
Friday, January 20, 2012
ម៉ាស៊ីនស្គែន១៧គ្រឿងពីសាធារណរដ្ឋប្រជាមានិតចិនប្រគល់ជូនកម្ពុជានៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ
ថ្ងៃទី១៨-០១-២០១២: ដកស្រងwww.nokorwatcenter.com
ខេត្តព្រះ សីហនុ៖ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនស្គែន១៧ គ្រឿង នៅក្នុងបរិវេណកំពង់ផែស្វយ័តខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១២នេះថា រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំម៉ាស៊ីនស្គែន១០គ្រឿងពី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលក្នុងនោះមានម៉ាស៊ីនស្គែន កុងតឺន័រ៣គ្រឿង និងប្រព័ន្ធត្រួតពិនិត្យលើខ្លួនមនុស្ស និងម៉ាស៊ីនស្គែនសម្ភារៈផ្ទាល់ខ្លួន៧គ្រឿង ។

ឆ្លើយតបនឹងសំណើនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់ម៉ាស៊ីនស្គែន សរុប១៧គ្រឿងជូនរដ្ឋាភិបាលកម្ពុជាដែលក្នុងនោះមានម៉ាស៊ីនស្គែន កុងតឺន័រ៣គ្រឿង, ប្រព័ន្ធត្រួតពិនិត្យលើខ្លួនមនុស្ស៧គ្រឿង, ម៉ាស៊ីនស្គែនសម្ភារៈផ្ទាល់ខ្លួនខ្នាតតូច៤គ្រឿង និងម៉ាស៊ីនស្គែនសម្ភារៈផ្ទាល់ខ្លួនខ្នាតធំ៣គ្រឿងក្នុងក្របខ័ណ្ឌ ជំនួយឥតសំណង ។ ម៉ាស៊ីនស្គែនទាំង១៧
Subscribe to:
Post Comments (Atom)
No comments:
Post a Comment