ផ្សាយថ្ងៃទី២២-០២-២០១២: ដកស្រង kohsantepheapdaily.com.kh
ខេត្តកំពត ៖ យោងតាមប្រភពព័ត៌មានថ្មីជុំវិញពលរដ្ឋខ្មែរម្នាក់ដែ ល
ត្រូវមេការចិនបញ្ជាឱ្យចាប់ខ្លួននៅការដ្ឋានវារី អគ្គិសនីកំចាយដាក់ខ្នោះ
នឹងចំរឹងទ្វារដែកដោយចោទពីបទចោរកម្មនោះរហូតមក ដល់ថ្ងៃទី១៩
កុម្ភៈ មានព័ត៌មានថា ពលរដ្ឋខ្មែររូបនេះបានសារភាពថាខ្លួនពិតជាបាន
ប្រព្រឹត្តធ្វើខុសឆ្គងមែន ។ នេះបើយោងតាមការិយាល័យព្រហ្មទណ្ឌកម្រិ
តធ្ងន់នៃស្នង ការដ្ឋានខេត្ត ។តាមរបាយការណ៍មន្ត្រីប៉ូលិសព្រហ្មទណ្ឌក
ម្រិតធ្ងន់បាន ឱ្យដឹងថា ជនសង្ស័យឈ្មោះសៅ ញាញ់ ភេទប្រុស អាយុ២៤
ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ត្រូវបាន
ក្រុមសមត្ថកិច្ច សន្តិសុខយាមការដ្ឋានទំនប់វារីអគ្គិសនីកំចាយ បញ្ជូនមកដល់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការ ដ្ឋាននគរបាលខេត្ត នៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦ កុម្ភៈ ក្រោយពេលសាកសួរជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១៦ កុម្ភៈ នៅវេលាម៉ោង៧ព្រឹក ខ្លួនបានជិះកង់នៅតាមផ្លូវពេលនោះមានគូកនម្នាក់បាន បបួលខ្លួនចូលទៅក្នុងការដ្ឋានចិន ដើម្បីលួចសម្ភារនៅក្នុងការដ្ឋានវារីអគ្គិសនី ស្របពេលនោះខ្លួនក៏មានកូនរណារមួយនៅជាប់ខ្លួនផង ឯគូកនម្នាក់ទៀតក៏មានពូថៅមួយដាក់តាមខ្លួនដែរ ពេលទៅដល់នៅម៉ោង៨ព្រឹក ។
ជនសង្ស័យបន្តថា ពេលពួកគេទាំង២នាក់កំពុងតែលួចអារយកដែកបំពង់ទីប ដែលជនជាតិចិនតពីកក្រោយឡើងទៅលើ ដើម្បីបូមទឹកប្រើប្រាស់ក្នុងការដ្ឋាន ពេលនោះពួកខ្លួនទាំង២នាក់ចូលដល់ក្នុងរូងហើយអង្គុយ អារដែកបំពុងទីបដែលមានទំហំមុខកាត់ជិតមួយតឹក ។ ពេលកំពុងតែអារបានមួយសន្ទុះក៏ស្រាប់តែឃើញពួកចិន និងទាហានខ្មែរដែលការពារការដ្ឋានអើតមើលតាមមាត់ រូងពីខាងត្បូង ពួកខ្លួនឃើញដូច្នេះ ក៏រត់ទៅមាត់រូងខាងជើងហើយក៏ត្រូវជនជាតិចិនចាប់ខ្លួន បានតែម្តង ឯគូកនរបស់ខ្លួនបានរត់រួច តែសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណហើយ ។
សូមបញ្ជាក់ថា ដែកបំពង់ទីបដែលជនសង្ស័យឈ្មោះសៅ ញាញ់ និងគូកនធ្វើសកម្មភាពអារនេះពុំទាន់យកបានទេ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ហើយតុលាការចេញដីកាឃុំខ្លួនជនល្មើសជាបណ្តោះអាសន្ន នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ កុម្ភៈ ៕
No comments:
Post a Comment