ហើយថាអត្រាកំណើនសេដ្ឋកិច្ចសំរាប់ឆ្នាំគឺស្ថិតនៅក្នុងរង្វង់៧ ភាគរយ។ នៅក្នុងសេចក្ដីថ្លែងការណ៍នៅក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវណ្ណដា នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោបានថ្លែងថា ពិតមែនតែទឹកជំនន់បានបំផ្លាញយើងយ៉ាងធ្ងន់ក្នុងឆ្នាំ២០១១នេះ ក៏ប៉ុន្ដែដំណើរការសេដ្ឋកិច្ចរបស់យើងនៅតែមានសកម្មភាពជាធម្មតា ទាំងវិស័យទេសចរណ៏ទាំងការនាំចេញខាងវិស័យឧស្សាហកម្មក៏មានកំណើន ហើយវិស័យសំណង់ក៏មានកំណើនផងដែរ។
សម្ដេចតេជោមានប្រសាសន៍ថា ស្រូវយើងឆ្នាំនេះសល់ច្រើនជាង ឆ្នាំទៅមិញគឺមានចំនួនជាង៤លានតោនដែលបរិមាណ នេះស្មើនឹងអង្ករចំនួន២,៥លានតោន។ សម្ដេចតេជោថ្លែងថា យ៉ាងណាក៏ដោយក៏ស្រូវរបស់យើងមិនស្ថិតនៅអត្រាក្រោមសូន្យនោះឡើយ។ សម្ដេចតេជោហ៊ុន សែន មាន
ជំនន់ទន្លេមេគង្គនិងជំនន់ ទឹកភ្លៀង ឆ្នាំ២០១១ បានធ្វើឱ្យខូតខាតផ្ទៃដីស្រែចំនួនជាង២៦ម៉ឺនហិកតា ដែលការស្ដារឡើងវិញបានត្រឹមតែជាង៦ម៉ឺនហិកតាតែប៉ុណ្ណោះ។ នៅក្នុងសង្កថា សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានកត់សម្គាល់ថា ការវិនិយោគរបស់វិស័យឯកជនទៅលើការបង្កើតរោងម៉ាស៊ីនកិនស្រូវ ដើម្បីកិនជាអង្ករសម្រាប់នាំចេញគឺជាការចាំបាច់នៅក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាលមិនទាន់មានលទ្ធភាពក្នុងការប្រមូលទិញ ដែលការនេះក៏ជាផ្នែកមួយជួយកាត់បន្ថយការលក់ស្រូវរបស់ប្រជា កសិករទៅកាន់ប្រទេសជិតខាងរបស់យើងផងដែរ។ សម្ដេចតេជោបញ្ជាក់ថា ការកែច្នៃអង្ករនៅក្នុងស្រុកធ្វើឱ្យយើងចំណេញ ចុងអង្ករ កន្ទក់ អង្កាម ដើម្បីឱ្យយើងចិញ្ចឹមសត្វនិងផ្ដល់ការងារធ្វើដល់ប្រជាជនយើងទៀតផង ។ សម្ដេចតេជោមានប្រសាសន៍ថា រាជរដ្ឋាភិបាលត្រូវការទុនជាច្រើនសម្រាប់ការប្រមូលទិញស្រូវពី កសិករនៅក្នុងឆ្នាំនីមួយៗនោះ។
ពាក់ព័ន្ធជាមួយការជំពាក់បំណុល បរទេស ដែលយោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅចុងឆ្នាំ២០១០នោះ សម្ដេចតេជោបានថ្លែងថា ប្រទេសកម្ពុជាឈរនៅលំដាប់ទី៧២ ជាប្រទេសដែលជំពាក់បំណុលបរទេសនៅក្នុងចំណោមប្រទេសចំនួន១០០ ប៉ុន្ដែកម្ពុជាមិនមានជំពាក់បំណុលក្នុងស្រុកទេ។ នៅក្នុងអាស៊ីអាគ្នេយ៍ប្រទេសសិង្ហបុរីជំពាក់បំណុលលំដាប់លេខ១ បន្ទាប់មកប្រទេសឡាវ ចំណែកប្រទេសដែលគ្មានជំពាក់បំណុលសោះ គឺប្រ៊ុយណេតែម្ដង។ ពាក់ព័ន្ធជាមួយបញ្ហាអភិវឌ្ឍវិញ សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា ការអភិវឌ្ឍសមត្ថភាពស្ថាប័ន ការពង្រឹងសមត្ថភាពការបណ្ដុះបណ្ដាលធនធានមនុស្សគឺជាបញ្ហាគន្លឹះសំខាន់ មួយក្នុងការឈានទៅសម្រេចគោលដៅនៃការអភិវឌ្ឍរបស់យើង ព្រោះគ្មានធនធានមនុស្សយើងមិនអាចធ្វើអ្វីកើតទេ។ សម្ដេចមានប្រសាសន៍សាជាថ្មីថា ប្រទេសដែលមានធនធានសំបូរបែបមិនប្រាកដថាជាប្រទេសអ្នកមានទេហើយ ផ្ទុយទៅវិញប្រទេសដែលគ្មានធនធានសំបូរបែបមិនប្រាកដថាជា ប្រទេសអ្នកក្រទេដែលបញ្ហាវាស្ថិតនៅលើការដាក់ចេញនូវគោលនយោបាយ ត្រឹមត្រូវនិងបញ្ហាធនធានមនុស្សតែប៉ុណ្ណោះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីថ្លែងថា ការសម្រេចខាងនយោបាយខុសបញ្ហាកង្វះធនធានមនុស្សបាននាំទៅដល់ការអភិវឌ្ឍយឺត។
សម្ដេចតេជោថ្លែងថា ការបណ្ដុះបណ្ដាលធនធានមនុស្សជាផ្នែកសំខាន់មួយនៃកិច្ចខិតខំ ប្រឹងប្រែងរបស់យើងដើម្បីអភិវឌ្ឍជាតិ ដែលកត្ដានេះយើងមិនអាចបណ្ដែតបណ្ដោយបានឡើយ៕
No comments:
Post a Comment