Friday, February 10, 2012

ធនគារ​ពាណិជ្ជ​វៀត ​ណាម​ទី៥​បង្ហាញ​វត្ត​មាន​នៅ​កម្ពុ​ជា​

ផ្សាយថ្ងៃទី០៩-០២-២០១២: ដកស្រង www.bayontv.com.kh/news/news

ភ្នំពេញ៖ ធន​គារ​ពាណិជ្ជ​សៃ​ ហ្គន-​ហា​ណូយ​(SHB)​ ដែល​មាន​សាខា​វិ

និយោគ​តំណាង​ជាង​២០០ ​នៅ​ក្នុង​ខេត្ត​-ក្រុង​ចំនួន​២៥​ក្នុង​ប្រទេស​វៀត

​ណាម​ បាន​សម្រេច​បង្កើត​សាខា​ថ្មី​មួយ​ទៀត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​

ក្នុង​គោល​បំណង​ប្រកួត​ប្រជែង​ជា​មួយ​ធន​គារ​ជា​ច្រើន​ក្នុង​ប្រទេស​ 

កម្ពុជា​។ធន​គារ​ពាណិជ្ជ​សៃ​ហ្គន-ហាណូយ​(SHB)​បាន​សម្ពោធ​នៅ

​ព្រឹក​ថ្ងៃ​ទី០៩​ខែ​ កុម្ភៈ​ឆ្នាំ​២០១២​នេះ ​ក្រោម​អធិបតីភាព​លោក​ជំទាវ

ម៉ែន​ សំអន​ឧបនាយក​រដ្ឋ​មន្រ្តី​ប្រចាំការ​ ឯក​អគ្គ​រដ្ឋ​ទូត​វៀត ​ណាម​

ប្រចាំ​កម្ពុជា ​និង​តំណាង​អគ្គទេសាភិ​បាលធនា​គារ​ដ្ឋ​វៀត ​ណាម​។

លោក​ង្វៀន ​វ៉ាន់​ឡេ​អគ្គនាយក​ធនគារពាណិជ្ជ​សៃ​ហ្គន​-ហាណូយ

​បាន​អោយ​ដឹង​ថា ​ការ​សម្រេច​បង្កើត​សាខា​នៅ​ក្នុង​ប្រទេស​កម្ពុជា​

នេះ​គឺ​ធ្វើ​ឡើង​សម្តៅ​ គោល​បំណង​អនុវត្ត​គោលនយោបាយ​នៃ​រដ្ឋា

ភិបាល​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ ណាម​ ក្នុង​ការ​វិនិ​យោគ​នៅ​

កម្ពុជា​ និង​ជា​កំណត់​ត្រា​ដ៏​សំខាន់​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍

​ អាជីវ​កម្ម​ក្នុង​តំបន់​ឥណ្ឌូ​ចិន​។លោក​ជំទាវម៉ែន ​សំអន​បាន​ថ្លែង​ថា ​ធនគារពាណិជ្ជ​សៃ​ហ្គន-ហាណូយ​(SHB)​ គឺ​ជា​ធនាគារ​ទី៥​របស់​វៀត

​ណាម​ដែល​បាន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ធនគារ​ថ្មី​នេះ​ ពិត​ជា

​អាច​ជួយ​ជម្រុញ​អោយ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ​កាន់​តែ​សកម្ម​ថែម

​ទៀត​ និង​រួម​ចំណែក​លើក​កំពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា 

​តាម​រយៈ​ការ​ផ្តល់​ការ​ងារ​ និង​ការ​ផ្តល់​សេវា​ទូទាត់​សាច់​ប្រាក់​សម្រាប់

​អាជីវ​កម្ម​ ហើយ​វា​ក៏​បាន​បន្ថែម​ជម្រើស​មួយ​ថ្មី​ទៀត​សម្រាប់​អតិថិជន

​នៅ​កម្ពុជា​ ក្នុង​ការ​ប្រើ​ប្រាស់​សេវាធន​គារ​។គួរ​បញ្ជាក់​ថា ​ធនគារ​ពាណិ

ជ្ជ​សៃ​ហ្គន-​ហាណូយ​(SHB)​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣​ ដែល​មាន​ទុន

​សរុប​៤.៨១៥​ពាន់​លាន​ដុង​ និង​ទ្រព្យ​សម្បត្តិ​សរុប​៧០.៩៦៥ពាន់​លាន​ដុង​ 

មាន​បុគ្គលិក​បំរើការ​២៥០០​នាក់​ និង​មាន​សាខា​ជាង​២០០​ក្នុង​ប្រទេស​វៀត​ ណាម​៕

No comments: