Thursday, February 23, 2012

ម៉ូតូ​ដឹក​ពូក​សំពីង​សំពោង​២​គ្រឿង​ត្រូវ​នគរបាល​ចរាចរ​ខេត្ត​កែប​ឃាត់​ព្រមាន​

ផ្សាយថ្ងៃទី២២-០២-២០១២: ដកស្រងkpt-news.com

កែប៖ ​ម៉ូតូ​ដឹក​ពូក​មហា​សែន​សំពីង​សំពោង​២​

គ្រឿង​ត្រូវ​សមត្ថកិច្ច​នគរ​បាល​ច​ រាចរ​ខេត្ត​កែប​

 ចាប់​ឃាត់​ព្រមាន​យក​ទៅ​អប់រំ​ចេញ​ម្តង ​ដើម្បី​​ឱ្យ

​ម្ចាស់​ម៉ូតូ​ទាំង២​គ្រឿង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ដឹក​ ជញ្ជូន​គ្មាន​សណ្តាប់​

ធ្នាប់​នៅ​លើ​ដង​ផ្លូវ​បែប​នេះ​ទៀត។​ នៅ​ព្រឹក​ថ្ងៃទី២១ខែកុម្ភៈ​ឆ្នាំ២០១២

នេះ​ក្រោយពី នគរបាល​ចរាចរ​ដាក់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក

​ស្ថិត​ត្រង់ចំណុច​ ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ខណៈនោះ​

សមត្ថកិច្ច​ក៏បាន​ចាប់​ឃាត់​ម៉ូតូ​ដឹក​គ្មាន​សណ្តាប់ធ្នាប់​ ចំនួន២គ្រឿង​ដើម្បី​

ព្រមាន​និង​អប់រំ​ចេញ​ម្តង​កុំឱ្យ​ពួកគាត់​បើកបរ​ផ្គើន​ នឹង​ច្បាប់​ចរាចរ​ផ្លូវគោក​បែបនេះ​ទៀត។ចំពោះ​ករណី​ឃាត់​ព្រមាន​នេះដែរ​ ម្ចាស់​ម៉ូតូ​ទាំង២គ្រឿង​

បាន​និយាយថា ការដឹកជញ្ជូន​សំពីងសំពោង​ប្រភេទ​យានយន្ត​តូចតាច​

បែបនេះ​ប្រហែល​អត់​មាន​ កំហុស​ខ្លាំង​ដូចជា​យានយន្ត​ប្រភេទធំៗនោះ

ទេ ព្រោះ​ការធ្វើ​ចរាចរ​របស់​ពួកគាត់​មិនដែល​ធ្លាប់​ប៉ះទង្គិច​ជាមួយ​អ្នក

ណា​ ឡើយ។ជាងនេះទៅទៀត ការដឹកជញ្ជូន​ឥ​វ៉ាន់​សំពីងសំពោង​ប្រភេទ

​ពូក​ដូច​ក្នុង​រូបភាព​នេះ​ក៏​វា​ មិនជា​ធ្ងន់​ណាស់ណា​នោះដែរ ដូចនេះ​អស់

លោក​ដែលជា​សមត្ថកិច្ច​ជំនាញ​គួរតែ​យោគយល់​ដល់​គាត់​ម្តងហើយៗ

បើ​ ពេលនេះ​សមត្ថកិច្ច​ព្រមាន​ពួកគាត់ខ្លាំងៗនោះ គួរ​ក្រឡេក​មើលទៅ​

រថយន្ត​ធុន​ធំ​ដឹក​សំពីងសំពោង​ធ្វើដំណើរ​ព្រោងព្រាត​នៅលើ​ ទ្រូងផ្លូវ​ទាំងយប់ទាំង​ថ្ងៃ​ផង​មើល! ហេតុ​អី​ក៏​មិន​បង្ក្រាប​ចេញ​ឱ្យអស់​ទៅ។ ទោះ

ជា​យ៉ាងណា​ការដឹក​គ្មាន​សណ្តាប់ធ្នាប់​ហើយធ្វើដំណើរ​នៅលើ​ដងផ្លូវ​ សាធារណៈ​ពិតជា​ករណី​មួយ​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ជាពិសេស​ងាយ​ប្រឈម​ នឹង​ករណី​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ​ផងដែរ ដោយ​បញ្ហា​

ទាំងនេះ​គួរតែ​សមត្ថកិច្ច​ជំនាញ​មិនត្រូវ​មើលរំលង​នោះឡើយ គួរតែ​បំ

បាត់​ឱ្យអស់​ទើប​ប្រសើរ។​ទន្ទឹមនឹងនេះ​មហាជន​គ្រប់​មជ្ឈដ្ឋាន​ក៏បាន​លើកឡើងថា បច្ចុប្បន្ន​ការដឹក​សំពីងសំពោង​នៅក្នុង​អាណាចក្រ​ខេត្ត

កំពត-កែប ពិតជា​នៅតែមាន​បើកបរ​ព្រោងព្រាត ហើយក៍​គ្មាន​អ្នកណា

​អាច​បង្ក្រាបបាន​នោះឡើយ ជាពិសេស​ការដឹកជញ្ជូន​សំពីងសំពោង​ចរា

ចរ​នាពេលយប់ៗតែម្តង ដែល​អស់លោក​ជានគរ​បាល​ចរាចរ​ស្រវាំង

ភ្នែក​មើលមិនឃើញ​ទាល់តែសោះ​នោះ ទោះបី​រថយន្ត​ដែល​ដឹក​សំពីងសំពោងខ្ពស់ៗធ្លាប់​ទាក់​បណ្តាច់ខ្សែភ្លើង​ ឆ្លងកាត់​ទទឹងផ្លូវ​

ជា​ញឹកញាប់​ក៍ដោយ​ចុះ៕​

No comments: