Thursday, March 22, 2012

ពលរដ្ឋ​ម៉ិចស៊ីកូ​ចលាចល​ដោយ​ការ​រញ្ជួយ​ដី​៧,៤​រិច​ទ័​រ​

ផ្សាយថ្ងៃទី២១-០៣-២០១២:  ព័ត៌មានអន្ដរជាតិដកស្រង nokorwatnews

មានការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ វាយ​ ប្រហារ​ទីក្រុង​ម៉ិចស៊ីកូ​ ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លន់​ ស្លោ​រត់​ចេញ​មក​ក្រៅ​ ។​ ការ​រញ្ជួយ​ដី​ នោះ​ បាន​បំផ្លាញ​ផ្ទះសម្បែង​រាប់រយ​ខ្នង​ ប៉ុន្ដែ​មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​ របាយការណ៍​ណាមួយ​ ស្ដី​ពី​អ្នក​ស្លាប់​និង​ រង​របួស​នោះ​ឡើយ​ ។​ ​បណ្ដា​មន្ដ្រីរាជការ​បុគ្គលិក​រួម​ ទាំង​ ក្រុម​គ្រូពេទ្យ​ផង​ដែរ​ បាន​រត់​ចេញ​មក​ ក្រៅ​ទាំង​ភ័យ​ស្លន់ស្លោ​ ក្រោយ​ពេល​រញ្ជួយ​ ដី​៧,៤​រិច​ទ័​រ​ អូស​បន្លាយ​រយៈពេល​ជាង​ ១​នាទី​ ធ្វើ​ឱ្យ​ពលរដ្ឋ​ទូ​ទាំង​ទីក្រុង​ម៉ិចស៊ីកូ​ ស៊ី​ធី​ចលាចល​ប្រជ្រៀត​គ្នា​រត់​ចេញ​មក​ ក្រៅ​។​ សម្ភារ​នានា​ធ្លាក់​ចុះ​ដី​ អគារ​ខ្ពស់ៗ​ កម្រើក​ញាប់​ញ័រ​ ហើយ​ទីផ្សារ​ភាគហ៊ុន​ ត្រូវ​ផ្អាក​ភ្លាមៗ​ផង​ដែរ​ ។​ ការ​រញ្ជួយ​ដី​ នេះ​ មាន​ទ្រង់ទ្រាយ​ធំ​បំផុត​ បន្ទាប់​ពី​ រញ្ជួយ​ដី​កម្រិត​៨,១​រិច​ទ័​រ​ កាលពី​ឆ្នាំ​ ១៩៨៥​ បណ្ដាល​ឱ្យ​ពលរដ្ឋ​រាប់​ពាន់​នាក់​ នៅ​ទីក្រុង​ម៉ិចស៊ីកូ​បាត់បង់​ជីវិត​ ។​
​មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​របាយ​ ការណ៍​ជា​ផ្លូវការ​ណាមួយ​ស្ដី​ពី​ការ​ស្លាប់​ ឬ​រង​របួស​នោះ​ឡើយ​ ហើយ​ការ​រញ្ជួយ​ដី​ នេះ​ ក៏​មិន​បាន​ប៉ះពាល់​ដល់​ចរាចរ​ ឬ​ សកម្មភាព​ខួង​យក​ប្រេង​នោះ​ឡើយ​ ប៉ុន្ដែ​ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្លាក់​ក្នុង​ភាព​ចលាចល​ ។​ ​នាង​មា​ថា​ស៊ូ​រ៉េ​ស​ ជនជាតិ​អា​ហ្ស​ង់​ទី​ន​

 ដែល​រស់នៅ​ក្នុង​ទីក្រុង​ម៉ិចស៊ីកូ​ បានឱ្យ​ ដឹង​ថា​ នាង​មិន​ធ្លាប់​ជួប​ប្រទះ​ស្ថានភាព​ បែប​នេះ​ឡើយ​ តាំងពី​តូច​ក្រូចឆ្មារ​ ។​ នាង​បាន​រៀបរាប់​ទៀត​ថា​ “​ទូរទស្សន៍​ របស់ខ្ញុំ​ធ្លាក់​ចុះ​ដី​បែក​ខ្ទេច​ អគារ​អង្រួន​ រង្គើ​យ៉ាង​ខ្លាំង​ ពេល​នោះ​ខ្ញុំ​ មិនដឹង​ធ្វើ​ យ៉ាងណា​នោះ​ឡើយ​ ក្រៅពី​ឱប​កូន​ឆ្កែ​ តូច​របស់​ខ្លួន​”​។​ ​កម្លាំង​ជួយ​សង្គ្រោះ​បាន​ដាក់​ ពង្រាយ​ នៅ​តំបន់​រង​ការ​រញ្ជួយ​ដី​ ។​ នៅ​រដ្ឋ​ Guer-​ rero​ មានផ្ទះ​៨០០​ខ្នង​បាក់​ស្រុត​ ចំណែក​ នៅ​ក្នុង​រដ្ឋ​អូ​សា​កា​ ក៏​មានផ្ទះ​៦៨​ខ្នង​ ខូចខាត​ផង​ដែរ​ ។​ ក្រៅពី​នេះ​នៅ​មាន​ មនុស្ស​៥​នាក់​រង​របួសធ្ងន់​ទៀត​ផង​ ។​
​ប្រធានាធិបតី​ម៉ិចស៊ីកូ​ Felipe​ Cal-deron​ បាន​មាន​ប្រសាសន៍​ថា​ មិន​មាន​ ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ឡើយ​ បណ្ដាល​ មក​ពី​ការ​រញ្ជួយ​ដី​ ប៉ុន្ដែ​រយៈពេល​២​ម៉ោង​ ក្រោយមក​ ពលរដ្ឋ​នៅ​មិន​ទាន់​បាត់​ភ័យ​ ខ្លាច​និង​មិន​ហ៊ាន​ចូល​ផ្ទះ​ឡើយ​ ៕

No comments: