Friday, March 9, 2012

បទវិចារណកថា របស់ភារធារី នៃស្ថានទូត អាមេរិក ប្រចាំកម្ពុជា ក្នុងឱកាស ថ្ងៃសិទ្ធិនារី ៨មីនា ឆ្នាំ២០១២

ផ្សាយថ្ងៃទី០៧-០៣-២០១២: ដកស្រង dap-news.com

នំពេញៈ ភារធារីនៃស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា លោក Jeff Daigle បានបង្ហាញឆន្ទៈរបស់ខ្លួន តាម រយៈបទវិចារណកថា ជំរុញដល់

ប្រជាជាតិទាំងមូល ឲ្យយកចិត្តទុកដាក់បន្ថែមទៀត ចំពោះស្រ្តីក្នុងយុគ

សម័យ ដើម្បីប្តូរយកភាពសុខដុមរមនាសង្គម ប្រទេសជាតិ និងពិភពលោកទាំងមូល។ យោងតាមបទវិចារណកថារបស់ស្ថាន

ទូតអាមេរិក ប្រចាំនៅកម្ពុជា ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១២ ដែល មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី៧ ខែមិនាឆ្នាំ២០១២ ថា "អ្វីដែលយើង កំពុងរៀនសូត្រ នៅជុំវិញពិភព លោក គឺថា បើស្រ្តីមានសុខភាពបរិបូរណ៍ ហើយមានការសិក្សានោះ គ្រួសារ របស់គេ នឹងសម្បូរណ៍សប្បាយ។ បើស្រ្តីមិន ទទួលរងនូវអំពើហិង្សា នោះគ្រួសាររបស់គេ នឹងសម្បូរសប្បាយ។ បើស្រ្តីមានឱកាស មានការងារធ្វើ ហើយរកចំណូល បានក្នុងនាមជាដៃគូស្មើភាព និងពេញលេញ ក្នុងសង្គមនោះ គ្រួសាររបស់ពួកគេ នឹងសម្បូរសប្បាយ ហើយនៅពេល គ្រួសាររបស់គេ សម្បូរណ៍សប្បាយនោះ សហគមន៍ និងប្រទេសជាតិ នឹងសម្បូរសប្បាយ

ផងដែរ។”ពាក្យទាំងឡាយ ដែលបានអធិប្បាយខាងលើ របស់ លោក Jeff Daigle នេះ គឺជាពាក្យពេចន៍ សម្រាប់អប អរសាទរការ រួមចំណែក ចំពោះស្រ្តីនៅជុំវិញ ពិភពលោកទាំងមូល នាឱកាស ៨ មីនា ឆ្នាំ២០១២នេះ។
លោក Jeff Daigle បានបន្តទៀតថា នៅពេលដែលពិភពលោក បានសម្រេចសមិទ្ធផលទាំងនេះហើយ ពិភពលោកត្រូវតែចង ចាំផងដែរថា ទិវាអន្តរជាតិ គឺជាឱកាស ដែលពិភពលោក ត្រូវធ្វើការអំពាវនាវជាថ្មីទៀត ក្នុងសកម្មភាពការវិនិយោគ និងការ ប្តេជ្ញាចិត្ត ចំពោះសមភាពសម្រាប់ស្រ្តី ដើម្បីឈានទៅរកភាពជោគជ័យ ក្នុងប្រវត្តិសាស្រ្តទាំងអស់គ្នា។
លោក Jeff Daigle បានបន្តដោយស្រង់អនុសាសន៍ របស់រដ្ឋមន្រ្តីក្រសួង ការបរទេសអាមេរិក អ្នកស្រីHillary Rodham Clintonថា " យុគសម័យនៃការចូលរួម" គឺចង់មានន័យថា នេះគឺជាសម័យក៏ដូចជាពេល វេលាមួយដែលមនុស្សមិន ត្រូវរើស អើងភេទ ឬលក្ខណៈអ្វីនោះទេ គឺមនុស្ស ត្រូវតែរៀបចំខ្លួនទាំងអស់គ្នា ឲ្យបានក្លាយទៅជា សមាជិកម្នាក់ ដែលចូលរួមចំណែក និងមានតម្លៃ សម្រាប់សង្គម និងពិភពលោក។
ក្នុងឱកាស៨ មីនា នេះផងដែរ ស្ថានទូតអាមេរិក លោក Jeff Daigle បានទទួលស្គាល់អ្នកស្រី ចាន់ ធារី ដែលជានាយកប្រតិបត្តិ នៃអង្គការសម្ព័ន្ធភាព ដើម្បីសុខភាពកុមារ និងសុខភាពបន្តពូជ (RACHA) ថា ជាស្ត្រីក្លាហានប្រចាំឆ្នា២០១២ ដោយស្ថានទូតអាមេរិកសំអាងថា នៅប្រទេសកម្ពុជា គឺអ្នកស្រីធារី បានធ្វើការសហការ ដោយមិនខ្លាចនឿយហត់ ជាមួយនិងក្រសួងសុខាភិបាលកម្ពុជា និងដៃគូដទៃទៀត ដើម្បីកាត់បន្ថយការស្លាប់ របស់ម្តាយនិងទារក ទើបនឹងកើត និងកុមារនៅព្រះរាជា ណាចក្រកម្ពុជា ក្នុងរយៈពេល ៨ឆ្នាំមកនេះ។
លោក Jeff Daigle បានបន្តទៀតថា ការវិនិយោគទៅលើស្រ្តី គឺជាការវិនិយោគ ដើម្បីភាពជឿនលឿន នៃសេដ្ឋកិច្ចពិភពលោក ស្ថិរភាពនយោបាយ និងវិបុលភាព កាន់តែច្រើន សម្រាប់មនុស្សគ្រប់គ្នា នៅទូទាំងសកលលោក៕

No comments: