ថ្ងៃទី១៧-០១-២០១២: ដកស្រងwww.blogger.com
កំពត ៖ យើងទាំងអស់គ្នាបានឃើញជាក់ស្ដែងហើយ
នៅក្បែរខ្លួនលោក ខូយ សុផាត ដែលគាត់កំពុងតែមមាញឹកដៃអាងសាច់ក្រកគោនិងសត្វក្រួចដើម្បី ចិញ្ចឹមជីវិតថ្មីបន្ទាប់ពីរូបគាត់បានលះបង់នូវល្បែងស៊ីសងមក ជ្រើសប្រកបមុខរបរលក់ក្រួចវិញក្នុងឆាកជីវិតដ៏ជោគជ័យថ្មី។
តាមរយៈទឹកមុខនិងកាយវិការដែលបានបង្ហាញពីភាពក្លាហាននិងសុភាពរាបសា ធ្វើឲ្យអតិថិជនយ៉ាងច្រើនមានការគាំទ្ររង់ចាំទិញគ្រួច
អាំង ឈ្ងុយឆ្ងាញ់ដែលមានជំនាញពិតប្រាកដទាក់ទាញភ្ញៀវដ៏ល្អប្រសើរម្យ៉ាងទៀត ការលក់ដូរប្រភេទនេះយើងធ្លាប់បានឃើញជាច្រើនកន្លែង
ណាស់តាមបណ្ដាល ខេត្តនានាសុទ្ធតែប្រកបមុខរបរនេះទាំងអស់។
លោក ខូយ សុផាត អាយុ៥៤មានប្រពន្ធនិងកូន៥នាក់រស់នៅភូមិក្រាំង
សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពតបានធ្វើការរៀបរាបនូវឆាកជីវិត
របស់លោកពូរប្រាប់ឲ្យកម្ពុ ជាថ្មីដឹងថាមុនពេលដែលគាត់មកប្រកបមុខ
របរនេះខ្លួនគាត់ជាអ្នកញៀន ល្បែងស៊ីសងដើរលេងអាប៉ោងនិងបៀគ្រប់ទីកន្លែងឲ្យតែនាក់លេងល្បែងគឺ ស្គាល់គាត់ទាំងអស់ហៅតាផាត។
លោកបន្តឲ្យដឹងទៀតថាពេលដែលគាត់នៅលេងល្បែងគឺមិនដែល
ជួយធ្វើ ការងារអ្វីឲ្យគ្រួសារបានសុខឡើយដឹងតែព្រឹកឡើងជិះម៉ូតូទៅ
រក កន្លែងជុំគ្នាលេងហើយបើមិនលេងបៀទេគឺបាញ់អាប៉ោងណាមួយមុខរបរ លេងល្បែងនេះគឺពុំមានសុកសាន្តឡើយ។ក្រោមកក៏មានការរឹតបន្តឹងពីសមត្ថ កិច្ចប្រជុំប្រកាសភូមិឃុំសុវត្ថិភាពចាប់ខ្លាំងពេកគាត់ក៏បានលះបង់ ចោលការលេងល្បែងស៊ីសងនេះមកជ្រើសយកមុខរបរលក់សាច់ក្រកអាំងនិង គ្រួចអាំងសាងជីវិតថ្មីឃើញថាបានជោគជ័យក្នុងឆាកជីវិតរបស់គាត់បាន រុងរឿងឥឡូវនេះបន្ទុ
ករកកំរៃដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ប្រចាំថ្ងៃគឺធ្លាក់មកលើគាត់ទាំងស្រុង។ការលក់នេះគឺក្នុងមួយថ្ងៃបាន សត្វគ្រួច៨០ទៅ១០០គ្រួចរីឯសាច់ក្រកវិញ២គីឡូពេលថ្ងៃសៅរ៍មានការ ប្រដាល់តាមទូរស្សន៍លក់តាម
ហាងកាហ្វេក្នុងមួយក្បាលតម្លៃ៥០០០រៀល ចំណែកសត្វគ្រួចគឺគាត់ទិញ
នៅម្ដុំស្ថានីយ៍រភ្លើងមានកន្លែងចិញ្ចឹម រានពាន់ក្បាលក្នុងមួយក្បាលទិញមកតម្លៃ៣០០០រៀលគាត់ក៏សំណូមពរដល់ បងប្អូនដែលធ្លាប់យកមុខរបរល្បែងស៊ីសងធ្វើជាអាជីពគួរតែបោះបង់ចោល មករកមុខរបរផ្សេងវិញទើបមានអនាគតដើម្បីអាចផ្គត់ផ្គង់ក្នុងជីវភាព ប្រចាំថ្ងៃដ៏ល្អប្រសើរពិសេសអាចមានលទ្ធភាពចិញ្ចឹមកូនអោយមានអនាគត៕
No comments:
Post a Comment