ថ្ងៃទី២៦-១២-២០១១: ដកស្រង//www.cen.com.kh/
ភ្នំពេញ: ទោះបីជាមានទឹកជំនន់ ក៏ប៉ុន្តែទិន្នផលស្រូវនៅឆ្នាំនេះ ត្រូវបាន
មន្ត្រីក្រសួងកសិកម្ម រំពឹងថា នឹងកើនឡើងជាងឆ្នាំមុនៗ គឺទិន្នផលស្រូវមួ
យហិចតា ៣,១ តោន បើធៀបនឹងកន្លងមក មានចំនួន ២,៩៧ តោនប៉ុណ្ណោះ
ក្នុងមួយហិចតា។ នោះគឺបរិមាណផលស្រូវបឋមទាំងស្រូវវស្សា និងស្រូវប្រាំង
នៅឆ្នាំ២០១១ សរុបមានចំនួន ៨,៤ លានតោន។ កិច្ចប្រជុំបូកសរុបលទ្ធផល
បង្កបង្កើនផលស្រូវ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃ
ទី២៤ធ្នូ ឆ្នាំ២០១១ បានបង្ហាញថា ទឹកជំនន់ បានធ្វើឲ្យប៉ះពាល់ដល់ទិន្នផលស្រូវវស្សាឆ្នាំ២០១១ បន្តិចបន្តួច ដែលស្មើប្រមាណ ១០% នៃផ្ទៃដីដាំដុះសរុប។
របាយការណ៍បង្ហាញថា នៅឆ្នាំ២០១១នេះ កម្ពុជានឹងសល់ស្រូវប្រមាណ ៤ លានតោន ដែលអាចកិនជាអង្ករបាន ២,៥៧ លានតោន៕
No comments:
Post a Comment