ថ្ងៃទី២៩-១២-២០១១: ដកស្រង kpt-news
កំពត ៖ មនុស្សម្នាក់បានរងរបួសធ្ងន់និង៣នាក់ទៀតរបួសស្រាលដោយសារជួប ហេតុការណ៍គ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូក្នុងទិសដៅស្របគ្នា ដោយភាគីម្ខាងបើកពីមុខបត់ឆ្វេងមិនឱ្យសញ្ញាក៏ត្រូវម៉ូតូ១គ្រឿង បោះពួយពីក្រោយព្រលះប្រាវតែម្តង។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៨និង
៣៥នាទីព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១១ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣៣ ទល់មុខយានដ្ឋានជួសជុលរថយន្ត ជាងហាន។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលប៉ះទង្គិចគ្នាគេឃើញម៉ូតូ១គ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅសេរី ឆ្នាំ២០១១ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនបង្គួរ លុះមកដល់ចំណុចគ្រោះថ្នាក់ម៉ូតូនេះកាច់ចង្កូតទៅខាងឆ្វេងដៃតែមិន បើកភ្លើងសញ្ញាអ្វីឡើយ ខណៈនោះស្របពេលមានម៉ូតូមួយគ្រឿងទៀតបោះពួយយ៉ាងលឿងមកពីក្រោយក្នុង ទីសដៅស្របហើយក៏វ៉ាក់គ្នារួចព្រលះប្រាវពេញទំហឹង បណ្តាលឱ្យម៉ូតូទាំង២គ្រឿងដួលដូចគ្នា ឯម្ចាស់យានជំនិះទាំង២ក៏ដួល២-៣ត្រឡប់តែសំណាងល្អភាគី ម៉ូតូខាងមុខដែលមានមនុស្សជិះ៣នាក់គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ដោយឡែកយុវជនដែលជិះម៉ូតូបុកគេពីក្រោយរងរបួសធ្ងន់សន្លប់ឈឹង ត្រូវបានគេជួយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។
ក្រោយពីកើតហេតុប៉ូលិសចរាចរណ៍បានមកអន្តរាគមន៍ វាស់វែងហើយបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើកើតឡើងព្រោះតែភាគីទាំងសងខាងខ្វះ ការប្រុងប្រយ័ត្នដោយម៉ូតូពីមុខបត់ឆ្វេងមិនផ្តល់សញ្ញា រីឯភាគីម៉ូតូជិះពីក្រោយបោះពួយយកពីឈ្នះដៃហើយមិនបានពិនិត្យមើល ឧបសគ្គនៅចំពោះមុខ។ប៉ូលិសឱ្យដឹងទៀតថា ម៉ូតូខាងមុខម៉ាកសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1E-1983និងមានអ្នកជិះ៣នាក់គ្រាន់របួសស្រាល អ្នកបើកបរឈ្មោះ អ៊ុយ ចេង ភេទប្រុស អាយុ៤៦ឆ្នាំ មានលំនៅក្នុងភូមិដំបងក្រាស់ ឃុំកំបង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ចំណែកអ្នករួមដំណើរមិនស្គាល់ឈ្មោះ ដោយឡែកភាគីដែលរបួសធ្ងន់មានឈ្មោះ ជុំ ផៃ ភេទប្រុស អាយុ១៨ឆ្នាំមានទីលំនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាចយុវជននេះជិះម៉ូតូម្នាក់ឯងម៉ាកសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រ-ព្រះសីហនុ 1A-2390។
បន្ទាប់ពីវាស់វែងមធ្យោបាយទាំង២គ្រឿងត្រូវប៉ូលិសចរាចរណ៍អូសយកទៅ រក្សាទកនៅក្នុងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចរង់ចាំដោះស្រាយគ្នា ជាក្រោយ ចំណែកយុវជនដែលរងរបួសធ្ងន់ត្រូវបានគ្រូពេទ្យកំពុងជួយសង្គ្រោះហើយ៕
No comments:
Post a Comment