Wednesday, January 18, 2012

សមាគមន៍ចិននៅក្នុងប្រទេសកម្ពុជាត្រៀម លក្ខណៈអបអរបុណ្យចូលឆ្នាំ ចិនដែលនឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះនិងដើមសប្តាហ៍ក្រោយ

ថ្ងៃទី១៧-០១-២០១២: ដកស្រងwww.bayontv.com.kh

ភ្នំពេញ៖ នៅ​សល់​តែ​៦ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​នឹង​ឈាន​ចូល​មក​ដល់​ ។ប្រជា​ជន​ចិន ​និង​កូន​កាត់​ចិន​នៅ​ទូទាំង​ពិភព​លោក​ 

កំពុង​តែ​រង់​ចាំ​ថ្ងៃ​នោះ​យ៉ាង​អន្ទះ​សារ ​ដោយ​ឆ្នាំ​ថ្មី​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​គឺ​ជា​ឆ្នាំ​នាគ​ ដែល​តាម​ជំនឿ​ជន​ជាតិ​ចិន​ តំណាង​អោយ​ឬទ្ធានុភាព​ដ៏​ខ្លាំង​ក្លារ​។ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជាពល​រដ្ឋ​ខ្មែរ​កូន​

កាត់​ចិន​ក៏​កំពុង​តែ​ត្រៀម​លក្ខណៈ​ដូច​គ្នា​នេះ​ដែរ​ ដូច​ជា​ការ​សំអាត​

គេហ​ដ្ឋាន​ ការ​ទិញ​វត្ថុ​ចាំ​បាច់​តុប​តែង​ផ្ទះ​និង​វត្ថុ​សែន​ព្រេន​ដល់​ជី​ដូន​

ជីតាកុង​ម៉ា ​និង​អ្នក​ដែល​បាន​ចែកដ្ឋាន​ទៅ​ទាំង​អស់ ​។ល។និង។ល។
    
       ទាក់​ទង​ទៅ​ហ្នឹង​ចូល​ឆ្នាំ​ចិន​នេះ​ដែរ ​លោក​ឧក​ញ៉ា​ដួង ឈីវ​ ប្រធាន​សមាគមន៍​ចិន​ប្រចាំនៅ​ប្រទេស​កម្ពុជា​បាន​ឲ្យដឹង​ថា ​ជា​រៀង​រាល់​ឆ្នាំ​

សមាគមន៍​ចិន​តែង​តែ​សុំ​ច្បាប់​ពី​អាជ្ញាធរ​ក្នុង​ការ​ ប្រតិ​បត្តិ​ពិធី​ផ្សេងៗ​ ដូច​ជា​កា​ឡក​ ម៉ុ​ងសាយ ​ហែរ​អ្នក​តា ​ឬ​ពិធី​កំសាន្ត​ផ្សេងៗ​ទៀត​ជា​សាធារណៈ​។

    តាម​ប្រពៃណី​ជន​ជាតិ​ចិន​ ការ​លោត​ម៉ុង​សាយ ​និង​ហែរ​នាគ​គឺ​ជាការ​ចាំបាច់​សម្រាប់​អ្នក​ដែល​មាន​ជីវ​ភាព​ធូរធារ​ ជា​ពិសេស​ឆ្នាំ​នេះ​ជា​ឆ្នាំ​រោង​ ការ​ហែរ​នាគ​មាន​រហូត​ទៅ​ដល់​បី​ក្រុម​ក្នុង​ចំណោម​៦​ក្រុម ​ដែល​ត្រូវ​ហែរ​សម្តែង​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ ចិន​ខាង​មុខ​។

     លោក​ឧក​ញ៉ា​ដួង ឈីវ​បាន​ពន្យល់​បន្ថែម​ទៀត​ថា ថ្ងៃ​ចូល​ឆ្នាំចិន​គឺជាឱកាស​ដែល​ញាតិ​មិត្ត​ក្រុម​គ្រួសារ ​បង​ប្អូន​បាន​ជួប​ជុំ​គ្នា​ សែន​កុង​ម៉ា​ជា​មួយ​គ្នា​ និង​បាន​ពិសារ​អាហារ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក​រាយ​។

      ដោយ​ឡែក​ការ​សែន​ព្រេន​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ គឺ​គេ​សែន​ទៅ​តាម​ស្ថាន​ភាព​ជីវ​ភាព​គ្រួសារ​ ពោល​គឺ​មិន​មាន​ការ​ប្រណាំង​ប្រជែង​គ្នា​នៅ​ក្នុង​ការសែន​នោះ​ឡើយ​។ជាមួយ​ គ្នា​នេះ​ការ​ជូន​អាំង​ប៉ាវ​អោយ​គ្នាទៅ​ដល់​សាច់​ញាតិ​ ឬ​ក្នុង​សមាជិក​គ្រួសារ​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ​នៅ​ក្នុង​ប្រពៃណី​ចូល​ ឆ្នាំ​ចិន​, នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោកឧកញ៉ា ដួង ឈីវ ។

     ទាក់​ទិន​ទៅ​ហ្នឹង​សេរីភាព​ក្នុង​ការ​គោរព​និង​ប្រតិ​បត្តិ​ជំនឿ​សាសនានៅ​ ប្រទេស​កម្ពុជា​ ប្រធាន​សមា​គមចិន​នៅ​កម្ពុជា​បា​នលើក​ឡើង​ថា​  រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹក​នាំដោយ​សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ បាន​បើក​យ៉ាង​ទូលំ​ទូលាយ ​ជាក់​ស្តែង ​ការ​ប្រតិបត្តិ​បុណ្យ​ចូល​ឆ្នាំ​ចិន​តាំង​ពី​ដើម​រៀង​មក​។
    
       សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃទី​ ១៧ ​និង​១៨ ​ខែ​មករា​នេះ​ ក្រុម​សិល្បៈ​ធៀន​ជិញ​របស់​ប្រទេស​ចិន ដ៏​ល្បី​ល្បាញ​បានមក​សម្តែង​នៅ​ប្រទេស​កម្ពុជា​នៅ​សាល​សន្និសីទ​កោះ​ពេជ្រ​ ដែល​នេះ​ជា​ផ្នែក​មួយ​ផ្សារ​ភ្ជាប់​ទៅ​ហ្នឹង​ការ​អបអរ​នៃ​ពិធី​បុណ្យ​ចូល​ ឆ្នាំ​ប្រពៃណី​ចិន​ផង​ដែរ​៕

No comments: