Thursday, February 9, 2012

កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​និយាយ​ភាសា​បារាំង​

ផ្សាយថ្ងៃទី០៨-០២-២០១២: ដកស្រងwww.bayontv.com.kh/news

ភ្នំពេញ៖ ​ប្រទេសកម្ពុជា​ បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សំរាប់​កិច្ច​ប្រជុំ​គណៈ

កម្មា​ធិការ​ អចិន្ត្រៃយ៍​រដ្ឋ​សភា​ និយាយ​ភាសា​បារាំង​ ហើយ​កិច្ច​ប្រជុំ​នេះ​ 

បាន​បើក​ដំណើរ​ការ​នៅ​វិមាន​រដ្ឋ​សភា​ កាលពី​ព្រឹក​ថ្ងៃ​ទី០៨ ​កុម្ភៈ ​ឆ្នាំ ​២០១២នេះ ​ក្រោម​អធិបតី​ភាព​សម្តេច​ពញា​ចក្រី​ ហេង ​សំរិន​ ប្រធាន

​រដ្ឋ​សភា​ជាតិ​។ថ្នាក់​ដឹក​នាំ​សភា​តាម​បណ្តា​ប្រទេស​និយាយ​ភាសា​បា

រាំង​ចំនួន​១៤​ ប្រទេស​ បាន​មក​ចូល​រួម​ក្នុង​ កិច្ច​ប្រជុំ​នេះ​ ដើម្បី​ពិភា​ក្សា

​ដាក់​ចេញ​នូវ​សំណូម​ពរ​សម​ស្រប ​និង​ជាក់​ស្តែង​នានា​សំរាប់​ជួយ​ដល់

​សភា​នៃ​ប្រទេសនីមួយ​ៗ​ ក្នុង​ការ​គាំ​ទ្រ​ដល់​រដ្ឋាភិបាល​របស់​ខ្លួន​អោយ​

ជំនះ​រាល់​ឧបសគ្គ​ និង​ការ​លំ​បាក​នានា​និង​ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់​ទំ

នង​កិច្ច​ សហប្រតិបត្តិ​ការ​ក្នុង​រង្វង់​បណ្តា​ប្រទេស​និយាយ​ភាសារ​បារាំង​

ផង​ដែរ​។ព្រះ​មហាក្សត្រ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ បាន​ចេញ​ព្រះ​រាជ​សារ​

ជូន​ជា​កិត្តិយស​ដល់​កិច្ច​ប្រជុំ​នេះ​ហើយ​ដែល​ត្រូវ​ បាន​សម្តេច​ពញា​ចក្រី​ 

ហេង​ សំរិន​ លើក​យក​មក​អាន​ទាំង​ស្រុង​ជូន​អង្គ​ប្រជុំ​។ក្នុង​ព្រះ​រាជ​សារ​

សង្កត់​ធ្ងន់​ថា ​ប្រជា​ជន​កម្ពុជា​ពិត​ជា​ មាន​មោទ​នៈភាព​ក្រៃលែង​ក្នុង​ការ​

ទទួល​រៀម​ចំ​កិច្ច​ប្រជុំ​នេះ ​ដែល​ជា​និច្ច​កាល​ស្មោះ​ត្រង់​នឹង​កិច្ច​សន្យា​របស់

​ខ្លួន​និង​តែង​បាន​ បំពេញ​តួនា​ទី​ ដើម្បី​ជួយ​គាំ​ទ្រ​ដល់​រដ្ឋ​ និង​រដ្ឋា​ភិបាល​នៃ​ប្រ​ទេស​ ដែល​ប្រើ​ប្រាស់​ភាសា​បារាំង​អោយ​អភិវឌ្ឍន៍​ក្នុង​មាគ៌ា​ត្រឹម​ត្រូវ​ ប្រកប​ដោយ​វិបុល​ភាព​និង​ចីរភាព​។ថ្លែង​បើក​កិច្ច​ប្រជុំ​នេះ​ សម្តេច​ពញា​ចក្រី​ ហេង​ សំរិន​ បាន​លើក​ឡើង​ថា​ កិច្ច​ប្រជុំ​នេះ​ជា​ព្រឹត្តិ​ ការណ៍​អន្តរ​ជាតិ​មួយ​មាន​អត្ថ

ន័យ​យ៉ាង​ធំ​ធេង ​ក្នុង​បរិបទ​ថ្មី​នៃ​សាកល​ភាវូប​នីយយកម្ម​ក្នុង​តំបន់​ និង​លើ​

ពិភព​លោក​មួយ​ទៀត​ដែល​ប្រទេស​កម្ពុជា​ ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ 

បន្ទាប់​ពី​ការ​រៀប​ចំ​កិច្ច​ប្រជុំ​មហា​សន្និបាត ​AIPA លើក​ទី​៣២​ ប្រកប​ដោយ

​ជោគ​ជ័យ​។សម្តេច​លើក​ឡើង​ថា ​ប្រទេស​កម្ពុជា​មាន​ការ​ជំពាក់​ចិត្ត​ដ៏

​ជ្រាល​ជ្រៅ​ជាមួយ​អង្គការ​ហ្វ្រង់ ​កូហ្វូនី​ ដែល​ជា​ចលនាមួ​យ​កើត​ឡើង​នៅ​ឆ្នាំ១៩៦២​ដោយ​ឆន្ទៈ​ របស់​បិតា​ស្ថាបនិក​ ក្នុង​នោះ​មាន​អតីត​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ​ ដែល​តាំង​ពី​ពេល​នោះ​មក​ ប្រ​ទេស​កម្ពុជា​តែង​លើ​ក​តំ​លៃ​អង្គការ​ហ្រ្វង់កូហ្វូនី​ និង​ភាសា​បារាំង​។សម្តេច​លើក​ឡើង​ថា​ ក្នុង​នាមសភាកម្ពុជា​ នឹង​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ការ​គោរព​ ឧត្ត

ម​គតិ​ទាំង​ឡាយ​របស់​អង្គការ​ហ្រ្វង់​កូហ្វូនី​។កិច្ច​ប្រជុំ​គណៈកម្មាធិការ​អ

ចិន្ត្រៃយ៍​រដ្ឋ​សភា​និយាយ​ភាសាបារាំង​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ​៕

No comments: