Tuesday, August 30, 2011

ប្រទេស​វៀតណាមកាត់​បន្ថយ​តម្លៃ​​ប្រេង​ដើម្បី​ទប់ទល់សំពាធ​អតិផរណា

ផ្សាយថ្ងៃទី៣០-០៨-២០១១
អន្ដរជាតិ
ដកស្រងពីkohsantepheapdaily

ប្រទេសវៀតណាមបាន​សម្រេច​កាត់បន្ថយ​​​តម្លៃ​ប្រេងឲ្យបានយ៉ាងហោចណាស់ពី២,៣​ភាគ​រយ បន្ទាប់ពីអតិផរណារបស់ប្រទេសកើន​ឡើង​ខ្ពស់​​សម្រាប់​រយៈពេល៣ខែ។
តម្លៃ​ប្រេង៩២RON ដែលទទួលបានការ​ពេញ​និយមបំផុតបញ្ចុះត្រឹម២០.៨០០ដុង​ប្រហែល​១ដុល្លារក្នុងមួយលីត្រ ចាប់ពីម៉ោង​៩​ព្រឹក​ក្នុងប្រទេសវៀតណាម ចុះពីតម្លៃ​​​២១.៣០០​ដុង។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មាន​រដ្ឋ។ ប្រេងម៉ាស៊ូតមានតម្លៃ​​២០.៨០០​ដុង​ក្នុង​មួយ​លីត្រ ​ចុះពីតម្លៃ​២១.០០០ដុង ចំណែក​ប្រេង​កាត​មានតម្លៃ​ត្រឹមតែ២០.៥០០ដុងក្នុងមួយលីត្រ ចុះពី២០.៨០០ដុង។

ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ព្យាយាម ពន្យឺតអតិផរណាដែល​បាន​កើនឡើងដ៏ឆាប់​រហ័សដោយសារការកើនឡើងនៃតម្លៃ​ប្រេង និងថាមពល​អគ្គិសនី។ រដ្ឋាភិបាល​របស់លោកនាយករដ្ឋមន្ត្រី​វៀតណាម​ Nguyen Tan Dung បានផ្លាស់ប្តូរ​ពីផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងការ កើនឡើងតម្លៃ​តាមរយៈការ​កម្រិត​គោលដៅ​សំរាប់​កើនឡើងប្រាក់ឥណទាន និងឱនភាព​ថវិកា។

ការកាត់បន្ថយតម្លៃ​ប្រេង​ឥន្ធនៈ​នឹង​ជួយ​ពន្យឺត​ការកើនឡើងតម្លៃ​អាហារនិងទំនិញ ដែលជា​ចលករលុបបំពាត់សំពាធអតិផរណា។ នេះបើ​តាម​សម្តីរបស់លោក Giang Trung Kien ប្រធានស្រាវជ្រាវផ្សារមូលបត្រFPT ក្នុង​ទីក្រុងហាណូយ។

ចំណែកលោកAlan Pham ប្រធានអ្នក​សេដ្ឋកិច្ចនៃក្រុមហ៊ុនVina Capital Inve​stment Management Ltd និយាយថា​​ ប្រេងជាប្រភេទទំនិញដ៏មានសារសំខាន់ណាស់​ដែលវាជាផលិតផល​សម្រាប់​ផលិតផលិត​ផល​ផ្សេងៗ។ លោកHa Van Hien អតីត​ប្រធាន​គណៈ​កម្មា​ធិការ​សេដ្ឋ​កិច្ច​សភា​ជាតិ​វៀត​ណាម​និយាយ​ថា ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ពន្យឺត​អតិ​ផរណា​ដែល​មាន​១៧​ភាគ​រយ​នៅ​ដំណាច់​ឆ្នាំ២០១១នេះ៕

No comments: