ផ្សាយថ្ងៃទី0៩-០២-២០១២: ដកស្រង kohsantepheapdaily.com.kh
ខេត្តកំពត ៖ កុមារីម្នាក់លង់ទឹកស្លាប់ ខណៈដើរទៅលេងផ្ទះអ្នកជិត
ខាងដែលមិនមានមនុស្សនៅដោយ ធ្លាក់ចូលទឹកអណ្តូងដែលមាន
ជម្រៅបីម៉ែត្រគ្មានអ្នកឃើញ ។ ហេតុការណ៍នេះបានកើតឡើងកាល
ពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៨ កុម្ភៈ នៅចំណុចអណ្តូងទឹក
ចម្ងាយ១០០ម៉ែត្រពីផ្ទះ ស្ថិតក្នុងភូមិអន្លង់គគីរ ឃុំកណ្តាល ស្រុកទឹក
ឈូ ។យោងតាមសម្តីជីដូនបង្កើតរបស់កុមារីរង គ្រោះបានឱ្យដឹងថា
ចៅគាត់ដើរទៅលេងផ្ទះអ្នកជិតខាងនៅខាងត្បូងផ្ទះគាត់ ចម្ងាយ
១០០ម៉ែត្រតាំងពីម៉ោង៧និង៣០នាទី ។ ពេលដឹងថាបាត់ចៅក៏ដើរ
រកនៅក្បែរផ្ទះមិនឃើញ លុះដល់ម៉ោង៨និង៣០នាទីទើបមានដំណឹង
ពីអ្នកជិតខាងប្រាប់ ថា ចៅលង់ទឹកអណ្តូងស្លាប់ទៅហើយ ។ ស្ត្រីជាជី
ដូនបានបន្តថា សពចៅត្រូវបានគេឃើញអណ្តែតទឹកនៅក្នុងអណ្តូង ។
ក្រោយពីដឹងហេតុការណ៍នេះ កូនស្រីគាត់ដែលត្រូវជាម្តាយកុមារីរង
គ្រោះបានរត់ទៅស្រង់ ឡើងពីទឹករួមយកទៅឱ្យបងប្អូនសាច់ញាតិជួយ
រលាក់ទឹកចេញនៅ តែមិនដឹងខ្លួនទៀត ដោយមិនអស់ចិត្តក៏យកទៅ
សង្គ្រោះដល់មន្ទីរពេទ្យ តែគ្រូពេទ្យប្រាប់ថា ចៅស្រីស្លាប់បាត់បង់ជីវិត
ទៅហើយ។កុមារីរងគ្រោះឈ្មោះឌួង រចនា អាយុ៤ឆ្នាំ ឪពុកឈ្មោះតេង
ស៊ី អាយុ៣៤ឆ្នាំ និងម្តាយឈ្មោះសេង គឹមអ៊ាក អាយុ៣២ឆ្នាំ ក្រុមគ្រួសារ
នេះរស់នៅក្នុងភូមិកើតហេតុខាងលើ ។ ករណីខាងលើនេះសមត្ថកិច្ចពុំ
បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យទេ ៕
No comments:
Post a Comment