Wednesday, December 21, 2011

ជប៉ុន​មាន​បំណងជួយ​អភិវឌ្ឍន៍វិស័យ​ផ្គត់​ផ្គង់​ទឹក​នៅ​កម្ពុជា​

ថ្ងៃទី២០-១២-២០១១: ដកស្រង kohsantepheapdaily

ភ្នំពេញ៖ ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​កម្ពុជា ​រាជ​រដ្ឋា
ភិបាល​ជប៉ុន​ តាម​រយៈ​អង្គការ ​JICA​ ជាពិសេស​ជា​មួយ​រដ្ឋាករ​ទឹក​ទី​ក្រុង ​គីតាឃ្យូស៊ូ ​បាន​សហការ​ជា​មួយ​កម្ពុជា​ ក្នុង​វិស័យ​ទឹក​ស្អាត​លើ​ផ្នែក​កសាង​សមត្ថ​ភាព​ធន​ធាន​មនុស្សចំនួន​២គ​ ម្រោង ​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពីរដ្ឋាភិបាលជប៉ុន​។ គឺ​គម្រោង​កសាង​សមត្ថ​ភាព​រដ្ឋាករ​ទឹក​កម្ពុជា​ ជំហានទី១​ដែល​បាន​អនុវត្ត​ពី​ឆ្នាំ​២០០៣​ ដល់២០០៧ ​ដោយ​ផ្ដោត​លើ​ការ​កសាង​សមត្ថ​ភាព​ធន​ធាន​មនុស្ស​របស់​រដ្ឋាករ​ទឹក​ក្រុង​ ភ្នំពេញ​ លើ​ផ្នែក​ដំណើរ​ការ​ និង​ថែរក្សា ​និង​គម្រោង​កសាង​សមត្ថភាព​ធន​ធាន​មនុស្ស​ របស់​រដ្ឋាករ​ទឹក​សាធារណ​ចំនួន៨ ​គឺ​គម្រោង​កសាងសមត្ថភាព​រដ្ឋាករ​ទឹក​នៅ​កម្ពុជា​ជំហាន​ទី២​ ដោយ​ផ្ដោត​លើ​ការ​កសាង​សមត្ថភាព​ដល់​មន្រ្ដី​អង្គ​ភាព​ខេត្តពោធិសាត់ ​បាត់ដំបង ​កំពង់ធំ ​កំពង់ចាម ​សៀមរាប​ ស្វាយរៀង ​កំពត ​និង​ខេត្តព្រះសីហនុ ​លើ​ផ្នែក​បច្ចេក​ទេស​រួម​មាន​ការ​ត្រួត​ពិនិត្យ​គុណ​ភាព​ទឹក​ ការ​ដំណើរការ ​និង​ថែរក្សា​ប្រព័ន្ធ​ផលិតកម្ម​ ការ​គ្រប់​គ្រង​ប្រព័ន្ធ​បណ្ដាញ ​ការ​ដំណើរការ​ និង​ថែរក្សា​ប្រព័ន្ធ​អគ្គិសនី ​និង​មេកានិច ​ក្នុងនោះ​គម្រោង​ក៏​បាន​ជួយ​ដល់​ខេត្ត​ទាំង៨​ នូវ​ការ​ដាក់​បណ្ដាញ​ថ្មី​ចំនួន១គីឡូ​ម៉ែត្រ ​ក្នុង​មួយ​ខេត្ត​ ព្រម​ទាំង​ជួយ​នូវ​សម្ភារៈ ​សម្រាប់​តាម​រក​ទឹក​លេច​ធ្លាយ​មួយ​ចំនួន​ ទូ​បញ្ជា​អគ្គិសនី​និង​ត្រង់​ស្វូ​អគ្គិសនី​ជា​ដើម​។ ​គម្រោង​នេះ ​និង​បញ្ចប់​នៅ​ខែ​មីនា ​ឆ្នាំ២០១២​ខាង​មុខ​៕

No comments: