Friday, December 30, 2011

ខេត្ត​កែប​ដាក់​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​លើក​ទី​៤​មាន​ស្ដង់​១០២​និង​ការ​ប្រណាំង​ទូក​សមុទ្រ​ចំនួន​៧៨​

ថ្ងៃទី២៩-១២-២០១១: ដកស្រង.bayontv.com.kh/

កែប៖ ​ពិធី​តាំងពិព័រណ៍​ពាណិជ្ជកម្ម​លើក​ទី​៤​ នៅ​ខេត្ត​កែប​ត្រូវ​បាន​បញ្ចប់​នា​ ល្ងាច​ថ្ងៃទី ​២៨​ ខែ​ ធ្នូ ​ឆ្នាំ​ ២០១១ ​ រីឯ​ការ​ប្រណាំង​ទូក​សមុទ្រ​នឹង​ត្រូវ​ធ្វើ​ពិធី​ប្រណាំង​ផ្ដាច់ព្រ័ត្រ​ ហើយ​ត្រូវ​ប្រគល់​រង្វាន់​ជ័យលាភី​បញ្ចប់​កម្មវិធី។​

តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​កម្ម​វិធី​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុងឆ្នាំ

នេះ ស្តង់​បង្ហាញ​ផលិតផល​បាន​តាំង​ចំនួន​តែ១០២ស្តង់​ប៉ុណ្ណោះ​ ហើយក៏​អា

​ចាត់ទុកថា វា​មាន​ចំនួន​តិច​ជាង​ឆ្នាំមុន ដោយសារ​ឆ្នាំនេះ​មានតែ​ការ​ដាក់​តាំង​ផលិតផល​ក្នុងស្រុក មិនមែន​ប្រទេសជិតខាង​ចូលរួម។
  ដោយ​ឡែក​ការ​ប្រណាំង​ទូក​សមុទ្រ​លើក​នេះ​មាន​ចំនួន៧៨ទូក​ស្មើនឹង៣៩

គូ ដែល​បាន​បើក​ពិធី​ប្រណាំង ដោយ​ចាប់ផ្ដើម​កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១១ ហើយ​ការ​ប្រណាំង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​ពានរង្វាន់​ជ័យលាភី​នឹង​ត្រូវ​ប្រព្រឹត្តិ​ឡើង​នៅ​រសៀល​ថ្ងៃ​ ​ទី ២៨ ខែ ធ្នូ ឆ្នាំ ២០១១ ក្រោម​អធិបតីភាព​លក ឈួន តារា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ​តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង មានការ​ចូលរួម​ពី​សំណាក់ លោក ហាស់ សារ៉េត អភិបាលខេត្ត​កែប ព្រមទាំង​អស់លោក​ជា​ថ្នាក់ដឹកនាំ​គ្រប់​មន្ទីរ​ស្ថាប័ន ក្នុង​ខេត្ត​កែប និង​ មន្ត្រីក្រោម​ឱវាទ​ដូចជា​កងកម្លាំង​គ្រប់​អង្គភាព​ផង​ដែរ។
ចំពោះ​ការប្រណាំង​ទូក​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​មាន​ទូក​ដែល​ទទួល​បាន​ ជ័យលាភី​លេខ១ចំនួន១០ទូក ក្នុង១ទូក ត្រូវ​ទទួល​បាន​ថវិកា ៤០០០០០រៀល។ រីឯ​ជ័យលាភី​ទូក​លេខ២មាន ចំនួន២៩ទូក ដោយ​មួយ​ទូកៗ ទទួលបាន​ថវិកា​ចំនួ

ន ៣០០០០០រៀល ចំពោះ​ទូក​ជ័យលាភី​លេខ៣ មាន​ចំនួន២៨ទូក ហើយ​ទូក​នីមួយៗទទួល​បាន​ថវិកា​ចំនួន ២០០០០០រៀល។ ចំណែក​ជ័យលាភី​លេខ៤ ចុងក្រោយ​គេ​មាន​ចំនួន១០ទូក ហើយ​ត្រូវ​បាន​រង្វាន់​ជា​ថវិកា​ចំនួន១៥០០០០រៀល៕

No comments: