នាវាជិត2000គ្រឿងវិលចូលកំពង់ផែក្រោយព្យុះណានម៉ាដុលជិតមកដល់ភាគខាងកើតចិន
ផ្សាយថ្ងៃទី៣០-០៨-២០១១
អន្ដរជាតិ
ដកស្រងពី
kohsantepheapdaily
នាវាចំនួនជាង១.៨០០គ្រឿងបានវិលចូលកំពង់ផែវិញក្នុងខេត្តហ្វូជាន(ភាគខាងកើតចិន) ខណៈដែលព្យុះទីហ្វុងឈ្មោះណានម៉ាដុលបោកបក់ជិតមកដល់។ គេបានចេញការប្រកាសអាសន្នកម្រិតខ្ពស់បំផុតគឺការប្រកាសអាសន្នក្រហមដើម្បីប្រមូលនាវាទាំងអស់មកកាន់កំពង់ផែវិញ។ នេះជាការប្រកាសរបស់មន្ទីរកិច្ចការសមុទ្ររបស់ខេត្តហ្វូជាន។
ព្យុះណានម៉ាដុលបានចុះថមថយកម្លាំងមកជាព្យុះត្រូពីកាល់ កាលពី ថ្ងៃទី២៩ សីហា វេលាម៉ោង១០ ក្រោយពីបោកបក់លើកោះតៃវ៉ាន់កាលពីថ្ងៃទី២៩ សីហា នោះ វេលាម៉ោង៤ និង២៥នាទីទៀបភ្លឹ។ ព្យុះនេះបន្តបោកបក់ឆ្ពោះទៅភាគពាយ័ព្យ។
យោងតាមការព្យាករណ៍ឧតុនិយមថា ព្យុះណាម៉ាដុល NANMADOL ត្រូវបោកបក់មកដល់ភាគខាងត្បូងខេត្តហ្វូជាន ដោយមានខ្យល់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។ អាជ្ញាធរមូលដ្ឋានបានព្រមានពីគ្រោះទឹកជំនន់ និងការបាក់ដីបណ្តាលមកពីព្យុះនេះ ៕
No comments:
Post a Comment