Thursday, February 23, 2012

ក្លាយជា​ចំណី​តណ្ហាជន​ពាល​ម្នាក់​​រំលោភ​​រួច​បក្ស​ពួក​ប្រុង​បន្ត​នាង​​​ខំ​សំពះ​សុំ​មេត្តា​

ផ្សាយថ្ងៃទី២២-០២-២០១២: ដកស្រងkohsantepheapdaily.com.kh

រាជធានីភ្នំពេញ ៖ នាងក្រមុំ​​កម្ម​ករ​​កាប់​ចិញ្ច្រាំ​​ដំឡូង​មីម្នាក់​បាន​​ធ្វើ​ដំណើរ​​​ទៅ​ កាន់​​ប៉ុស្តិ៍​ប៉ូ
លិស​ចោមចៅ​​ និង​បាន​​យំស្រែ​ក​យ៉ាង​​ខ្លាំង​​ប្តឹង​សុំ​ឱ្យ​ប៉ូលិស​ជួយ​អន្តរាគមន៍​​ ចាប់ខ្លួន​ជន​
ស្ទាវ​អន្ធ​ពាល​ម្នាក់​ដែល​បាន​ធ្វើ​សកម្ម​ភាព​ចាប់​នាង​រំលោភ ​​សេពសន្ថវៈ​​រហូត​បាន​សម្រេច​
 ​ក្នុង​ខណៈ​​ពេល​ដែល​រូប​នាង​ដើរ​ចេញពី​កន្លែង​ស្តុក​ដំឡូង​មី​​នោះ​ទៅ​ផ្ទះ ​ជួល​​តែម្នាក់​ឯង ​
នា​ពេល​ព្រលប់ ។ហេតុការណ៍​នេះ​​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​​ល្ងាច
ថ្ងៃទី ​១៩ កុម្ភៈ ឆ្នាំ​២០១២ ​នៅ​ក្នុង​​ខ្ទម​មួយ​ ​ស្ថិត​នៅ​តាម​​ផ្លូវ​លំ​ភូមិ​​អូ​ដឹម សង្កាត់​​ចោមចៅ

 ខណ្ឌ​​ពោធិ៍​សែន​ជ័យ រាជ​ធានីភ្នំពេញ ។ នាង​ក្រមុំ​​រង​គ្រោះ​​អាយុ​២៣​ឆ្នាំ មាន​ស្រុក​កំណើ
ត​​ឯ​ខេត្ត​កំពត ​ចំណែក​ឯ​​ជន​ពាល​មាន​គ្នា​ពីរ​នាក់ ប៉ុន្តែ​រំលោភ​​​នាង​បាន​សម្រេច​តែម្នាក់​ប៉ុ
ណ្ណោះ ​ឯ​ម្នាក់​​ទៀត​បម្រុង​ចាប់​រំលោភ​នាង​ដែរ ប៉ុន្តែ​​ពេល​នោះ​នាង​បាន​លើក​ដៃ​សំពះ​អង្វរ​​
 ទើប​ជន​នោះ​​លើក​លែង​មិន​​ចាប់​រំលោភ​​​នាង ។ ​​នាង​មិន​បាន​​ស្គាល់​អត្ត​សញ្ញាណ​​​ជន​នោះ
​ទេ គ្រាន់​តែ​​ដឹង​​ថា ជន​ទាំង​នោះ​​ជាអ្នក​ធ្វើការ​ជា​មួយ​​នាង​ដែរ ប៉ុន្តែ​​​នាង​ទើប​ធ្វើ​បាន​រយៈ​
ពេល​៨​ថ្ងៃ​​ប៉ុណ្ណោះ ។នារីរង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថ​កិច្ចថា នៅ​មុន​ពេល​កើត​ហេតុ
​នាង​បាន​ធ្វើដំណើរ​​ចេញ​ពី​ផ្ទះ​ជួល​​​នៅក​្នុង​ភូមិ​​ ព្រៃស្វាយ ​សង្កាត់​ចោមចៅ ​ឆ្ពោះ​ទៅ​កាន់
​​ឃ្លាំង​ស្តុក​ដំឡូង​​មី​ដែល​ជា​កន្លែង​​នាង​ធ្វើ​ការ ដើម្បី​​រក​បើក​លុយ ព្រោះ​​នាង​បាន​សម្រេច​ចិត្ត
​ឈប់​ធ្វើ​ការ​​នៅ​ទីនោះ​ហើយ ។ ​លុះ​ក្រោយ​​ពេល​បើក​លុយ​​រួច​ នាង​បាន​ដើរ​ចេញ​មក​ក្រៅ​​
ឃ្លាំង​នោះ​បន្តិច​​ក៏​បាន​ជួប​ន​ឹង​ក្រុម​ជន​ពាល ​ខាងលើ​កំពុង​ឈរ​នៅ​ក្បែរ​ខ្ទម​តូច​មួយ​គ្មាន​
មនុស្ស​នៅ ស្ថិត​នៅ​ត្រង់ចំណុច​​កើ​ត​ហេតុ​ខាង​​លើ​នោះ ។ ​នាង​រង​គ្រោះ​បាន​បន្តថា ​ខណៈ​
នោះ​ជន​​ពាល​ម្នាក់​បាន​ស្ទុះ​មក​ចាប់​នាងអូស​ចូល​ទៅ​ក្នុង​ខ្ទម​​ គំរាម​​មិន​ឱ្យ​ស្រែក​​ បើ​ហ៊ាន
​ស្រែក​ពួក​វា​​នឹង​​សម្លាប់​នាង​​​ចោល បន្ទាប់​​មក​បាន​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​​ទាំង​កំរោល
​រហូត​បាន​សម្រេច​ តែម្តង ។ ក្រោយ​មក​ជន​នោះ​បាន​ក្រោក​ដើរ​ចេញ​ទៅ​បាត់ ឯ​បក្ស​ពួក
​ម្នាក់​ទៀត​បាន​ស្ទុះ​​ចូល​​មក​ប​ម្រុង​​​​ចាប់​នាង​រំលោភ​​ទៀត​ ​ ។ ពេល​នោះ​​នាង​អត់​មាន​ពាក្យ​
អ្វីតវ៉ា​​ជា​មួយ​ពួក​វា​​ទេ នាង​បាន​យំស្រែក​ និង​​លើក​ដៃ​សំពះ​​អង្វរ​​រហូត​ជន​នោះ​ទន់​ចិត្ត​ព្រម
​លើក​លែង​​ឱ្យ​រូប​នាង ​ ។នាង​ក្រមុំ​រង​​គ្រោះ​បាន​បន្ត​​ថា ពេល​​​មាន​រឿង​បែប​នេះ​កើត​ឡើង​
នាង​តូច​ចិត្ត​លែង​​ចង់​រស់​នៅ​ក្នុង​លោក​នេះ​តទៅ​ទៀត ក៏​សម្រេច​ចិត្ត​ដើរ​ទៅ​មាត់​ស្រះ​ទឹក​
ដ៏ជ្រៅ​​មួយ​​ដែល​មាន​ទីតាំង​​ស្ថិត​ នៅ​ខាង​ក្រោយ​រោង​ចក្រ​​កាត់​ដេរ​​បឺរី រួច​លោត​​ទឹក​សម្លាប់
​ខ្លួន​ ដើម្បី​បញ្ចប់​​ភាព​សៅហ្មង​​ក្នុង​ជីវិត ។ ​ប៉ុន្តែ​ការ​សម្លាប់​ខ្លួន​នោះ​មិន​បាន​សម្រេច​នោះ
​ឡើយ ដោយ​សារ​តែ​បក្ស​ពួក​​ជន​ពាល​ម្នាក់​ដែល​មិន​រំលោភ​​នាង​នោះ​លោត​ចុះទៅ​ជួយ​
ស្រង់​នាង​ឡើង​គោកវិញ ​ហើយ​នាំ​​នាង​ចេញពី​ស្រះ​ទឹក​នោះ​ រួច​ក៏​​គេច​ខ្លួន​បាត់​ស្រមោល
។ ឯ​​រូប​នាង​ក៏​បាន​ត្រឡប់​​​ទៅ​ផ្ទះជួល​វិញ រហូត​ដល់​វេលា​​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ​ទើប​ទៅ​ដាក់
​ពាក្យ​បណ្តឹង​​សុំ​អន្តរា​គមន៍​​ពី​ប៉ូលិស​​ប៉ុស្តិ៍​​ចោមចៅ ។ ​ ​នារី​រង​គ្រោះ​រូប​នេះ​បាន​​បន្ត​ថា នាង​
អត់​ស្គាល់​​ក្រុម​ជន​ពាល​នោះ​​ឡើយ ​ព្រោះ​នាង​ទើប​ទៅធ្វើការ​នៅ​ឃ្លាំង​​ស្តុក​ដំឡូង​​​មី​នោះ
​បាន​រយៈ​ពេល​៨​ ថ្ងៃ​ប៉ុណ្ណោះ នាង​ស្គាល់​តែ​មុខ​​អត់​ស្គាល់​ឈ្មោះ​ពួក​គេ​នោះទេ ​ហើយ​ក៏​
មិន​ដឹង​ថា ជន​ទាំង​នោះ​នៅទីណា​ដែរ ​គ្រាន់តែ​ដឹង​ថា ពួក​នោះ​​ជា​​កម្ម​​ករ​នៅ​ឃ្លាំង​​ដំឡូង​
មី​​នោះ​ដែរ។ក្រោយពី​ទទួល​ពាក្យ​ប​ណ្តឹង​​ពី​នារី​រង​គ្រោះ​ ប៉ូលិស​​ប៉ុស្តិ៍​​ចោមចៅ​បាន​ចេញ
​ទៅ​រក​ក្រុម​ជន​ពាល​ទាំង​នោះ​​ដើម្បី​​ ឃាត់​ខ្លួន​ដែរ ប៉ុន្តែ​​សូម្បី​ស្រមោល​ក៏​​មិន​ឃើញ​ផង
 ពុំ​​ដឹង​ថា ជន​នោះ​គេច​ខ្លួន​ទៅ​ដល់​ទី​ណា​ហើយ​ទេ ៕

No comments: