ខេត្តតាកែវ ៖ យុវជនម្នាក់បានស្លាប់ ខណៈពេលដែលរូបគេបានឡើងផ្សារដំបូលអគារក្នុងមន្ទីរព័ត៌មាន ខេត្ត ហើយបានលើកដែកទៅប៉ះនឹងខ្សែកាបអគ្គិសនីបណ្តាលឱ្យ ឆក់ធ្លាក់ពីជាន់ទី២ មកដល់ដីរបួសឆេះខ្លោចក្បាលពោះ និងភ្លៅយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៧ មករា វេលាម៉ោង៩និង៤០នាទីព្រឹកនៅក្នុងបរិវេណមន្ទីរព័ត៌មានខេត្ត ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ។លោកឆុក អេងលី អធិការនគរបាលក្រុងដូនកែវ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះប៊ុត សាមឿន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិខ្មល់ ឃុំកំណប់ ស្រុកគិរីវង់។ ជនរង
គ្រោះមានគ្នា៤ទៅ ៥នាក់មានភារកិច្ចឡើងផ្សារបង្អួច និងដំបូលដែកលើអគារថ្មីនៃមន្ទីរព័ត៌មានខេត្តមានរយៈពេល២ ថ្ងៃមកហើយ ។ លុះដល់ថ្ងៃកើតហេតុជនរងគ្រោះបានឡើងទៅផ្សារដំបូលខាងត្បូង ហើយបានលើកដែកប្រវែងជាង២ម៉ែត្រទៅប៉ះនឹងខ្សែកាបអគ្គិសនីដែល មានកម្លាំងភ្លើងខ្លាំងបណ្តាលឱ្យឆក់ធ្លាក់មកដីតែម្តង ។មន្ត្រីអគ្គិសនីខេត្តតាកែវ ដែលបានទៅដល់កន្លែងកើតហេតុបាននិយាយថា ឱ្យតែមានផ្ទះ ឬអគារសង់ក្បែរថ្នល់ខាងមន្ត្រីអគ្គិសនីតែងតែប្រាប់ជាងផ្សារដែក ជានិច្ចឱ្យមានការប្រុងប្រយ័ត្នតែពួកគេនៅតែមានការធ្វេស ប្រហែស និងមានអ្នកឆក់ស្លាប់ជាហូរហែ គឺនៅពេលគេលើកដែកផ្សារទៅប៉ះ ឬធ្លាក់មកលើខ្សែកាបអគ្គិសនី ។បច្ចុប្បន្នសពជនរង
គ្រោះត្រូវបានសាច់ញាតិដឹកតាមរថយន្ត សាមុយរបស់មន្ទីរពេទ្យបង្អែកខេត្ត យកទៅធ្វើបុណ្យនៅស្រុកកំណើត
តាមប្រពៃណី៕
គ្រោះមានគ្នា៤ទៅ ៥នាក់មានភារកិច្ចឡើងផ្សារបង្អួច និងដំបូលដែកលើអគារថ្មីនៃមន្ទីរព័ត៌មានខេត្តមានរយៈពេល២ ថ្ងៃមកហើយ ។ លុះដល់ថ្ងៃកើតហេតុជនរងគ្រោះបានឡើងទៅផ្សារដំបូលខាងត្បូង ហើយបានលើកដែកប្រវែងជាង២ម៉ែត្រទៅប៉ះនឹងខ្សែកាបអគ្គិសនីដែល មានកម្លាំងភ្លើងខ្លាំងបណ្តាលឱ្យឆក់ធ្លាក់មកដីតែម្តង ។មន្ត្រីអគ្គិសនី
គ្រោះត្រូវបានសាច់ញាតិដឹកតាមរថយន្ត សាមុយរបស់មន្ទីរពេទ្យបង្អែកខេត្ត យកទៅធ្វើបុណ្យនៅស្រុកកំណើត
តាមប្រពៃណី៕
No comments:
Post a Comment