Thursday, February 23, 2012

រថយន្ត​​ដឹក​ទំនិញ​​ពីភ្នំពេញ​ទៅ​កំពត​​ផ្ទុក​ទំនិញ​​ខ្ពស់​ទាក់​ខ្សែ​ភ្លើង​​​​បាក់​បង្គោល​

ផ្សាយថ្ងៃទី២២-០២-២០១២: ដកស្រង kohsantepheapdaily.com.kh

រាជធានីភ្នំពេញ ៖ រថយន្ដ​ដឹក​ទំនិញ​ពី​​ភ្នំពេញ ទៅ​កំពត​មួយ​គ្រឿង​ផ្ទុក

ទំនិញ​​​ខ្ពស់​ទាក់ នឹង​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ បណ្ដាល​​ឱ្យ​ដាច់​ខ្ស​ែភ្លើង​ និង

​បាក់​បង្គោល​ភ្លើង​ព្រមទាំង​ដាច់​ចរន្ដ​អគ្គិ​សនី​ផ្ទះ​ជាង​១០​ខ្នង​ កាល​ពី​វេលា​

ម៉ោង​១០​និង​​៥០​នាទី​យប់​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ទល់មុខ​ក្លោ​ង​ទ្វារ វត្ដ​សំបូរ 

តាម​ផ្លូវ​​ចំការ​ដូង ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។
ប្រភពពី​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​​ជិត​កន្លែង​កើត​ហេតុ ​​បាន​ឱ្យ​ដឹង​ថា
មុន​ពេល​កើតហេតុ​​គេ​ឃើញ​រថយន្ដ​ដឹក​ទំនិញ​មួយ​គ្រឿង​ផ្ទុកទំនិញ​​​ពេញ​​
 ខ្ពស់​ហួសហេតុ បើក​តាម​ផ្លូវ​ចំការ​ដូង​។ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ
​បាន​ទាក់​នឹង​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ មាន​​ខ្សែ​ទូរស័ព្ទ ​​និង​ខ្សែកាប ​បណ្តាល
​ឱ្យ​ដាច់​ធ្លាក់​ពេញ​ផ្លូវ​ ​និង​បាក់​បង្គោល​ភ្លើង​មួយ​ដើម ​រីឯរថយន្ដ​បើក​ទៅ​មុខ​ដោយ​មិន​ដឹង​រឿង ព្រមទាំង​ជ្រុះ​ទំនិញ​រាយ​ប៉ាយពេញ​ផ្លូវ​ផង។ ប្រភព​ព័ត៌
មាន​បន្ដ​ទៀត​ថា ដោយ​ឃើញ​ទំនិញ​ជ្រុះ​ពេញ​ផ្លូវ​ប្រជាពលរដ្ឋ​តាម​ស្រែក
ហៅ​ប្រាប់​ថា​ជ្រុះ​ របស់របរ​អស់ហើយ ពេល​នោះ​រថយន្ដ​ក៏​ឈប់ ស្រាប់
តែ​មាន​ប្រជាពលរដ្ឋ​មួយ​​ក្រុម​រត់​ដេញ​តាម​ស្រែក​ឱ្យ​ឃាត់​រថយន្ដ​ នោះ​
សិន​បើក​ទាក់ ខ្សែភ្លើង​ធ្វើ​ឱ្យ​ដាច់​ភ្លើង​ផ្ទះ​របស់​ពួក​គេ​ជាង​១០​ខ្នង​ហើយ
។ ភ្លាម​ៗ​នោះអ្នក​បើក​បរ​រថយន្ដ​​បាន​រត់​គេច​​ខ្លួន​បាត់​នៅ​សល់​តែ​ព្រូ​
 រថយន្ដ​​ម្នាក់​ឈ្មោះ​អេ​ង ម៉ា​ប់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​​នៅ​សេះ
ស ក្រុងកែប បានឱ្យ​ដឹង​ថា រថយន្ដ​​នេះ​ដឹក​ទំនិញ​ពី​ភ្នំពេញ​ឆ្ពោះទៅ​
កំពត ហើយ​ពេល​បើក​អត់​ដឹង​ថា ​បាន​ទាក់​ខ្សែ​ភ្លើង​នោះ​ទេ។
ក្រោយ​ពេល​កើតហេតុ​រថយន្ដ​ដឹក​ទំនិញ​ត្រូវ​សមត្ថកិច្ច​ខណ្ឌដង្កោ
​យក​ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​សងការ​ខូចខាត៕

No comments: