ខេត្តព្រះ សីហនុ៖ ស្ថានីយលក់ហ្គាសយីហោ លឹម ឡុង (LIM LONG) មួយកន្លែងស្ថិតនៅទល់មុខចំណតរថយន្តខេត្តព្រះសីហនុ ក្នុងភូមិ២ សង្កាត់លេ
ខ៣ ក្រុងព្រះសីហនុ មានគេខ្សឹបខ្សៀវថា ពុំមានច្បាប់ទម្លាប់អ្វីនៅឡើយទេ ហើយស្ថានីយមួយនេះកំពុងប្រព្រឹត្តខុសក្នុងការលក់ប្រេងគេចពន្ធដែល ផ្ទុយ
ពីស្លាកយីហោរបស់ខ្លួនដាក់ថា លក់ហ្គាស។ ស្ថិតក្នុងពាក្យចចាមអារ៉ាមនេះ ជំនាញនិយាយប្រាប់នគរវត្តថា បើចង់ដឹងថា គេមានច្បាប់ ឬអត់ អញ្ជើញទៅសាកសួរម្ចាស់ស្ថានីយទាំងនោះដោយខ្លួនឯងចុះ។
ទាក់ទិននឹងករណីស្ថានីយលក់ហ្គាស បែរជាលក់ប្រេងគេចពន្ធបែបអនាធិបតេយ្យនេះ ចៅសង្កាត់លេខ៣ លោក កាន់ ឡឹង បាននិយាយស្ទាក់ស្ទើរថា គាត់ភ្លេចហើយ សួរទៅស្មៀនចុះការនិយាយឆ្លើយដាក់គ្នាយករួចខ្លួនបែបនេះ កំពុងធ្វើឲ្យមហាជនដាក់ការសង្ស័យថា នេះជាអំពើឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ក្នុងការអនុញ្ញាតឲ្យឈ្មួញលក់ប្រេងគេចពន្ធពាសពេញទីក្រុងព្រះសីហ នុ។
លោក ប្រាក់ កេត អនុប្រធានការិយាល័យសំណង់ខេត្តព្រះសីហនុ និងជាសមាជិកច្រកចេញ-ចូលតែមួយ បានឆ្លើយក្រឡេះបេះ ប្រាប់នគរវត្តតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ថា បើចង់ដឹងថាស្ថានីយនោះមានច្បាប់ ឬអត់ច្បាប់នោះ អញ្ជើញទៅសាកសួរម្ចាស់គេទៅដឹងហើយ។ ការនិយាយរបៀបនេះត្រូវបានគេរិះគន់ថា មន្ត្រីជំនាញ និងអាជ្ញាធរដែនដីមូលដ្ឋានពិតជាគ្មានបានការ
អ្វីទាំងអស់ ម្នាក់ៗទទួលប្រាក់បៀវត្សរ៍ច្រើនសន្ធឹកសន្ធាប់ពីរាជរដ្ឋាភិបាល បែរជាអត់ប្រយោជន៍ ធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាមានការខកចិត្តទៅវិញ ។
អ្វីទាំងអស់ ម្នាក់ៗទទួលប្រាក់បៀវត្សរ៍ច្រើនសន្ធឹកសន្ធាប់ពីរាជរដ្ឋាភិបាល បែរជាអត់ប្រយោជន៍ ធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាមានការខកចិត្តទៅវិញ ។
ទោះជាយ៉ាងនេះក្តី ក៏មានមន្ត្រីសំណង់ខេត្តព្រះសីហនុម្នាក់សុំមិនបញ្ចេញឈ្មោះបាន ខ្សឹបប្រាប់ថា ស្ថានីយហ្គាសមួយនេះពិតជាគ្មានច្បាប់អ្វីទាំងអស់ និងកំពុងយកធុងហ្គាសមកដាក់ហាលពាសវាលពាសកាលនៅកណ្តាលថ្ងៃ គួរឲ្យព្រួយបារម្ភណាស់ គង់ថ្ងៃណាមួយនិងអាចផ្ទុះបង្កសំឡេងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាក់ជាមិនខាន។
ប្រភពដដែលបានបន្តថា បើនិយាយពីប្រទេសជិតខាងយើងនេះ ស្ថានីយហ្គាសរដ្ឋាភិបាលគេមិនអនុញ្ញាតឲ្យមាននៅក្នុងទីប្រជុំជន ដូចស្រុកខ្មែរយើងនេះទេ ប៉ុន្តែស្ថានីយសាំងអាចមានក្នុងទីប្រជុំជនខ្លះៗ ។ ដោយឡែកគ្រាន់តែក្នុងខេត្តព្រះសីហនុតូចមួយមានស្ថានីយ សាំង និងស្ថានីយហ្គាសរហូតដល់ជិត៣០កន្លែង។ ស្ថានីយទាំងនោះគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវជិត៨០% ។ ការឃុបឃិតគ្នា អនុញ្ញាតឲ្យបើកស្ថានីយប្រេង និងស្ថានីយហ្គាសច្រើនស្អេកស្កះបែបនេះ កំពុងជាន់ឈ្លីអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការហាមប្រាម មិនអនុញ្ញាតឲ្យបើកស្ថានីយប្រេងឥន្ធនៈ និងស្ថានីយហ្គាសនៅក្នុងទីប្រជុំជនផងដែរ ៕
No comments:
Post a Comment