Wednesday, January 18, 2012

ស្ថាន​ភាព​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​ អាច​ធ្លាក់​ចុះ​តិច​តួច​ តែ​ការ​ព្យាករណ៍​ថា​កើន​ឡើង​

ថ្ងៃទី១៧-០១-២០១២: ព័ត៌មានអន្ដរជាតិៈ ដកស្រងwww.bayontv.com.kh

ចិន​ ​សន្ទុះ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​ បាន​កើន​ឡើង​តិច​តួច​ដល់​ទៅ​២​

ឆ្នាំ​កន្លះ​ បើ​ផ្អែក​លើ​តួ​លេខ​នៃ​សន្ទុះ​កំណើន​សេដ្ឋ​កិច្ច​នៅ​ក្នុង​ត្រី​មាស​ចុង​ ក្រោយ​ ដែល​បង្ហាញ​ឱ្យ​ដឹង​ថា​ មាន​កំណើន​កើន​ឡើង​យឺត​ ហើយ​ការ​កើន​

ឡើង​យឺត​នេះ​ ដោយ​សារ​តែ​តម្រូវ​ការ​នៃ​ការ​នាំ​ចេញ​ថយ​ចុះ ​និង​ទីផ្សារ​អ

ចលន​ទ្រព្យ​ធ្លាក់​ចុះ​បន្ដិច​ដែរ​។ គួរ​រំលឹក​ថា ​នៅ​ក្នុង​ត្រីមាស​ទី​៤ ​ក្នុង​ឆ្នាំ​២០១១

​កន្លង​ទៅ​ កំណើន​សេដ្ឋ​កិច្ច​ របស់​ប្រទេស​ចិន​ បាន​កើន​ឡើង​ត្រឹម​តែ​ ៨,៩​ភាគ​រយ​ប៉ុណ្ណោះ​ ហើយ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​កំណើន​នៅ​ក្នុង​ត្រីមាស​ទី​៤​ ទៅ​នឹង​ត្រី​មាស​ទី​២​ កាល​ពី​ឆ្នាំ​២០០៩ ​គឺ​ទាប​ជាង​បន្តិច​។
    ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​ បាន​អោយ​ដឹង​ថា​ កំណើន​សេដ្ឋ​កិច្ច​ចិន​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ បាន​កើន​ឡើង​ជា​លំដាប់​ យ៉ាង​តិច​ក៏​ត្រឹម​៨​ភាគ​រយ​ដែរ​ ខណៈ​ដែល​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នៅ​លើ​ពិភព​លោក​ កំពុង​ជួប​ប្រទះ​វិបត្តិ​នោះ​៕

No comments: