Friday, February 10, 2012

រដ្ឋាភិបាល​ស៊ុយ​អ៊ែត​ផ្ដល់​ថវិកា​ប្រហែល​៤,៥​លាន​ដុល្លា​អាមេរិក​សម្រាប់​ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​នៃ​ក្រសួង​ផែន​ការ​

ផ្សាយថ្ងៃទី០៩-0២-២០១២: ដកស្រងwww.bayontv.com.kh/news

ភ្នំពេញ៖ ​នេះ​ជា​ដំណាក់​កាល​ទី ​០៣​ហើយ ​ដែល​រដ្ឋាភិបាល​ស៊ុយ​អ៊ែត ​

បាន​ផ្ដល់​ប្រាក់​សម្រាប់​គាំទ្រ​គម្រោង​ក​សាង​សមត្ថភាព​ស្ថាប័ន​វិទ្យា​ ស្ថាន​

ជាតិ​ស្ថិតិ​ដំណាក់​ទី​០៣​ ដល់​មន្ត្រី​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែន​ការ

​ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​៤,៥​លាន​ដុល្លា​អាមេរិក​ ហើយ​ជំនួយ​នេះ

​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ឆាយ ​ថន​ រដ្ឋ​មន្ត្រី​

ក្រសួង​ផែន​ការ​ជាមួយ​លោក​ស្ត្រី ​គ្រីស្ទីណា ​គូនែល ​នាយកអង្គ​ការស៊ី

ដា ​កាលពី​រសៀល​ថ្ងៃ​ទី០៨ ​ខែកុម្ភៈ ​ឆ្នាំ២០១២ ​នៅ​ទី​ស្ដី​ការ​ក្រសួង​។

    គួរ​បញ្ជាក់​ថា ​ដំណាក់​ទី០១​ នៃ​គម្រោង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី០១ ​ខែកុម្ភៈ

​ឆ្នាំ ​២០០៦ ​រហូត​ដល់​ខែមិនា ​ឆ្នាំ ២០០៩ ​។ ​ដំណាក់​កាល​ទី​០២ ​ចាប់​

ផ្ដើម​ពី​ថ្ងៃទី០១ ​ខែមេសា ​ឆ្នាំ ​២០០៩ ​រហូត​ដល់ ​ថ្ងៃទី៣១ ​ខែធ្នូ​ ឆ្នាំ ​

២០១១ ​។​បច្ចុប្បន្ន​ដំណាក់​កាល​ទី០៣ ​របស់​គម្រោង​ចាប់​ផ្ដើម​ពី​ខែ

​មករា ​ឆ្នាំ ​២០១២ ​រហូត​ដល់​ខែ​ធ្នូ ​២០១៥ ​។ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី

​ឆាយ ​ថន ​មាន​ប្រសាសន៍​ថា ​ដំណាក់​កាល​ទី០៣ ​នៃ​គម្រោង​នេះ ​គឺ​

ផ្ដោត​លើ​គោល​បំណង​សំខាន់​៣ ​ដែល​នឹង​ត្រូវ​សម្រេច​អោយ​បាន​។​

ទី១/​ វិទ្យាស្ថាន​ជាស្ថិតិ​មាន​សមត្ថិភាព ​ក្នុង​ការ​បន្ដ​ការ​ផលិតស្ថិតិ​ពី​កា

រ​អង្កេត​គ្រួសារ​ដែល​រាជ​រដ្ឋាភិ​បាល ​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​ការ​រៀប​ចំ​

គោល​នយោបាយ ​នឹង​យុទ្ធ​សាស្ត្រ​នានា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង ​និង​

ភាព​ក្រីក្រ ​និង​តាម​ដាន​ការអភិវឌ្ឍន៍ ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ។ ទី២

វិទ្យាស្ថាន​ជាស្ថិតិ​មាន​សមត្ថិភាព ​ក្នុង​ការ​ផលិតគណនេយ្យជាតិ ​និង

​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់​ដែល​នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​ប្រភព ​ផ្លូវ​ការ​ 

ដើម្បី​តាម​ដាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ទី៣/ ​វិទ្យាស្ថាន​ជាស្ថិតិ ​គឺ​ជា​ស្ថាប័ន​

សម្រប​សម្រួល ​នៃ​ប្រព័ន្ធ​ស្ថិតិ​ជាតិ​ របស់​ប្រទេស​កម្ពុជា ​នឹង​សមត្ថិភាព​

គ្រប់​គ្រង​រួម​ទាំង​រៀប​ ចំ​កិច្ច​ដំណើរ​ការ​ស្ថាប័ន​ប្រកប​ដោយ​ជំនាញ​ខ្ពស់​។

    ឯកឧត្តម ​បាន​បន្ដ​ទៀត​ថា ​ការ​កសាង​សមត្ថភាព ​ស្ថិតិ​ដល់​មន្ត្រី​វិទ្យា​

ស្ថាន​ជា​ស្ថិតិ​ គឺ​ជា​យុទ្ធ​សាស្ត្រ​ដ៏​សំខាន់​ដែល​នឹង​មិន​អាច​ខ្វះ​បាន​​។

    ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ​បាន​សំដែង​នូវ​ការ​ដឹង​គុណ ​ចំពោះ​រដ្ឋាភិ​បាល​

ស៊ុយ​អ៊ែត ​និង​ស្ថិតិ​ស៊ុយអ៊ែត ​ដែល​បាន​ផ្ដល់​នូវ​ហិរញ្ញប្បទាន​យ៉ាង​ច្រើ​ន​

ដល់​ការសាង​សមត្ថភាព ​ស្ថាប័ន​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ ​តាម​រយៈ​គម្រោង​ដ៏​

សំខាន់​នេះ ​បាន​រួម​ចំណែក​យ៉ាង​ពិត​ប្រាកដ ​ដល់​ការ​អភិវឌ្ឍន៍​​ក​ម្ពុជា​។

    ​គម្រោង​នេះ ​បាន​គាំទ្រ​ផង​ដែរ ​ក្នុង​ការ​ចង​ក្រង​គណនេយ្យ​ជាតិ ​និង​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់​ដូច​ជា​ទិន្នន័យ​ ស្ដីពី​កំណើន​ផលិតផល

​ក្នុង​ស្រុក​សរុប ​និង​អតិផរណា ​ដែល​ទិន្នន័យ​ទាំង​នេះ ​មាន​សារៈ​សំខាន់​

ខ្លាំង​ណាស់​សម្រាប់​រាជ​រដ្ឋាភិ​បាល ​និង​អ្នក​ប្រើ​ប្រាស់​ទូ​ទៅ​៕

No comments: