ផ្សាយថ្ងៃទី២២-០៣-២០១២: ដកស្រង www.nokorwatnews.com
ខេត្តកំពត៖ កាលពីម៉ោង៨ និង៤០នាទី ថ្ងៃទ២២ ខែមីនា ឆ្នាំ២០១២
ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅ ចង្កេះភ្នំ
ស្ថិតក្នុងភូមិតំណាក់ឈើក្រំ ឃុំស្នាយអញ្ចិត ស្រុកជុំគីរី ខេត្តកំពត
ខណៈដែលមានឆ្កែទៅកាយ និងព្រុះនៅទីនោះ។
សពបុរសមានភិនភាគសម្បុរសណ្តែកបាយ អាយុចន្លោះពី២៥ឆ្នាំទៅ៣០ឆ្នាំ
គ្មានសំលៀកបំពាក់ជាប់នឹងខ្លួន។បើតាមការសន្និដ្ឋានសពបុរសនេះស្លាប់ប្រហែល
៥ថ្ងៃមកហើយសមត្ថនៅពុំទាន់ស្គាល់អត្តសញ្ញណនៅឡើយ៕
No comments:
Post a Comment