Wednesday, April 4, 2012

បុរស​ជាតិ​អូស្ដ្រាលី​ម្នាក់​បើក​ម៉ូតូ​លឿន​ដូច​​ហោះ​បុក​ខឿន​ផ្លូវស្លាប់​ពេល​បញ្ជូន​ទៅ​ពេទ្យ​

ផ្សាយថ្ងៃទី០៣-០៤-២០១២: ដកស្រង nokorwatnews.


ខេត្ដ​ព្រះ​សីហ​នុ​ ៖​ បុរស​ជនជាតិ​ អូស្ដ្រាលី​ម្នាក់​បើក​ម៉ូតូ​យ៉ាង​លឿន​ដូច​ ហោះ​ ចៃដន្យ​អាក្រក់​បាន​ទៅ​បុក​ខឿន​ផ្លូវ​ បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ ខណៈ​ បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​វេលា​ម៉ោង​២៣​ និង​២០​នាទី​ ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១២​ នៅ​ត្រង់​ចំណុច​មុខ​ធនាគារ​ UBC​ ស្ថិត​ នៅ​ភូមិ​១​ សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ​ ខេត្ដ​ព្រះ​សីហ​នុ​ ។​ ​តាម​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ថា​ បុរស​ដែល​ស្លាប់​ខាង

លើ​មានឈ្មោះ​ TESFAMIKAELKIDANE​ អាយុ​៦៧​ ឆ្នាំ​ មាន​សញ្ជាតិ​អូស្ដ្រាលី​ ។​ តាម​សាក្

សី​បានឱ្យ​ដឹង​ថា​ នៅ​មុន​ ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ ជិះ​ម៉ូតូ​ម៉ាក​ស្ដេ​ប​គ្មាន​ស្លាក​លេខ​ បើក​ពី​ ទិស​ខាងលិច​មក​កើត​ក៏​បុក​នឹង​ទ្រូង​ថ្នល់​ នៅ​ចំណុច​ខាងលើ​បណ្ដាល​ឱ្យ​បោក​ក្បាល​ លើ​ទ្រូង​ថ្នល់​ ។​បន្ទាប់​មក​រថយន្ដ​របស់​មន្ទីរ​ ព្យាបាល​ រស្មី​កំពង់សោម​ ក៏​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ ប៉ុន្ដែ​ដោយ​ស្ថានភាព​របួស​មាន​សភាព​ ធ្ងន់ធ្ងរ​ពេក​ គេ​ក៏​បាន​ដឹក​ទៅ​កាន់​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ដ​ព្រះ​សីហ​នុ​ (​ចំការ​ចេក​)​ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​ នៅ​តាម​ផ្លូវ​ ពេល​រថយន្ដ​ដឹក​មិន​ទាន់​ ដល់​មន្ទីរពេទ្យ​ផង​នោះ​ ។​ ម៉ូតូ​របស់​ជន​ រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ព្រះ​សីហ​នុ​ ។​ បញ្ហា​គ្រោះថ្នាក់​ខាងលើ​ ត្រូវ​បាន​នគរបាល​អះអាង​ថា​ បណ្ដាល​ មក​ពី​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ទើប​ធ្វើ​ ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ ។​គួរ​រំលឹក​ថា​ កន្លង​មក​នៅ​ទឹកដីត្ដ​ ព្រះ​សីហ​នុ​ គឺ​តែងតែមាន​គ្រោះថ្នាក់​ ចរាចរ​ជា​ញឹកញាប់​ហើយ​មួយ​ចំនួន​ធំ​ កើត​ចេញពី​ជនបរទេស​ ជា​ពិសេស​គឺ​ ពួក​ស្បែក​ស​ ដោយ​ប្រើ​ល្បឿន​នៃ​ការ​ បើកបរ​លឿន​ហួស​ច្បាប់​បាន​កំណត់​ និង​ មួយ​ចំនួន​ទៀត​ដោយសារ​តែ​ការ​ផឹកស៊ី​ បាត់បង់​ស្មារតី​ក្នុង​ការ​បើក​ផង​ដែរ​ ៕

No comments: