Tuesday, December 20, 2011

ក្មេង​ស្រី​អាយុ​ជាង១​ឆ្នាំ​​​លង់​ទឹក​ស្លាប់​​ពេល​ម្តាយ​ទៅច្រូត​ស្រូវ​

ថ្ងៃទី២០-១២-២០១១: ដកស្រង kohsantepheapdaily




ខេត្តកំពត ៖ ក្មេង​ស្រី​ម្នាក់​ទើប​មាន​អាយុ​ត្រឹមតែ​មួយ​ខូប​កន្លះ​បាន​លង់​ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី១៧ ធ្នូ ​ខណៈឪពុក​​​ម្តាយ​មិន​​នៅជាប់​ទៅ​សីុ​ឈ្នួល​​ច្រូត​ស្រូវ​ឱ្យ​​គេ​នៅ​ឆ្ងាយ​ពី​ផ្ទះ​​ប្រមាណ​ជា​​២​គីឡូ​​​ម៉ែត្រ ។

មុន​ពេល​​រង​គ្រោះ​គេ​ឃើញ​មាន​ក្មេងៗ​អាយុ​ប្រហាក់​ប្រហែល​​គ្នា​ប្រមាណ​ជា​ង​៤​-៥នាក់​បាន​នាំ​គ្នា​​ដើរ​ចេញ​ពី​ផ្ទះ​ទៅ​ទិស​ខាង​កើត​​ប្រហែល​ជា​៣០០​ម៉ែត្រ​​ពីភូមិ​ដែល​ក្មេង​​ខ្លះ​ក៏ឡើង​​បេះ​អម្ពិល​ ​ខ្លះ​ក៏​ចុះ​លេង​ទឹក ក្រោយ​មក​​​បាន​​​ត្រឡប់​មក​ផ្ទះ​វិញ ​រយៈ​​ពេល​មួយ​ម៉ោង​ ​ក្រោយ​ទើប​មាន​គេ​ឆោ​ឡោ​ថា ​បាត់​ក្មេងស្រី​រង​គ្រោះ​ លុះ​ពួក​អ្នក​ភូមិ​ដើររក​ក៏​ឃើញ​ក្មេងស្រី​​ខាង​លើស្លាប់​ក្នុង​ទឹក​​​ប្រឡាយ​​ទៅ​ហើយ ទើប​អ្នក​ភូមិ​ជិះ​ម៉ូតូ​ទៅ​​ហៅ​ឪពុក​ម្តាយ​ដល់​ស្រែ។ ​បើ​តាម​ការ​រៀប​រាប់​​ពីពួក​អ្នក​​ភូមិ​និយាយ​ថា គ្រួសារ​នេះ​​ក្រីក្រ​ណាស់​ ។

ស្ត្រី​ជា​ម្តាយ​កុមារីរង​គ្រោះ​​បាន​និយាយ​ថា គ្រួសារ​​គាត់​ជា​គ្រួសារ​​ក្រីក្រ​បំផុត​ក្នុង​ភូមិ​មាន​កូន​បី​នាក់​ ហើយ​​កូន​ដែល​ស្លាប់​នេះ​ជា​កូន​ទី​៣ ។ ​ការ​ស្លាប់​នេះ​ដោយសារ​គាត់​ជា​ម្តាយ​មិន​​នៅ​ផ្ទះ ព្រោះ​​ជាប់រវល់​​ទៅស៊ីឈ្នួល​​ច្រូត​ស្រូវ​ឱ្យ​គេ​ ដើម្បី​បាន​​លុយ​ផ្គត់​ផ្គង់​ជីវភាព៕

No comments: