Friday, December 30, 2011

ម៉ូតូ​កញ្ចាស់​១​គ្រឿង​ត្រូវ​គេ​យក​មក​ប្លុង​ចោល​ក្នុង​ព្រៃ​រក​ម្ចាស់​មិន​ឃើញ​

ថ្ងៃទី២៦-១២-២០១១: ដកស្រង//kpt-news.com/

កំពត​ ៖ ​ម៉ូតូ​ម៉ា​កវេ​វ​កញ្ចាស់១គ្រឿង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​

ចត​ទុក​ ចោល​តាម​មាត់​ភ្លឺប្រឡាយ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​ហើយ​ករណី​នេះ​មាន​គេ​សង្ស័យ ​ថា ​មាន​មនុស្ស​យក​មកប្លុង

ចោល​នៅ​ទី​នេះ​កាលពី​យប់​ថ្ងៃទី​២​៥​

ខែធ្នូ​ឆ្នាំ ​២០១១​ម្សិល​ម៉ិ​ញ​ហេតុការណ៍​

ភ្ញាក់ផ្អើល​ដោយសារ​មាន​គេ​ជួប​ប្រទះឃើញ​ម៉ូតូ​ខាងលើ​បាន​ កើតឡើងនៅ

ត្រង់ចំណុច​ព្រៃ​ក្បែរ​ប្រឡាយទឹក​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដា​ស្គរ ឃុំ​បឹង​សា

លា​ខាងជើង ស្រុក​កំពង់ត្រាចខេត្តកំពត នា​វេលា​ម៉ោង៦និង៣០នាទី​ព្រឹក​ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១១អំឡុងពេល​មាន​ប្រជាពលរដ្ឋ​ដើរ​ឆ្លងកាត់​ផ្លូវ​ក្បែរ​មាត់​ប្រឡាយ​ នោះ។

ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​ឃើញ​ម៉ូតូ​ខាងលើ​បាន​រាយការណ៍​ឱ្យដឹងថា នៅពេល​គាត់​បាន​ដើរឆ្លងកាត់​ម្តុំ​ព្រៃ​ជាប់មាត់​ប្រឡាយ​នេះ គាត់​ក៏​ប្រទះ

ឃើញ​ម៉ូតូ​ម៉ា​កវេ​វ​កញ្ចាស់​មួយគ្រឿង​នេះ​បញ្ឈរ​ទុក​ចោល​ ក្នុងព្រៃ​ក្បែរ​ផ្លូវ

លំ​តូច ទើប​គាត់​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ឱ្យមក​យកទៅ​រក្សាទុកដើម្បី​ ស្រាវជ្រាវ​ស្វែងរក​ម្ចាស់ ប៉ុន្តែ​ម៉ូតូ១គ្រឿង​នេះ​ក្រោយពី​ប្រ​កូ​ស​ប្រកាស​រក​ម្ចាស់​កម្ម​សិទ្ធ​ ហាក់​ដូច​ជា​មិនទាន់​រកឃើញ​នៅឡើយ​ទេ​ព្រោះ​ម៉ូតូ​នេះ​មើលទៅ​ចាស់​ណាស់​ទៅហើយ ​បើ​លក់​ឱ្យ​អេតចាយមិនបាន​គ្រប់​ម្ភៃ​ម៉ឺន​ផង មិនតែប៉ុណ្ណោះ​ម៉ូតូ​នេះ​នៅសល់តែ​តួ​ដែក​ថែមទាំង​គ្មាន​ស្លាក​លេខ​អ្វី​ សំរាប់​ជាការ​សម្គាល់​ឡើយ ហើយ​អាជ្ញាធរ​មូលដ្ឋាន​សំរេច​ប្រគល់ជូន​ទៅខាង​សមត្ថកិច្ច​យកទៅ​រក្សាទុក​ នៅឯអធិការដ្ឋាន ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ដើម ក្រែង​មាន​បងប្អូន​ណា​មាន​បាត់បង់​ម៉ូតូ១គ្រឿង​នេះ។
បើតាម​ប្រភព​មួយចំនួន​បាន​និយាយថា កាលពី​យប់​ម៉ិ​ញ​គេ​ឮ​សំលេង​ម៉ូតូ​រោទ៍​នៅត្រង់ចំណុចនោះ​តែមួយ​ភ្លេច​រួច​ បាត់​សំលេង​រហូត​លុះ​ព្រឹក​ឡើង​ទើប​មាន​គេ​ជួប​ប្រទះឃើញ​ម៉ូតូ១គ្រឿង​នេះ​ ចតចោល​បែបនេះ​តែម្តង​ដោយ​បញ្ហា​ខាងលើ​គេ​អាច​សង្ស័យ​ខ្លាច​មាន​មនុស្ស​ ខិលខូច​ជិះ​ម៉ូតូ​កញ្ចាស់​មកធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ តែ​ដល់ពេល​លួចបាន​ហើយ​បញ្ឆេះ​ម៉ូតូ​អត់​ឆេះ​ហើយ​ខ្លាច​គេ​តាម​ទាន់​ក៏​ទុក​ ម៉ូតូ​ចោល​នៅទីនេះ​តែម្តងទៅ ព្រោះ​កន្លងមក​នៅ​ភូមិសាស្ត្រ​នេះ​ឧស្សាហ៍​បាត់​របស់របរ​ដូចជា​មាន់ ទា ជាដើម។ ដូចនេះ​បើ​បងប្អូន​ណា​មាន​បាត់​ម៉ូតូ​ដូច​មាន​ភិនភាគ​ដូចខាងលើ សូម​ទៅ​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច ដោយ​នាំយក​ឯកសារ​ពាក់ព័ន្ធ​មកជា​មួយ​ផង៕

No comments: