Tuesday, December 27, 2011

សាឡង់​ផ្ទុក​ខ្សាច់​​​នៅ​ការដ្ឋាន​មួយគ្រឿង​ត្រូវចោរលួច​បាត់

ថ្ងៃទី២៦-១២-២០១១: ដកស្រងdetail.php?id=10425" target="_blank">kohsantepheapdaily



ខេត្តកំពត ៖ ​សាឡង់​មួយគ្រឿង​​ដែលកន្លង​​មក​​ម្ចាស់វាបានយកមក​សម្រា

ប់ដឹក​ខ្សាច់​​​ចាក់​ ការដ្ឋាន​​សាងសង់​កំពង់​ផែ​​ ស្ថិត​ក្នុង​ភូមិ​​រលួសឃុំបឹង​ទូក

​ ស្រុកទឹកឈូ ។ ​ក្រោយពី​ច​ប់​ការ​ងារ​​ការដ្ឋាន​​ ក៏បាន​ផ្ញើ​ទុក​​នៅការដ្ឋាន​​មួយ​រយៈ​​តូច​ចាំអូស​យកទៅ​ប្រទេសវៀតណាមវិញ។ ម្ចាស់​សាឡង់​​ក៏បានជួល​ប្រជាពល​រដ្ឋ​​ខ្មែរ​​ម្នាក់​ឈ្មោះ​កៅ ស្រ៊ាង ​ភេទប្រុស ​អាយុ​៤៥ឆ្នាំ មានទី​លំ​នៅ​

ភូមិ​កែបថ្មី ​ឃុំបឹងទូក ស្រុកទឹកឈូ ​ខេត្ត​កំពត ​​​​ឱ្យ​ជួយយាម​​ដោយ​​ឱ្យ​ប្រាក់​​​​ឈ្នួល​មួយ​ខែ​២០០​ដុល្លារ ។

តាមសម្តី​​​ពីឈ្មោះ​ង្វៀង​​ វាំងឌីប ភេទប្រុស ​អាយុ​៥៧​ឆ្នាំ​​ ជន​ជាតិ​​​វៀតណាម ​​ដែលអះ​អាង​​ខ្លួន​ថា​ជា​ម្ចាស់​​​​សាឡង់បាន​រាយ​ការណ៍​​​​ឱ្យ​នគរ​បាល​​ ប៉ុស្តិ៍​​រដ្ឋ​បាល​ឃុំ​បឹងទូកដឹង​ថា ​កាល​ពី​យប់​ថ្ងៃទី៩ ធ្នូ ​​បាន​​បាត់​សាឡង់​​មួយ​គ្រឿង​​ដែល​ទុកនៅ​ការ​ដ្ឋាន​​បូមដី​ ស្ថិតក្នុងភូមិ​​រលួស ​ឃុំបឹង​​ទូក ​​ស្រុ​ក​ទឹកឈូ ​ខេត្តកំពត ។ ​​សា​ឡង់​​​ដែល​​បាត់​​នេះ​មាន​ពណ៌​​ខៀវចាស់ ​មានបណ្តោយ​​​២០​ម៉ែត្រ ​ទទឹង​៧​ម៉ែត្រ ​ជម្រៅ​៣​ម៉ែត្រ ​​​ពាក់​ស្លាក​លេខ55H.N​050 ។
ម្ចាស់​​​​សាឡង់​​រូបនេះ​​បាន​ប្តឹង​ឱ្យ​សមត្ថកិច្ច ​ជួយស្រាវជ្រាវ​​​រកមុខសញ្ញា​ជន​​សង្ស័យ​​ ដើម្បី​ចាប់​ឃាត់​ខ្លួន​មកផ្តន្ទាទោស​​​​តាម​ច្បាប់​ផង​ដែរ ។ ​​​​ក្រោយ​ពី​​ម្ចាស់សាឡង់​​​​ដាក់ពាក្យបណ្តឹង​​​​ឱ្យសមត្ថ​កិច្ច​​​​ ជួយស្រាវជ្រាវ​​វែកមុខ​​​​ជនសង្ស័យនោះ​​​ ម្ចាស់​សាឡង់​​ក៏បាន​រាយការណ៍​​​​ជូន​សមត្ថកិច្ច​​​ឱ្យ​ដឹង​​​ផង​ដែរ ​គឺ​​ខ្លួន​បានជួលឈ្មោះ​កៅ ស្រ៊ាង ភេទ​ប្រុស ​ជា​ប្រជាពលរដ្ឋ​​​រស់នៅភូមិ​កែបថ្មី ​​​ឃុំ​បឹង​​ទូក ​ស្រុកទឹកឈូ មុខរបរ​ជា​អ្នករត់ម៉ូតូ​​ឌុប​ឱ្យ​ជួយ​​ចាំ​យាម​​​សាឡង់​នេះឱ្យខ្លួន ដោយគិតប្រាក់​​ឈ្នួលក្នុងមួយខែ​​​​​​​២០០​ដុល្លារ ។ ម្ចាស់​សាឡង់​​បន្ត​ទៀតថា ​​​​​ការ​ទទួល​​យាម​សាឡង់​​ពី​ឈ្មោះ​កៅ ស្រ៊ាង ​​ឱ្យខ្លួន​នេះ​ពុំទាន់​ដល់ខែ​ត្រូវ​​បើកប្រាក់ទេ តែខ្លួន​បានប្រគល់​​ប្រាក់​ទៅ​​ឈ្មោះ ​​​កៅ​ ស្រ៊ាង ​ចំនួន២០០​ដុល្លារមុន ដើម្បីឱ្យឈ្មោះ​​នេះ​យក​ប្រាក់​​​ធ្វើជាមធ្យោបាយ​បូមទឹក​​ចេញ​ពីសាឡង់​ឱ្យ​ អស់ ​ទើបខ្លួន​ជា​ម្ចាស់​​សាឡង់​​ជួល​គេ​​អូស
យ​កទៅ​​ផ្ញើ​នៅ​ស្នាក់ការ​​​នគរបាល​​ព្រំ​ដែន​​ទឹក​ដែល​នៅខាង​កើត​​​​ ការដ្ឋាន​​នេះ​ប្រហែល​ជា​ង​​៦០០​ម៉ែត្រ ។ ​តាំងពី​ប្រគល់​​​ការងារ​​នេះ​ឱ្យ​​ឈ្មោះ​​​កៅ ស្រ៊ាង ធ្វើ​ ខ្លួន​ពុំ​​បានទៅ​ដល់​សាឡង់​​ទេ ​ដោយ​ខ្លួន​ជាប់​ចេញ​ចូល​​​ទៅ​ខេត្ត​កោះ​កុង ។  ​ប៉ុន្តែ​ការ​ប្រគល់​ឱ្យឈ្មោះ​​កៅ​ ស្រ៊ាង ​បូមទឹក​​នេះ ​ខ្លួន​ចេះ​តែ​រង់​ចាំ​មើល​ថា តើ​ពេលណា​គេបូម​ទឹក​ចេញ​​​ពីសាឡង់​​​​អស់​ ខ្លួន​​​នឹងទៅ​​​ជួលគេ​អូស​មក​ទុក​​កន្លែង​​បូ៉លិស​ព្រំដែន​ទឹក ប៉ុន្តែ​​ចាំបាត់ៗ​​មួយ​ថ្ងៃ​​ហើយ​មួយថ្ងៃទៀត ​​​ឈ្មោះកៅ ​ស្រ៊ាង ​នៅ​តែ​​​ប្រាប់​គាត់ថា មិនបាន​​បូម​ទេចាំ​ថ្ងៃ​ស្អែក​​រហូត ។ ​ពេល​គាត់​​​មាន​ពេលទំនេរ​​ក៏បាន​​ទូរស័ព្ទ​​​​ដាស់​តឿន​​ឱ្យឈ្មោះ​កៅ ស្រ៊ាង ​បូមទឹក​​ចេញពីសា​ឡង់​​​​ឱ្យ​បាន​ឆាប់ៗ​​រូបគាត់​ប្រញាប់​​ជួលទូក​គេ​​​អូស​ មក​ដាក់កន្លែង​​ផ្សេង​ទាន់រូបគាត់​ឆ្លៀត​​ពេល​ទំនេរ ។ ​ស្រាប់តែ​​​នៅ​ថ្ងៃទី៩ ​​ធ្នូ ​​វេលា​ម៉ោង​​១០​ព្រឹក ឈ្មោះកៅ ស្រ៊ាង ​​​បានទូរស័ព្ទ​ទៅ​ប្រាប់ខ្លួន​ជា​ម្ចាស់​​​សាឡង់​​នៅខេត្ត​​កោះកុង​​ថា សាឡង់​ត្រូវ​​បានចោរលួច​បាត់ទៅ​ហើយ ​​​ ។
ឈ្មោះង្វៀង ​វាំងឌីប ជា​ម្ចាស់​​សាឡង់ ​ក្រោយពេល​​​ឮឈ្មោះ​កៅ​ ស្រ៊ាង ​​​អ្នក​​ចាំ​យាម​​​​សា​ឡង់​​ប្រាប់តាមទូរស័ព្ទ​​​​ដូច្នេះ​​​ ខ្លួនក៏​មក​​កាន់​​ខេត្ត​កំពត​​ ហើយប្តឹង​​​ជនសង្ស័យ​​ដើម្បីឃាត់​ខ្លួន​ដោះ​ស្រាយតាមច្បាប់ ។ តាម​ប្រភពព័ត៌​មាន​​​ពីម្ចាស់​​​សាឡង់​​បាន​ឱ្យ​ដឹងថា ​គេបាន​ឃើញ​​​​​សមត្ថ​​កិច្ច​​​ប៉ុស្តិ៍​​កោះ​ហៅ​អ្នក​​​យាម​សាឡង់​នោះ​មក​​ សាកសួរ​​ដែរ ប៉ុន្តែពុំទាន់​មាន​​ប្រភព​​ច្បាស់​ការណ៍​ពីសមត្ថកិច្ចថា ជនណា​​ជា​មុខ​សញ្ញា​​​ឃុប​ឃិត​​លួច​សាឡង់​នោះនៅឡើយទេ ​៕  </h3></p>

No comments: