ផ្សាយថ្ងៃទី២១-០៣-២០១២: ដកស្រង .nokorwatnews

ខេត្ដតាកែវ ៖ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២ នៅសាលាស្រុកអង្គរបុរីមាន ពិធីប្រកាសតែងតាំងអភិបាលរងស្រុក ម្នាក់ទៀត ក្រោមអធិបតីភាពលោក អ៊ិត សុខ អភិបាលរងខេត្ដតាកែវ ។ លោកពួយ រដ្ឋា នាយករដ្ឋបាលសាលា ស្រុកអង្គរបុរី ត្រូវបានតែងតាំងជាអភិ បាលរងស្រុក ។ នៅក្នុងពិធីប្រកាសតែង តាំងនេះក៏មានការចូលរួមពីមន្ដ្រីជុំវិញ សាលាស្រុក ចូលរួមជាច្រើនផងដែរ។
លោកឈាវ ហ៊ អភិបាលស្រុកអង្គរ បុរីបានរាយការណ៍រាល់សកម្មភាពក្នុង ស្រុកជូនអង្គពិធីឱ្យបានដឹងថា នៅក្នុង ស្រុកអង្គរបុរីមានសកម្មភាពធម្មតា ជា ពិសេស បញ្ហាចំបងពាក់ព័ន្ធនឹងសុវត្ថិ ភាពភូមិ-ឃុំត្រូវបានធានា ។ លោក បានឱ្យដឹងថា បញ្ហាក្មេងទំនើង, ល្បែង ស៊ីសង អំពើហិង្សាក្នុងគ្រួសារត្រូវបាន កាត់បន្ថយ ដែលកត្ដាទាំងនេះដោយសារ មានការយកចិត្ដទុកដាក់ពីអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ។ លោកបាន បន្ថែមថា ជីវភាពរស់នៅក្នុងស្រុកអង្គរ បុរី កាន់តែប្រសើរឡើងពីមួយថ្ងៃទៅ មួយថ្ងៃ ដែលកត្ដានេះ ដោយសារតែ គោលនយោបាយដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេ នាបតីតេជោហ៊ុន សែន ជានាយករដ្ឋ មន្ដ្រី ។លោកអ៊ិត សុខ អភិបាលរងខេត្ដ តាកែវបានមានប្រសាសន៍ផ្ដាំផ្ញើដល់ថ្នាក់
ដឹកនាំស្រុកឱ្យសាមគ្គីភាពគ្នាក្នុងការ ដឹកនិងខិតខំបំពេញភារកិច្ចជូនប្រជា ពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ដដើម្បី អភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីក ចម្រើនស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។លោកពួយ រដ្ឋា បានឡើងប្ដេជ្ញាចិត្ដ ខិតខំបំពេញភារកិច្ចជូប្រជាពលរដ្ឋ
និង ដើរតាមការដឹកនាំរបស់ប្រមុខរាជរដ្ឋា ភិបាល ជាពិសេសគណបក្សប្រជាជន កម្ពុជា ដែលជានិច្ចកាលគណបក្សប្រជា ជនកម្ពុជាបានជួយប្រជាពលរដ្ឋរាល់ការ លំបាក ។ លោកបានថ្លែងថា រាល់ការ លំបាករបស់ប្រជាពលរដ្ឋនៅទីណា នឹង មានគណបក្សប្រជាជនជួយដោះស្រាយ នៅទីនោះ ហើយមានតែគណបក្សប្រជា ជនកម្ពុជា គឺមានការអភិវឌ្ឍ ៕
No comments:
Post a Comment