Thursday, January 19, 2012

បើក​រថយន្ត​ជ្រែ​នៅ​ពេល​កំពុង​ភ្លៀង​រអិល​ក្រឡាប់​​បុក​ក្បាល​នាគ​ក្លោង​ទ្វារ​វត្ត​បាក់​ខ្ទេច​​

ថ្ងៃទី១៨-០១-២០១២: ដកស្រង kpt-news

កំពត ​៖ ​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​១​គ្រឿង​ខណៈ​ពេល​កំពុង​បោះពួយ​ក្នុង​ល្បឿន ​ដូច​ព្យុះ​សង្ឃរា​​ស្រាប់តែ​ភ្លាត់​ស្នៀត​រេ​ចង្កូត​ខុស​គន្លង​ផ្លូវ​រួច​ ជ្រុល​ទៅ​បុក​ក្បាល​នាគ​ក្លោងទ្វារ​វត្ត​ទាំង​កំរោល​បួន​ជ្រុង​​ហើយ​ក្រឡាប់ ​បះ​ជើង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដំណើរ​   តែ​សំណាង​ល្អ​ពុំ​មាន​នរណា​ម្នាក់​ជិះ​ក្នុង​រថយន្ត​រង​គ្រោះ​ថ្នាក់​អ្វី​ ឡើយ​​គ្រាន់តែ​កំពិត​ក្បាល​រថយន្ត​ខ្ទេច​មើល​លែង​យល់​និង​បាន​បំផ្លាញ​រូប​ សំណាក​ក្បាល​នាគ​ដែល​តាំង​នៅ​មុខ​ក្លោង​​ទ្វារ​វត្ត ​បណ្ដាល​ឲ្យ​បាក់​បែក​ប៉ុណ្ណោះ។​ ហេតុការណ៍​ស្ទើរ​ព្រលឹង​ចុងសក់​ខាងលើ​បាន

​កើតឡើង​កាលពី​រសៀល​ម៉ោង៤ ថ្ងៃទី១៧​ខែមករា  ឆ្នាំ

២០១២ត្រង់ចំណុច​មុខ​ក្លោងទ្វារ​វត្ត​អង្គ​សុរភី ស្ថិត​ក្នុង​ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត លើ​កំណាត់​ផ្លូវជាតិ​លេខ៣១ ចន្លោះ​គីឡូម៉ែត្រ១៣២-១៣៣ ។សាក្សី​នៅ​

កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​ជួប​ហេតុ

ការណ៍​អាក្រក់​នេះ​គេ​ឃើញ​រថយន្ត១គ្រឿង​ខាងលើ ម៉ាក​កូរ៉េ​ចំណុះ២តោន​កន្លះ ធ្វើដំណើរ​មកពី​ជើង​ដោយ​ប្រើ​ល្បឿន​ដូច​ហោះ លុះ​មកដល់​ចំណុច​គ្រោះថ្នាក់​ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ផង​ ស្រាប់តែ​រថយន្ត​នោះ​ម្តង​រេ​ចង្កូត​ទៅ​ឆ្វេង​ម្តង​រេ​ទៅខាង​ស្តាំ​ហើយ​ ទីបំផុត​ក៏​រេ​ទៅខាង​ឆ្វេង​ដៃ​វិញ​ទើប​ជ្រុល​ទៅមុខ​ក្លោងទ្វារវត្ត​រួច​បុក​ ចំក្បាល​នាគ​ក្រ​ឡប់​ទាំង​កំរោល​តែម្តង។ សាក្សី​បាន​បញ្ជាក់​ទៀត​ថា​ស្ថិត​ក្នុង​ហេតុការណ៍​នេះ​ពិតជា​សំណាង​មួយ​ផង​ ដែរ​ដោយសារ​រថយន្ត​នេះ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​មុខ​វត្ត​ដែល​ ស្ថិតនៅ​ខាងឆ្វេង តែបើ​ជ្រុល​មក​ក្រឡាប់​ខាងស្តាំ​ដៃ​វិញ​ពិត​ជា​មាន​មនុស្ស ​មិន​តិច​នាក់​ទេ​ដែល​ទទួល​គ្រោះថ្នាក់​ព្រោះ​នៅ​ចំណុច​កើតហេតុ​ជាទី​ ប្រជុំជន​និង​ជា​ផ្សារ​តូច​មួយ​ផងដែរ​ហើយក៏​អាច​ចាត់ទុកជា​សំណាងល្អ​មួយ​ទៅ​ ចុះ​ដោយសារ​មនុស្ស​ក្នុង​រថយន្ត​ទាំង៤នាក់​បូករួម​ទាំង​តៃកុង​រួច​ចាក​ផុតពី ​គ្រោះថ្នាក់ ប៉ុន្តែ​ក្បាល​នាគ​ដែលជា​ទ្រព្យសម្បត្តិ​រួម​របស់​វត្ត​ត្រូវ​បែកបាក់​ខ្ទេច ​គួរ​ឲ្យ​ស្តាយ​នោះ​មាន
តែ​ម្ចាស់​រថយន្ត​បង្ក​ទទួលខុសត្រូវ​ទាំងស្រុង​ហើយ។
ក្រោយពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​សមត្ថកិច្ច​ជំនាញ​បានមក​ អន្តរាគមន៍ ហៅ​រថយន្ត​មក​អូស​ទៅ​រក្សាទុក​នៅ​កន្លែង​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមច្បាប់ ​ចរាចរ​ផ្លូវគោក​ក្នុង​នោះ​ក៏​មាន​ការ​ដោះស្រាយ​សំណង​ថ្លៃ​ការខូចខាត​ក្បាល​ នាគ​មុខ​ក្លោងទ្វារ​វត្ត​ផងដែរ។ចំពោះ​គ្រោះថ្នាក់​បង្កដោយ​ខ្លួនឯង​នេះ ប៉ូលិស​បាន
ប្រាប់​ឲ្យ​ដឹង​ថា កើតឡើង​ដោយសារ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្រថែមទាំង​ខ្វះ​បច្ចេកទេស​ នៃ​ការ​បើកបរ​ទើប​ងាយ​ជួប​ហេតុការណ៍​ដ៏​អាក្រក់​បែបនេះ។ សមត្ថកិច្ច​បាន​ប្រា​ប់​ទៀតថា មនុស្ស​ជិះ​ក្នុង​រថយន្ត​ទាំងអស់​មាន​ចំនួន៤នាក់​ទាំង​តៃកុង​ដោយ​ពួកគេ​បាន​ ដឹកទំនិញ​ចាប់ហួយ​មកពី​តំបន់​ខេត្តតាកែវ​យក​មក​បោះ​ដុំ-រាយ​នៅក្នុង​តំបន់​ ខេត្តកំពត​ហើយ​ក្នុងចំណោម​នោះ​ស្គាល់​តែ​ឈ្មោះ​អ្នកបើកបរ​ម្នាក់​ប៉ុណ្ណោះ គឺ​ឈ្មោះ ខាន់ ម៉ឹ​ន ភេទ​ប្រុស​អាយុ២៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយ​រថយន្ត​បង្កហេតុ​ខ្លួនឯង​ខាងលើ​ម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ២តោន​កន្លះ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៩៩៩៥ពណ៌​ខៀវ៕

No comments: