Thursday, April 5, 2012

កុមារី​កំព្រា​​ម្នាក់​រស់​នៅ​ក្នុង​មណ្ឌល​តានី​លង់​ទឹក​ស្លាប់​នៅ​ទំ​នប់​រំលិច

ផ្សាយថ្ងៃទី០៤-០៤-២០១២: ដកស្រងkohsantepheapdaily.

ខេត្ត​កំពត​​​ ៖​​ក្រុម​សាច់​ញាតិ​​​ឱ្យ​ដឹង​ថា កុមារី​ឈ្មោះ​ភា ស្រី​ម៉ាន់​ អាយុ​៨​ឆ្នាំ​ ជាក្មេង​​កំព្រា​ឪពុក​មាន​តែ​ម្តាយ​ ​ស្ថិត​ក្នុង​ភូមិ​បឹង​ទូក​ ឃុំ​បឹង​ទូក​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ហើយ​ត្រូវ​អង្គ​​​​ការ​ទស្ស​នវិស័យ​សម្រាប់​កុមារ​កម្ពុជា​យក​ទៅ​ចិញ្ចឹម​ ក្នុង​មណ្ឌល​​​​​អង្គ​ការ​តានី​ ស្ថិតក្នុង​ស្រុក​អង្គ​រ​​​ជ័យ បាន​​លង​់ទឹក​ស្លាប់​គួរ​ឱ្យ​សោក​ស្តាយ​ ។កាលពី​ថ្ងៃទី​២៥ មីនា​ ​​អ្នកគ្រប់​គ្រង​មណ្ឌល​មាន​កម្មវិធី​នាំកុមារ​ទៅ​កម្សាន្ត​​​នៅ​ទំនប់​
រំលិច​ ស្ថិត​ក្នុង​ឃុំ​ក្រាំង​ស្នាយ​ ស្រុក​ជុំ​គិរី​ ខេត្ត​កំព​ត​ក្នុង​នោះ​កុមារី​ភា​ ស្រី​ម៉ាន់​ ក៏​បានទៅ​ដែរ​ ហើយ​​​​លង់​ទឹក​ស្លាប់​យ៉ាង​អាណោច​អាធ័ម ក្នុង​ខណៈ​នាង​ចុះលេង​ទឹក​ ជាមួ​យ​កុមារ​ជា​មិត្តភក្តិ​ក្នុង​មណ្ឌល​ជាមួយ​គ្នា​ជាច្រើន​នាក់​ទៀត​។ កុមារ​​​​ក្នុ​ង​មណ្ឌល​ដែល​​​​អ្នក​គ្រប់​គ្រង​នាំ​ទៅ​ដើរ​លេង​កម្សាន្ត​​​ មាន​​​ចំនួន​៤៤នាក់​ ក្នុង​នោះ​ស្រី​១៩​នាក់​ ។ក្រោយ​​កើត​ហេតុ​ការណ៍​គេឃើញ​នគរ​​បាល​ប៉ុស្តិ៍​រដ្ឋ​ បាល​ច្រេស​​​ទៅ​​​កន្លែង​កើត​ហេតុ​​​​​លុះ​​​ពិនិត្យ​សព​រួច​​​ប្រគល់​ឱ្យ​ អ្នក​គ្រប់​គ្រង​មណ្ឌល​និង​អង្គ​​​ការ​ទស្សន​វិស័យ​សម្រាប់​កុមារ​កម្ពុជា​ យក​ទៅ​ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​។កោះ​សន្តិភាព​ពុំ​អាច​សុំ​ការ​បន្លឺ​ជុំ​វិញ​ករណី​ នោះពី​អ្នក​គ្រប់​គ្រង​ក្នុង​មណ្ឌល​បាន​ទេ​ តែ​ក្រុម​សាច់​ញាតិ​និយាយ​ថា នេះ​​​ជាគ្រោះ​អកុសល​​​​របស់​​​កុមារី​ភា ស្រី​ម៉ាន់។​ នាង​កំព្រា​គ្មាន​ទី​ពឹង​​ត្រូវ​​អង្គ​​​ការ​យក​ទៅ​ថែ​ទាំ​បណ្តុះ​បណ្តាល​ ដើម្បី​អនាគត​ភ្លឺ​ស្វាង​ តែ​បែរ​ជា​ជួ​បគ្រោះ​ដល់​ជីវិត​បែប​នេះ​គួរ​ឱ្យ​សោក​ស្តាយ​។ ​​នេះ​ក៏ជាមេរៀន​មួយ​សម្រាប់​អ្នក​គ្រប់​គ្រង​មណ្ឌល​​​ គួរ​កុំ​ធ្វេស​ប្រហែស​រឿង​កុមារ​តូចៗ​ដូចជា​ឱ្យ​លេង​ទឹក​ជាដើម​វា​អាច​ប្រឈម ​នឹង​គ្រោះ​ថ្នាក់​បំផុត​ ៕​​

No comments: