Thursday, January 19, 2012

ភ្លៀង​តែ​មួយ​ម៉ោង​បណ្ដាល​ឲ្យ​ផ្លូវ​ជុំវិញ​ផ្សារ​ទី​រួម​ខេត្ត​លិច​ដោយសារ​តែ​​ស្ទះ​ប្រព័ន្ធ​លូ​

ថ្ងៃទី១៨-០១-២០១២: ដកស្រង kpt-news

កំពត ៖ ជុំវិញ​ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​កំពត​បន្ទាប់​ពី​ភ្លៀង​រយៈ​ពេល​មួយ​ម៉ោង ​ត្រូវ​បាន​លិច​គ្រប់​ទី​កន្លែង​ដោយ​សារ​តែ​ប្រពន្ឋ័​លូ​ស្ទះ​ព្រោះ​អ្នក​ ម៉ៅ​ការ​ផ្សារ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​កាយ​ប្រព័ន្ឋ​លូ​​ទើប​បណ្ដាល​ឲ្យ​ ទឹក​លិច​យ៉ាង​​ដូច្នេះ។
យោង​តាម​ប្រភព​ព័ត៌មាន​មួយ​ពី​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​ជុំវិញ​ ផ្សារ​សាមគ្គី​បាន​ប្រាប់​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា​មូល​ហេតុ​ដែល​ទឹក​ភ្លៀង​ ហើយ​បណ្តាល​ឲ្យ​លិច​នេះ​គឺ​មក​ពី​អ្នក​ម៉ៅ​ការ​យក​ភាស៊ី​ដឹង​តែ​យក​លុយ​ពុំ​ ដែល​កាយ​​​លូ​ម្ដង​ណា​ឡើយ។ប្រភព​ខាង​លើ​បាន​បន្ត​ទៀត​ថា​ប្រព័ន្ឋ​លូ​

ជុំវិញ​ផ្សារ​បាន​កក​ស្ទះ​យូរ ​ឆ្នាំ​មក​ហើយ​។ កាល​ពី​ឆ្នាំ​មុន​គេ​បាន​ឃើញ​កម្មករ​ផ្សារ​កាយ​លូ​ម្ដង​ហើយ​ពេល​ភ្លៀង​ ធ្លាក់​ខ្លាំង​ទើប​​ពុំ​មាន​ស្ទះ​ទឹក​នោះ​ទេ​ប៉ុន្តែ​ភ្លៀង​ធ្លាក់​លើក​នេះ​ ​គេ​មិន​ឃើញ​អ្នក​ម៉ៅ​ការ​ផ្សារ​ចាត់​កំលាំង​ដើរ​ពីនិត្យ​ឬ​កាយ​យក​កាក​ សំណល់​ចេញ​ឡើយ។ប្រភព​ដដែល

​បាន​បញ្ជាក់​ទៀត​ថា​នេះ​ចាត់​ទុក​ថា​ភ្លៀង​តែ​មួយ​ម៉ោង​លិច​ បន្តិចបន្តួច​បើ​សិន​ជា​ក្នុង​រដូវ​វស្សា​វិញ​នោះ​អាជីករ​ក្នុង​ផ្សារ​ត្រូវ ​បាន​លិច​ខូច​ខាត​អីវ៉ាន់​ជា​មិន​ខាន​។ ប្រជា

ពលរដ្ឋ​ដែល​មាន​លំនៅ​ជុំវិញ​ផ្សារ​ក៏​ដូច​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ ​សាមគ្គី​ទី​រួម​ខេត្ត​កំពត​សំណូមពរ​សូម​ឲ្យ​លោក​អភិបាល​ក្រុង​គួរ​តែ​មាន​ វិធានការ​យ៉ាង​តឹងរឹង​ដល់​អ្នក​ម៉ៅ​ការ​ផ្សារ​យ៉ាង​ចាស់​ដៃ​ផង​ ព្រោះ​ប្រព័ន្ឋ​លូ​ជុំវិញ​​ស្ទះ​អស់​ហើយ៕

No comments: