ផ្សាយថ្ងៃទី០៨-០២-២០១២:ព័ត៌មានអន្ដរជាតិដកស្រង www.bayontv.com.kh/news
ហ្វីលីពីន៖ក្រុមជួយសង្គ្រោះរបស់ប្រទេសហ្វីលីពីន កំពុងតែព្យាយាម
ជីកកកាយ កម្ទេចកំទីថ្មនៃគំនរអាគារបាក់បែក កាលពីថ្ងៃអង្គារម្សិលម៉ិញ
ដើម្បីស្វែងរកជនរងគ្រោះ ដែលកំពុងតែជាប់ខ្លួននៅក្នុងគំនរនៃអាគារ
បាក់បែកទាំងនោះ។ការជីកកកាយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីគ្រោះ
ធម្មជាតិរញ្ជួយដី ដ៏កក្រើកមួយ បានវាយប្រហារទៅលើខែត្រណេក្រូ
របស់ប្រទេសនេះ បណ្តាលឲ្យមានបំណាក់ដី និងផ្តួលរំលំគេហដ្ឋាន
ជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ ព្រមទាំងសំលាប់មនុស្សចំនួន ៥២
នាក់ និងមនុស្សចំនួន ៧១នាក់ ផ្សេងទៀតនៅកំពុងតែបាត់ខ្លួនរក
មិនទាន់ឃើញនៅឡើយ។គួររំលឹកផងដែរថា គ្រោះរញ្ជួយដីកម្រិត
៦.៨ រិកទ័រ បានវាយប្រហារទៅលើខែត្រណេក្រូភាគកណ្តាលនៃប្រ
ទេសហ្វីលីពីន កាលពីថ្ងៃចន្ទកន្លងទៅ បណ្តាលអោយមនុស្ស ៥២
នាក់ស្លាប់ ៧១នាក់បាត់ខ្ល្លួន និងមួយចំនួនទៀតរងរបួស ហើយគ្រោះ
រញ្ជួយដីនេះ ក៏បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ អស់
យ៉ាងច្រើនសំបើមផងដែរ៕
No comments:
Post a Comment