អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក
យ៉ាង យូជុន ប្រកាសកាលពីថ្ងៃទី២៨ ធ្នូ ថា
នាវាផ្ទុកយន្តហោះ ចិននាពេលនេះកំពុងចេញធ្វើការសាកល្បងខាងវិទ្យាសាស្ត្រ នានាក្នុងសមុទ្រ។ អ្នកនាំពាក្យរូបនេះគូសប
ញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា បន្ទាប់ពីសម្រេចបានបណ្តាទិសដៅដែលបានកំណ
ត់ក្នុងពេលសាកល្បង លើកមុនៗក្នុងសមុទ្រ នាវានេះបច្ចុប្បន្នកំពុងធ្វើការសាកល្បងខាងវិទ្យាសាស្ត្រ តាមការគ្រោងទុក។ ការស្រាវជ្រាវ និងការសា
កល្បងនេះជាដំណើរការរយៈពេលយូរមួយ ហើយការសាកល្បង និងការបណ្តុះបណ្តាលខាងវិទ្យាសាស្ត្រក្នុងសមុទ្រ នឹងត្រូវបន្តទៀត។
អ្នកនាំពាក្យរូបនេះបានបដិសេធរបាយការណ៍ មួយដែលថា រុស្ស៊ីបានបដិសេធការលក់ឧប
ករណ៍នានាឱ្យចិន ដែលអាចធ្វើឱ្យយឺតយ៉ាវដល់កិច្ចដំណើរការរបស់នាវាផ្ទុក យន្តហោះនេះ។ របាយការណ៍នោះគ្មានមូលដ្ឋានអ្វីទាំងអស់ ។ អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ថា កងទ័ពចិននឹងប្រកាន់យកគោលការណ៍កែប្រែថ្មីដោយឯករាជ្យ ក្នុងការពង្រីកអាវុធ និងឧបករណ៍យោធាទាំងឡាយ ។ គ្រឿងឧបករណ៍សំខាន់ៗរបស់នាវាផ្ទុកយន្តហោះយើងត្រូវបានផលិត និងកែច្នៃដោយ
ខ្លួនយើងផ្ទាល់។នាវាផ្ទុកយន្តហោះនេះ ចិនបានទិញពីអ៊ុយក្រែនមកដោយនៅសល់តែសំបកទទេ ព្រោះអ៊ុយក្រែនដកយកគ្រឿងអាវុធ និងម៉ាស៊ីនចេញអស់មុនពេលលក់។ នាវានេះមានបណ្តោយ៣០៤,៥ម៉ែត្រ និងទទឹង៣៧ម៉ែត្រ ហើយមានចំណុះ៥៨.៥០០តោន ត្រូវបានរៀបចំថ្មីទាំងស្រុង ដើម្បីបំពេញតួនាទីថ្មីក្នុងការស្រាវជ្រាវ និងបណ្តុះបណ្តាលសម្រាប់ចិន ៕

No comments:
Post a Comment