយជាប់ឆ្នោត តែងតែធ្វើទស្សនកិច្ច
នៅប្រទេសកម្ពុជា ហើយនៅឆ្នាំនេះ ក៏សង្ឃឹមថា ប្រធានាធិបតីកូរ៉េ នឹងអញ្ជើញមកទស្សនកិច្ចម្ដងទៀតដោយហេតុថា កម្ពុជាជាប្រធានអាស៊ាន ហើយកិច្ចប្រជុំកំពូលអាស៊ាននឹងត្រូវរៀបចំធ្វើនៅកម្ពុជា ដូច្នេះគាត់ត្រូវតែ
មក ក៏ដូចជាដើម្បីស្វែងយល់អំពីកាតព្វកិច្ចរបស់កម្ពុជាក្នុងការរៀបចំ កិច្ច
ការមួយចំនួនក្នុងនាមប្រធានអាស៊ាន។លោក ឡុង វិសាលោ បានលើក
ឡើងទៀតថា ចំពោះបញ្ហាទ្វេភាគីបានពិភាក្សាគ្នាលើបញ្ហាជាច្រើន ក្នុង
នោះ មានការហោះហើរ មកភ្នំពេញជាដើម ដែលក្នុងមួយថ្ងៃមានពីរ
ជើង ហើយទៅទីក្រុងសៀមរាបក៏ពីរជើងដែរ ដូច្នេះបញ្ហាទំនាក់ទំនងគឺ
ល្អខ្លាំងណាស់។ លោកបន្តថា បញ្ហាទេសចរណ៍ពីមុនប្រទេសកូរ៉េលេខ១
ប៉ុន្តែមកដល់ពេលនេះ វៀតណាមបានដណ្ដើមយកលេខ១វិញ ដោយសារ
តែវៀតណាមជាប្រទេសដែលនៅជិតកម្ពុជា ដែលភ្ញៀវទេសចរណ៍អាចធ្វើ
ដំណើរទាំងជើងគោក និង ជើងអាកាសចំណែកឯកូរ៉េមកកម្ពុជា បានតែជើងអាកាសប៉ុណ្ណោះ ដូច្នេះធ្វើភ្ញៀវទេសចរណ៍តិចជាងវៀតណាម។ ប៉ុន្តែកូរ៉េបានរីកចម្រើនខ្លាំងលើផ្នែកសំណង់អគារខ្ពស់ៗ នៅទីក្រុងភ្នំពេញ ដែលពីមុននេះ
នៅភ្នំពេញមិនមានទេ ហើយពេលនេះកំពុងសាងសង់អគារមួយកម្ពស់៤២ជាន់ថែមទៀត។ទាក់ទងទៅនឹងបញ្ហានៅក្នុងតំបន់លោក Park Hea-Yunក៏បានស្នើឲ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានពិនិត្យមើល សន្តិសុខនៅក្នុងជ្រោកូរ៉េ។ ចំពោះសំណើរបស់លោក Park Hea-Yun នេះលោកឡុង វិសាលោបញ្ជាក់ថា កម្ពុជាបានគាំទ្រក្នុងបញ្ហាឲ្យកូរ៉េខាងជើងចូលរួមនៅក្នុង កិច្ចចរចា៦ភាគីដើម្បីបញ្ចប់នូវការសាកល្បងអាវុធនុយក្លេអ៊ែរ ហើយដើម្បីដោះដូរទៅជាជំនួយផ្នែកស្បៀងអាហារពីសហរដ្ឋអាមេរិកត្រឡប់ ទៅវិញ។ ជាមួយគ្នានោះលោក Park Hea-Yun បានត្រេកអរចំពោះកម្ពុជាដែលបានដើរតួជំរុញឲ្យមានកិច្ច សហប្រតិបត្តិការ សន្តិសុខ សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ជ្រោយកូរ៉េ៕
No comments:
Post a Comment