Tuesday, August 30, 2011

វគ្គផ្សព្វផ្សាយច្បាប់ការងារ

ផ្សាយថ្ងៃទី២៩-០៨-២០១១
kepcommunity

មន្ទីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដកែប បានចុះបើកវគ្គផ្សព្វផ្សាយច្បាប់ការងារ ជូនមន្រ្ដី
រាជ ការ និយោជក និងប្រជាពលរដ្ឋ។ វគ្គផ្សព្វផ្សាយច្បាប់ការងារនេះ ប្រព្រឹត្តិឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ ស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្ដកែប ។

លោក មុំ សុទ្ធ ប្រធានការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ដកែបបង្ហាញអោយដឹងពីប្រវត្ដិ ច្បាប់ការងារថា ច្បាប់ការងាររបស់រាជរដ្ឋាភិបាលកម្ពុជាមាន ៥ដំណាក់កាល ហើយត្រូវបាន
សម្រេចឱ្យប្រើ ដល់សព្វថ្ងៃនេះ ក្នុងនេះដែរច្បាប់ពាក់ព័ន្ធការងារ ដែលបានផ្សព្វផ្សាយជូនមន្រ្ដី
រាជការ និយោជក និងប្រជា ពលរដ្ឋ គឺមាន៦ ជំពូក។

ក្រោយពីបានអានប្រវត្ដិនៃច្បាប់ការងាររួចមក លោកមុំ សុទ្ធ បានអំពាវនាវ ដល់កម្មករនិយោជិក និងមន្រ្ដីរាជការ ពាក់ព័ណ្ធនិងវិស័យការងារ ត្រូវគោរពច្បាប់ការងារនេះឱ្យបានខ្ជាប់ខ្ជួន ។

លោក ទេព យុទ្ធី អភិបាលស្រុកដំណាក់ចង្អើរ បានមានមតិស្វាគមន៍ឱ្យដឹងថា ច្បាប់ការងារនេះ មានសារៈសំខាន់ណាស់ ព្រោះជាច្បាប់មួយ ដើម្បីសម្រួលការទំនាក់ទំនង រវាងមនុស្សម្នាក់ទៅ
មនុស្សម្នាក់ នៅក្នុងវិស័យការងារ ឬរវាងមនុស្សម្នាក់ទៅមនុស្សច្រើននាក់ ។

លោកបានបន្ដទៀតថា ច្បាប់ការងារនេះបង្កើតឡើងដើម្បីឱ្យមានយុត្តិធម៌ សមធម៌ រវាងកម្មករ និងថៅកែ។ ជាក់ស្ដែង នៅសម័យដែលពុំមានច្បាប់ការងារនេះ វាលេចចេញនូវ រូបភាព ជិះជាន់ កេងប្រវ័ញ្ចរវាងអ្នកដែលមានប្រាជ្ញា និងអ្នកទើរប្រាជ្ញា គឺអ្នកមានប្រាជ្ញា គេកេងប្រវ័ញ្ច គេអត់
ចេញពលកម្មខ្លូនគេទេ គឺគេប្រើតែមាត់ ចំណែកអ្នកដែលអត់ប្រាជ្ញា ចេញពលកម្មដោយកំលាំង
កាយស្ដាប់បញ្ជាអ្នកប្រាជ្ញ ទើបអញ្ចឹងហើយបានជាបង្កើតច្បាប់ការងារនេះឡើង។ ច្បាប់ការងារ
នេះដើម្បីការពារលើបញ្ហា២ គឺ ទី១ការពារលើសកម្ម ភាព និង ទី២ការពារចំពោះសុខភាព ៕

កែរសម្រួលដោយ ប៊ុត ច័ន្ទសុជាតា

No comments: