Monday, February 27, 2012

ពលករខ្មែរ ៨ នាក់ ដែលគេសង្គ្រោះ នៅឥណ្ឌូនេស៊ី និយាយពីស្ថានភាព លើទូកនេសាទថា ជាទារុណកម្មមួយ សម្រាប់ពួកគេ

ផ្សាយថ្ងៃទី២៣-០២-២០១២: ដកស្រងdap-news.com

ភ្នំពេញ ៖ ពលករខ្មែរ ៨ នាក់ ក្នុង

ចំណោម ១៤ នាក់ ដែលត្រូវបាន ជួយសង្គ្រោះពីទូកនេសាទ នៅឥណ្ឌូ

នេស៊ី បានត្រឡប់ មក ប្រទេសកម្ពុជា

វិញ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ នេះ ដោយបានរៀបរាប់ ពីស្ថានភាពលើទូកនេសាទថា ជា ទារុណ

កម្មមួយ សម្រាប់ពួកគេ ដោយសារតែ ធ្វើការហួសកម្លាំង សម្រាកបានតិច និងរងការគំរាមកំហែងជាដើម ។ពលករខ្មែរម្នាក់ ឈ្មោះ ទឹម ផល អាយុ 

៣៣ ឆ្នាំ បាននិយាយប្រាប់ អ្នកសារព័ត៌មានឱ្យដឹងថា លោកត្រូវបាន ចាញ់បោកមិត្តភក្តិ ដែលបានបបួលលោក ទៅធ្វើការនៅប្រទេសថៃ ដោយអះអាងថា បានប្រាក់ខែច្រើន ចាប់ពី ២៥០ ដុល្លារអាមេរិកឡើងទៅ ។ ប៉ុន្តែ នៅពេលទៅដល់ប្រទេសថៃ លោកត្រូវបានគេ លក់ទៅឲ្យថៅកែមួយ

ផ្សេងទៀត ក្នុងតម្លៃ ៤ ម៉ឺនបាត ដែលថវិកាដ៏ច្រើននេះ លោកត្រូវតែធ្វើការ

សងគេវិញ បើមិនដូច្នោះទេ គេមិនអនុញ្ញាត ឱ្យលោកចាកចេញ ពីទូកនេសាទនោះឡើយ ។លោក ទឹម ផល ដែលមានស្រុកកំណើត 

នៅខេត្តកំពង់ស្ពឺ បានរៀបរាប់ ពីស្ថានភាពលើទូកនេសាទ នៅឥណ្ឌូ

នេស៊ីយ៉ាងដូច្នេះ ថា “ បាយទឹកហូបធម្មតា ប៉ុន្តែការងារវាលំបាក គឺមានត្រីច្រើន យើងធ្វើមិនទាន់ ដោយសារមានភ្លៀងផង ពុលរលកផង

ហើយ ក្នុងរយៈពេល ៤ ម៉ោង គេលើកត្រីមួយដង បើយើងធ្វើមិនទាន់ ត្រូវដល់ម៉ោងលើកមួយដងទៀត បើសិនយើងធ្វើលឿន យើង បានសម្រាក ប៉ុន្តែបើធ្វើមិនលឿន មិនបានសម្រាកទេ ”។ពលករខ្មែរ ដែលធ្វើចំណាក

ស្រុក ជាង ១ ឆ្នាំរូបនេះ បានបន្តទៀតថា ក្នុងមួយថ្ងៃ លោកមានពេលសម្រាក យ៉ាងហោចតែ ២ ម៉ោងប៉ុណ្ណោះ ហើយលោកត្រូវបានគេប្រមាថ និងគំរាម

ប្រើអំពើហិង្សា លើរូបលោក បើសិនលោកខ្ជិលធ្វើការ ឬធ្វើការមិនបាន ល្អ “ គេគំរាមកំហែង គេរកបាញ់យើងទម្លាប់ទឹក គេជេរ គេដៀលយើង ដូចសត្វអញ្ចឹង”។ លើសពីនេះ លោក បានបន្ថែមទៀត ថា លោកមាន

អារម្មណ៍ សប្បាយរីករាយខ្លាំងណាស់ នៅពេលលោក មានវាសនា មកដល់ប្រទេសកម្ពុជាវិញ ហើយលោក សូមលើកម្រាមដៃដប់ អរគុណដល់ស្ថានទូតខ្មែរ ប្រចាំនៅឥណ្ឌូនេស៊ី រាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាន ជួយសង្រ្គោះ ចេញពីទុក្ខលំបាកទាំង

នោះ ។ចំណែកឯពលករម្នាក់ ផ្សេងទៀត ដែលមានស្រុកកំណើត នៅខេត្តសៀមរាប ក៏បាននិយាយ ឱ្យដឹងផងដែរថា លោក សម្រេច ចិត្តធ្វើចំណាកស្រុក ដោយសារតែឮគេថា បានប្រាក់ខែច្រើន បើសិនលោក ទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែឥឡូវនេះ សូម្បីតែ មួយរៀល ក៏លោកគ្មានសម្រាប់ក្រុមគ្រួសារផង “ ខ្ញុំទៅរកលុយ ទៅតាមគេ ឮគេថា រកលុយបានច្រើន ខ្ញុំចេះតែទៅ តែឥឡូវ សូម្បីលុយផ្ញើមកផ្ទះ ក៏គេមិនឱ្យផ្ញើមក” ។សូមជម្រាបថា ជាធម្មតាពលករខ្មែរ 

ដែលត្រូវបានជួយសង្គ្រោះ ពីឥណ្ឌូនេស៊ី តែងតែត្រូវបានសាកសួរ និងពិនិត្យសុខភាព នៅឯនាយកដ្ឋាន ប្រឆាំងការពារជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ។គួរបញ្ជាក់ឱ្យដឹងថាការវិល

ត្រឡប់មកដល់មាតុភូមិ ប្រកបដោយសេចក្តីសប្បាយរីករាយ របស់ពលករ ដែលរងគ្រោះទាំង អស់នេះ គឺបន្ទាប់ពីមានការជួយអន្តរាគមន៍ ពីរាជរដ្ឋា

ភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងឯកអគ្គរាជទូត កម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី ដែលបានសហការគ្នា យ៉ាងសកម្ម ជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ព្រមទាំងអង្គការ ទេស្សន្តប្រវេសន៍ អន្តរជាតិដែលហៅថា IOM ក្នុងគោលបំណង ជួយសង្គ្រោះពលករខ្មែរ ដែលត្រូវបានគេបោកបញ្ឆោត ឲ្យទៅធ្វើការជាកម្មករ នេសាទខុសច្បាប់ នៅលើទូកនេសាទថៃ អស់រយៈពេលជាច្រើនខែ និងច្រើនឆ្នាំ ។
សូមបញ្ជាក់ថា បើយោងតាម ក្រសួងមហាផ្ទៃ ពលករខ្មែរ ទាំងប្រុស ទាំងស្រីដែលធ្វើការ នៅក្រៅប្រទេស ត្រូវបានគេបញ្ជូន ត្រឡប់មកប្រទេសកម្ពុជាវិញ មានចំនួន ១២.០០០ នាក់ ក្នុងឆ្នាំ ២០១១ ដែលពួកគេ ត្រូវបានជួញដូរ និងធ្វើការខុសច្បាប់ នៅ ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងម៉ូរីទីស ។
ចំណែកឯឆ្នាំដើមឆ្នាំ ២០១២ នេះ មានពលករខ្មែរ ដែលត្រូវបានគេជួញដូរ ជាអ្នកនេសាទ ចំនួន ១៩ នាក់ ត្រូវគេជួយសង្គ្រោះ នឹងបញ្ជូនត្រឡប់ មកកម្ពុជាវិញផងដែរ ៕

No comments: