ថ្ងៃទី២៩-១២-២០១១: ដកស្រង .dap-news
ភ្នំពេញៈប្រមុខការទូតជាន់ខ្ពស់ នៃប្រទេសកម្ពុជា និងថៃ នៅថ្ងៃព្រហ
ស្បតិ៍ ទី២៩ ខែធ្នូ បានសន្យា និងឯក ភាពរួមគ្នាថា នឹងបន្ដអនុវត្ដតាមការ
សម្រេចរបស់តុលាការយុត្ដិធម៌អន្ដរជាតិ ហៅកាត់ថា ICJ បើទោះបីជាក្រុ
មប្រឆាំងរបស់ថៃ បញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលរបស់ ខ្លួន ស្នើកម្ពុជាដកខ្លួន
ចេញពីតុលាការ នោះយ៉ាងណាក្ដី ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងស
ន្និសីទកាសែត បន្ទាប់ពីជំនួប រយៈពេលមួយម៉ោងនៅក្រសួងការបរទេស
លោក ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រី ក្រសួងការបរទេស បានមានប្រសាសន៍ថា លោក ស៊ូរ៉ាពង្ស ភូវិច័ក្សដឆ័យគុល ឯកភាព
នៅក្នុងការអនុវត្ដន៍ តាមដីការបស់តុលាការ ICJ ប្រកបដោយតម្លាភាព និង អាចត្រួតពិនិត្យបាន ។លោកបានមានប្រសាសន៍ថា កម្ពុជាក៏ គោរពវិធាន ក៏ដូចជាដំណើរការផ្ទៃក្នុងរបស់ថៃដែលត្រូវឆ្លងរដ្ឋសភាមុននឹងការសម្រេច
ណាមួយទាក់ទងទៅនឹងបញ្ហា នេះ ។ “យើងបានឯកភាពគ្នា ក្នុងការធ្វើតាម ការសម្រេចរបស់ ICJ ប្រកបដោយតម្លា ភាព និងអាចត្រួតពិនិត្យបាន” ។លោក ស៊ូរ៉ាពង្ស ភូវិច័ក្សដឆ័យគុល រដ្ឋមន្ដ្រីក្រសួងការបរទេសថៃ បានថ្លែង ដូចគ្នាផងដែរថា រដ្ឋាភិបាលរបស់លោកក៏យល់ស្របតាម អនុវត្ដតាមដីការប
ស់ ICJ ហើយភាគីទាំង ពីរនឹងធ្វើតាម ប្រកបដោយតម្លាភាព និងអាចត្រួតពិ
និត្យបាន ហើយនឹងគោរពតាមការសម្រេចរបស់អង្គប្រជុំ គណៈកម្មាធិការ ព្រំដែនទូទៅ GBC លើកទី៨ ដែលបានធ្វើឡើង ដោយរដ្ឋមន្ដ្រី
ក្រសួងការពារជាតិ ប្រទេសទាំងពីរផងដែរ។ កិច្ចប្រជុំ GBC លើកទី៨ នៅភ្នំពេញ ក៏បានសម្រេចបង្កើតក្រុមការងារចម្រុះ រវាងប្រទេសទាំងពីរ ដើម្បីឈានទៅរកការកំណត់ នៃការដកកងទ័ព ក្រោមការត្រួតពិនិត្យពីឥណ្ឌូនេស៊ី។លោក ស៊ូរ៉ា ពង្ស បានបញ្ជាក់ថា នាគ្រានេះកងកម្លាំងទាហាន របស់ថៃ ដែលពីមុនធ្វើអ្វី ស្រេចតែចិត្តនោះ បានស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាល លោកស្រី យីង ឡាក់ ទាំងស្រុង។ នៅពេលដែលមានការសម្រេចឲ្យដកកងទ័ពចេញពីតំបន់ជម្លោះ តាមការបញ្ជារបស់ ICJ និងការឃ្លាំមើលរបស់ឥណ្ឌូនេស៊ី ពួកគេ (ទាហានថៃ) ត្រូវតែអនុវត្តន៍ បទបញ្ជារបស់រដ្ឋាភិបាល ។មិនតែប៉ុណ្ណោះភាគីទាំងពីរបានជំរុញឲ្យគណៈកម្មការបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរធ្វើការបន្តទៀត នៅក្នុងការបោះបង្គោលចំនួន២៥ ដែលនៅសេសសល់ ក្រៅពីតំបន់ប្រាសាទព្រះវិហារ ដែលកំពុងស្ថិតនៅក្នុងកណ្តាប់ដៃ ICJ បើទោះជាពេលនេះ ភាគីទាំងពីររង់ចាំបំពេញនីតិវិធី របស់ ICJ យ៉ាងណាក៏ដោយ។នេះគឺជាជំនួបលើកទី១ហើយ សម្រាប់ជំនួបថ្នាក់រដ្ឋមន្ដ្រី ក្រសួងការបរទេសនៃប្រទេសទាំងពីរ បន្ទាប់ពីការឡើងកាន់តំណែង ជារដ្ឋមន្ដ្រី ក្រសួងការបរទេស របស់លោក ស៊ូរ៉ាពង្ស ដែលបានបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទស្សនកិច្ចជា ផ្លូវការរបស់លោកស្រី យីងឡាក់ នាយករដ្ឋមន្ដ្រីថៃ៕
No comments:
Post a Comment