ថ្ងៃទី១៧-០១-២០១២: ដកស្រងkpt-news.com
កំពត៖ បច្ចុប្បន្នការដំណើរការអភិវឌ្ឍន៍ក្នុងខេត្តកែបបានមាន
សន្ទុះទៅមុខ ដោយសន្សឹមៗនូវហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងត្រូវ
បានកែលំអពោរពេញ ទៅដោយសោភ័ណភាពស្រស់បំព្រងនាពេលនេះក្នុងទីប្រជុំជនត្រូវបាន ស្ដារអភិវឌ្ឍន៍គ្រប់សោភ័ណភាពសម្រាប់ទាក់ទាញភ្ញៀវជាតិនិងភ្ញៀវ អន្ដជាតិចាប់អារម្មណ៍ជាងគេ
តាមបណ្ដាលខេត្តនានា។ តាមរយៈមជ្ឈដ្ឋាននានាដែលបានឈានចូលមកកាន់ខេត្តកែបដើម្បីទៅ
កំសាន្តលេងនូវតំបន់រមណីយដ្ឋានឆ្នេរកែបដែលគេអាចចាត់ទុកថាជាទីក ន្លែសំរាប់ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធពីធម្មជាតិពិតៗដូចជានូវតាម មាត់សមុទ្រឬកោះទន្សាយដោយមានព្រៃព្រឹក្សាស្អេកស្កះដ៏ស្រស់មានពណ៌ ទឹកសមុទ្រខៀវ។ស្របគ្នានេះដែរអាជ្ញាធរខេត្តកែបក្រោម
ការដឹកនាំដោយឯឧត្តម ហាក់ សារ៉េត គ្រប់លំដាប់ថ្នាក់បាននិងកំពុងខិតខំស្តារនិងអភិវឌ្ឍន៍ព្រមទាំងកែប្រែ សោភ័ណភាពយ៉ាងមមាញឹកគោលបំណងស្ដារនិងកែលំអតំបន់នេះឲ្យក្លាយជា តំបន់ទេសចរណ៍ដ៏ល្បីល្បាញសំរាប់ទាក់ទាញឲ្យមានការកំណើនទ្វេឡើង ថែមទៀតនូវភ្ញៀវទេសចរជាតិនិងអន្ដរជាតិដើម្បីរីកចំរើនរបស់ខេត្តកែប ក៏ដូចជាសង្គមជាតិទាំងមូលផងដែល។
ឯកឧត្តម ហាក់ សារ៉េត អភិបាលខេត្តកែបបានប្រាប់ឲ្យកម្ពុជាថ្មីដឹងថាគឺដោយសារតែការអនុវត្ត តាមគោលនយោបាយយុទ្ធសាស្ត្រឈ្នះៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាល់ហេដ្ឋារចនាសម្ព័ន្ធការអភិឌ្ឍន៍នេះបានឡើងគឺមានការចូលរួមពី មន្ត្រីរាជការជុំវិញខេត្តដូចជាកសាងវិមានឯករាជនិងសួនច្បារមាត់ ឆ្នេរនិងផ្លូវជាច្រើនខ្សែគឺថវិការបស់ប្រមុខរាជរដ្ឋាភិបាល។
គេបានកត់សង្គាល់ថារាល់ហេដ្ឋានរចនាសម្ព័ន្ធដែលបានកើតឡើង ទាំងអស់នេះគឺដោយសារការខិតខំប្រឹងប្រែរបស់អាជ្ញាធរខេត្តប៉ុន្ដែ ពុំទាន់គ្រប់ជ្រុងជ្រោយនៅឡើងទេគេសង្ឃឹមយ៉ាងមុតមាំថាអ្វីដែលនៅ សេសសល់ដូចក្រៅពីនេះទៅទៀតសួនច្បារជាច្រើនកន្លែងព្រមទាំងកែលំអនូវ សោភ័ណភាពគ្រប់បែបយ៉ាងក្នុងក្រុងខេត្តដូចនេះដើម្បីជួយស្ដារនិង ការអភិវឌ្ឍន៍ក៏ដូចជាជួយចូលរួមចំណែកដល់វិស័យទេសចរណ៍គប្បីប្រជាពលរដ្ឋ ទាំងអស់ដែលមានលំនៅដ្ឋានដូចជាដីឡូត៍គួរល្មមដល់ពេលភ្ញាក់រលឹកចូលរួម រៀបចំកែលំអឲ្យបានគ្រប់ៗគ្នាហើយ៕ </h3></p>
No comments:
Post a Comment