ផ្សាយថ្ងៃទី២៣-០២-២០១២: ដកស្រងkohsantepheapdaily.com.kh
ខេត្តកំពត ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក លោកបណ្ឌិតណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល
បន្ទុកជាប្រធានរដ្ឋបាលជលផល រួមដំណើរដោយលោក
ពុំ សុថា នាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រនិងស
ហការីជាច្រើនរូបទៀត បានអញ្ជើញទៅពិនិត្យលទ្ធផលការងារចិញ្ចឹមត្រីតាមស្រះគ្រួសារនៅភូមិ អភិវឌ្ឍន៍
យោធិនពិការកោះស្លា ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ស្រុកឈូក ខេត្តកំពតនិងបាននាំយកកូន
ត្រីអណ្តែងពូជប្រមាណ១២.៥០០ក្បាល ទៅចែកជូនក្រុគ្រួសារយោធិនពិការនៅទីនោះដើម្បី
ចិញ្ចឹមបន្តទៀត។លោកពុំ សុថា និងលោកប្រធានភូមិអភិវឌ្ឍន៍យោធិនពិការកោះស្លា បានឲ្យ
ដឹងថា រដ្ឋបាលជលផលបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីគ្រប់គ្រងភូមិ
អភិវឌ្ឍន៍យោធិនពិការកោះស្លា បានចុះមកធ្វើការផ្សព្វផ្សាយនិងបណ្តុះបណ្តាលក្រុមគ្រួសារ
យោធិន ពិការស្តីពីការចិញ្ចឹមត្រីអណ្តែងក្នុងស្រះចល័តក្រាលថង់ ប្លាស្ទិកចាប់តាំងពីឆ្នាំ២០០៩
មកគឺមានការរីកលូតលាស់រហូតមកដល់បច្ចុប្បន្ន។ក្នុងខណៈអញ្ជើញចែកកូនត្រីអណ្តែងពូជ
ជូនក្រុម គ្រួសារយោធិនពិការនៅទីនោះលោកបណ្ឌិតណៅ ធួក បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជំរុញឱ្យមាន ស្រះទឹកនៅតាមក្រុមគ្រួសារយោធិនពិការប្រយោជន៍យកទឹកមកប្រើប្រាស់សម្រាប់ មនុស្សសត្វនិងស្រោចស្រពដំណាំជុំវិញផ្ទះ។ ជាមួយនេះឈានទៅជួយឧបត្ថម្ភគាំទ្រទាំងផ្នែកចំណេះដឹងនិងមធ្យោបាយ សម្ភារ ថវិកាជួយលើការងារចិញ្ចឹមត្រី
អណ្តែងតាមស្រះចល័តក្រាលថង់ប្លាស្ទិក នៅតាមក្រុមគ្រួសារយោធិនពិការ រួមទាំងលែងពូជត្រី
នៅក្នុងប្រភពទឹកធម្មជាតិក្នុងតំបន់ ភូមិអភិវឌ្ឍន៍យោធិនពិការកោះស្លាថែមទៀតផង ។លោកជុំ ឈឿន និងលោកខែម សារី តំណាងឲ្យក្រុមគ្រួសារភូមិអភិវឌ្ឍន៍យោធិនពិការកោះស្លា បានស
ម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក
រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែល
តែងតែយកចិត្តទុកដាក់គិតគូរអំពីការលំបាកខ្វះខាត និងជំរុញការដោះស្រាយជីវភាព
នៅនឹងកន្លែងតាមរយៈការងារ បង្កបង្កើនផលកសិកម្ម និងចិញ្ចឹមត្រីដែលកំពុងមានសកម្មភាព
ផុលផុសខ្លាំងណាស់ ប៉ុន្តែបញ្ហាចោទចំពោះមុខ គឺបញ្ហាទឹកស្រោចស្រពក្នុងរដូវប្រាំងដែលតែង
តែជួបការលំបាកជារៀងរាល់ឆ្នាំ ៕
No comments:
Post a Comment