អត្រាកំណើនសេដ្ឋកិច្ចនៃប្រទេសវៀតណាមធ្លាក់មក ត្រឹម៥,៩ភាគរយ ហើ
យអត្រាអតិផរណាប្រចាំឆ្នាំកើនឡើងក្នុងឆ្នាំ២០១១ បើទោះជារដ្ឋាភិបាលខិ
តខំប្រយុទ្ធប្រឆាំងនិងអត្រាតម្លៃកើនឡើងតាម រយៈការរឹតបន្តឹងការផ្តល់ប្រា
ក់កម្ចីរបស់ធនាគារក៏ដោយ ។ អតិផរណាកើនឡើងទ្វេដងឡើងដល់១៨,៥៣ភាគរយក្នុងឆ្នាំនេះ ធៀបជាមួយឆ្នាំចាស់ដែលមានតែ៩,១៩ភាគរយ។ នេះបើតាមរបាយការណ៍ទិន្នន័យរបស់រដ្ឋាភិបាល។
ក្នុងរបាយការណ៍នោះ រដ្ឋាភិបាលនិយាយថា GDPបានកើនឡើងក្នុងឆ្នាំ២០១១ នៅក្នុងរង្វង់៥,៩ ភាគរយ។ ចាត់ទុកថាបានកើនឡើងខ្ពស់ស្របពេលរដ្ឋាភិបាលព្យាយាមគ្រប់គ្រង អតិផរណា ។ បើធៀបជាមួយកំណើន GDP ក្នុងឆ្នាំ២០១០ ឡើងដល់៦,៧៨ភាគរយ។ តម្លៃទំនិញ(CPI) ក្នុងខែធ្នូ កើនឡើង១៨,១៣ភាគរយ ធៀបជាមួយខែធ្នូ កាលពីឆ្នាំចាស់។ វាធ្លាក់ចុះពីអត្រាកំណើនកាលពីខែវិច្ឆិកា ដែលមានចំនួន១៩,៨៣ភាគរយ។ នេះបើតាមការិយាល័យស្ថិតិរដ្ឋាភិបាលនិយាយក្នុងរបាយការណ៍ប្រចាំខែ។
លោកAlan Pham ប្រធានផ្នែកសេដ្ឋកិច្ចនៃក្រុមហ៊ុនVinaCapital Investment Management Co. និយាយថា ការធ្លាក់ចុះនៃអតិផរណានេះ គួរតែអរគុណដល់គោលនយោបាយរឹតបន្តឹងរបស់រដ្ឋាភិបាលដែលបន្តអនុវត្ត នេះគឺជាក្តីសង្ឃឹមនៃការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីNguyen Tan Dung និយាយក្នុងរបាយការណ៍រដ្ឋាភិបាលថា សក្តានុពលទីមួយរបស់ប្រទេសវៀតណាម សម្រាប់ឆ្នាំ២០១២ គឺប្រហែលជាការគ្រប់គ្រងអតិផរណា ដែលមានគោលដៅកំណត់ត្រឹម៩ភាគរយសម្រាប់CPI ស្របពេលចង់ឱ្យកំណើនសេដ្ឋកិច្ច ត្រឹម៦ភាគរយ។
ធនាគារកណ្តាលមានបំណងកាត់បន្ថយអត្រាការប្រាក់នៅ ឆ្នាំក្រោយដើម្បីផ្តល់ភាពងាយស្រួលដល់មូលនិធិនៃមុខជំនួញនានា។ ប្រាក់ដុងវៀតណាម កើនឡើងខ្ពស់ចន្លោះពី២០ទៅ២៥
ភាគរយនាដើមឆ្នាំនេះ ។ ធនាគារកណ្តាលមានក្តីសង្ឃឹមពីប្រាក់កម្ចីឆ្នាំក្រោយកើនឡើងពី១៥ទី
១៧ ភាគរយ ហើយការផ្តត់ផ្គង់ប្រាក់នឹងមានសន្ទុះពី១៤ទៅ១៦ភាគរយក្នុងឆ្នាំ២០១១។
ភាគរយនាដើមឆ្នាំនេះ ។ ធនាគារកណ្តាលមានក្តីសង្ឃឹមពីប្រាក់កម្ចីឆ្នាំក្រោយកើនឡើងពី១៥ទី
១៧ ភាគរយ ហើយការផ្តត់ផ្គង់ប្រាក់នឹងមានសន្ទុះពី១៤ទៅ១៦ភាគរយក្នុងឆ្នាំ២០១១។
គោលដៅម៉ាក្រូសេដ្ឋកិច្ចសម្រាប់ឆ្នាំក្រោយ រួមមានទាំងផែនការកាត់បន្ថយអត្រាការប្រាក់ និងការពង្រីកការផ្គត់ផ្គង់ឥណទាននិងប្រាក់ គឺជារឿងមួយដ៏ត្រឹមត្រូវសម្រាប់ស្ថានភាពសេដ្ឋកិ
ច្ចវៀតណាម ដើម្បីសម្រេចគោលដៅកំណើនសេដ្ឋកិច្ច៦ភាគរយដែលបានដៅទុក។ យើងមានផែនការកម្រិតអតិផរណាឱ្យធ្លាក់ចុះមកត្រឹម១៤ភាគរយនៅពាក់ កណ្តាលឆ្នាំក្រោយនិងបន្តធ្លាក់
ម្តងទៀតមកត្រឹម១០ភាគរយនៅដំណាច់ ឆ្នាំ។ នេះបើតាមសម្តីលោកនាយករដ្ឋមន្ត្រី ។

ការនាំចេញក្នុងឆ្នាំនេះកើនឡើង៣៣ភាគរយស្មើនឹង ៩៦ពាន់លានដុល្លារធៀបជាមួយឆ្នាំចាស់ និងកើនឡើងលើស១០ភាគរយពីការព្យាកររបស់សភា ស្របពេលការនាំចូលកើនឡើង២៥ភាគ
រយ ស្មើនឹង១០៦ពាន់លានដុល្លារ ដែលជាហេតុនាំឱ្យមានឱនភាពពាណិជ្ជកម្មចំនួន១០ពាន់លានដុល្លារ។ អត្រាប្រាក់បម្រុងបរទេសរបស់ប្រទេសវៀតណាមកើនឡើង។ ចំណែកឱនភាពថវិកាមានចំនួន៤,៩ភាគរយនៃGDP ទាបជាងគោលដៅរបស់រដ្ឋាភិបាលដែលចង់បាន៥,៣ភាគរយ ។

តាមរបាយការណ៍និយាយថា ប្រាក់បំណុលបរទេសប្រទេសវៀតណាមក្នុងឆ្នាំនេះមានចំនួនប្រហែល៤១,៥ភាគ រយ នៃGDP។ វាជាកម្រិតមួយដ៏មានសុវត្ថិភាពបំផុតចំពោះសន្តិសុខហិរញ្ញវត្ថុជាតិ។ ប្រាក់បំណុលបរទេសធ្លាក់ចុះ៣២,៥ពាន់លាន់ដុល្លារក្នុងឆ្នាំ២០១០ ឬ ៤២,២ភាគរយ នៃGDP ស្របពេលកាលពីឆ្នាំ២០០៩ វាមានចំនួន៣៦,៥ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យរដ្ឋាភិបាល ៕
No comments:
Post a Comment