Monday, February 27, 2012

សិស្ស​សកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា​​​សន្លប់​២​ថ្ងៃ​ជាប់​គ្នា​ប្រមាណ​១០​នាក់

ផ្សាយថ្ងៃទី២៣-០២-២០១២: ដកស្រងkpt-news.com
កំពត ៖ សេចក្ដី​រាយ​ការណ៍​ព័ត៌មាន​ពី​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា និស្សិត​ស្រី​ប្រមាណ​១០​នាក់​
ដែល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា នៅ​រង្វង់​មូល​ធុរ៉េន ខេត្ត​កំពត​បាន​​
សន្លប់​បន្ត​បន្ទាប់​គ្នា​រយៈ​ពេល​២​ថ្ងៃ​មក​ហើយ គឺ​តាំង​ពី​ថ្ងៃទី​២២-​២៣​ ខែ​កុម្ភៈ ឆ្នាំ​២០១២​នេះ។

សេចក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​​ក្រោយ​ពេល​ដាច់​ចរន្ត​អគ្គិសនី​​ក្នុង​សកល​វិទ្យាល័យ​​អស់​
រយៈ​ពេល​ ប៉ុន្មាន​ម៉ោង​ស្រាប់​តែ​មាន​និស្សិត​ស្រី​ដែល​កំពុង​អង្គុយ​សិក្សា​បាន​ដួល ​សន្លប់​បន្ត​
បន្ទាប់​គ្នា​ប្រមាណ​៦​-៧​នាក់ ត្រូវ​បាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ផង​ដែរ។ គួរ​បញ្ជាក់​ថា
ការ​ពុល​សន្លប់​នេះ​​កើត​ឡើង​តាំង​ពី​ថ្ងៃទី​២២ ខែ​កុម្ភៈ​ ឆ្នាំ​២០១២​ម្ដង​រួច​មក​ហើយ ដោយ​និស្សិត​
ស្រី​២​នាក់​បាន​សន្លប់​ត្រូវ​ដឹក​ទៅ​ព្យាបាល ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភៈ​នេះ និស្សិត
​ប្រមាណ​៦-៧​នាក់​ទៀត​បាន​សន្លប់​បន្ត​បន្ទាប់​គ្នា​ទៀត។

No comments: