Friday, February 10, 2012

ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​និង​២​នាក់​របួស​ស្រាល​

ផ្សាយថ្ងៃទី០៩-០២-២០១២: ដកស្រងkpt-news.com/local-news

កែប​ ៖ ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោយពី​សាច់​ញ្ញាតិ​
បញ្ជូន​ទៅ​សង្គ្រោះ​ដល់​ មន្ទីរពេទ្យ​និង​២​នាក់
​ទៀត​រង​របួស​ស្រាល​ផង​ដែរ​បន្ទាប់ពី​ជនរង
គ្រោះ​ ខាងលើ​ជួប​នឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ រវាង​ម៉ូតូ​និង​
ម៉ូតូ​ប៉ះ​ទង្គិច​គ្នា​ក្នុង​ទិស​ស្រប​គ្នា​ពោល​គឺ​អ្នក​ជិះ ​ខាងមុខ​បត់ ​ឯ​អ្នក​
បើក​ពីក្រោយ​ជែង​ទើប​បណ្តាល​ឱ្យ​យានយន្ត​ទាំង​២គ្រឿង​ប៉ះ​ដៃ​

ចង្កូតគ្នា​រួច​ដួល​ប្រាវ​តែ​ម្តង។​ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ
ត្រង់ចំណុច​រង្វង់​មូល​សេះស ស្ថិតក្នុង​សង្កាត់​អូ​ក្រសារ ក្រុង-ខេត្ត​
កែប កាលពី​វេលា​ម៉ោង៦និង១០នាទី​ព្រឹក​ថ្ងៃទី០៩ខែកុម្ភៈ​ឆ្នាំ២០១២
។ តាម​ប្រភពព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​និ​យា​ថា មុនពេល​ប៉ះ
ទង្គិច​គ្នា​នេះ គេ​ឃើញ​ម៉ូតូ១គ្រឿង​ម៉ាក​សេ១០០សេរី​ចាស់​ពណ៌​ព្រីង​
ទុំ​ដឹក​បន្លែជិះ​ ម្នាក់ឯង​បើកបរ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុច​រង្វង់
​មូល​សេះស​ម៉ូតូ​ខាងមុខ ​បាន​បត់​តាម​រង្វង់​មូល​បំណង​ឆ្ពោះទៅ​ផ្សា
រ​ដំណាក់​ចង្អើរ​ស្របពេល​មាន​ ម៉ូតូ១គ្រឿង​បើ​ពីក្រោយ​ជិះ​គ្នា២នាក់
​បើក​ជែង​ផ្នែក​ខាងឆ្វេង​ដៃ​ទើប​ទៅ​ ប៉ះ​ដៃចង្កូត​គ្នា​ធ្វើឱ្យ​ម៉ូតូ​ទាំង២
គ្រឿង​ដួល​ប្រាវ​តែម្តង ដោយ​ខណៈនោះ​ស្ត្រី​ដែល​រួម​ដំណើរ​ម្នាក់​ត្រូវ
​បោក​ក្បាល​នឹង​ថ្នល់​រងរបួស​ យ៉ាង​ធ្ងន់ ហើយក៏​ត្រូវបាន​គេ​បញ្ជូនទៅ​
សង្គ្រោះ​នៅឯ​មន្ទីរពេទ្យភ្លាមៗតែ​អកុសល​ ពេលទៅដល់​មន្ទីរពេទ្យ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ។នគរបាល​ចរាចរណ៍
​ដែល​មក​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា គ្រោះថ្នាក់
​ខាងលើ បណ្តាលមកពី​ភាគី​ទាំងសងខាង​ខ្វះ​ភាព​ប្រុងប្រយ័ត្ន ដោយ​ភា
គី​ម៉ូតូ​ខាងមុខ​ពេល​បត់​មិនបាន​ប្រាប់​សញ្ញា ហើយភាគី​ម៉ូតូ​ជិះ​ពីក្រោយ​ពេលមកដល់​ចំណុច​រង្វង់​មូល​មិនបាន​បង្អង់​ល្បឿន ថែមទាំង​បើក​ជែង
​ដោយ​មិន​មើល​ឧបសគ្គ​នៅ​ចំពោះមុខ។ប៉ូលិស​បានបញ្ជាក់​ទៀតថា ស្ត្រី​
ដែល​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ កែវ ហ៊ានភេទ​ស្រី អាយុ
៥៦ឆ្នាំ ជា​អ្នករួមដំណើរ​ពីក្រោយ ចំណែក​បុរស​ជា​អ្នកបើកបរ​មានឈ្មោះ
ង៉ែត រែ​ន ភេទ​ប្រុសអាយុ៥៤ឆ្នាំ រងរបួស​ស្រាល​អ្នក​ទាំ​ង២មាន​ទីលំនៅ​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូ​ក្រសារ ក្រុង-ខេត្ត​កែប ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សេ១២៥ពណ៌​ខ្មៅ​សេរី​ឆ្នាំ២០០៥ ពាក់​ស្លាក​លេខ ក្រ-កែប​1A-0164 ។ដោយឡែក​ភាគីម៉ូតូ​បើក​ខាងមុខ​ម៉ាក​សេ១០០ពណ៌​ព្រីង​ទុំ សេរី​ចាស់
​ផលិត​ឆ្នាំ១៩៩៤ ពាក់​ស្លាក​លេខ ឃ-៣២៤៣ ភព១ មានម្ចាស់​ឈ្មោះ ភូ
សៀន ភេទ​ប្រុស អាយុ៥០ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃ
ធំ ក្រុង-ខេត្ត​កែប​រងរបួស​ស្រាល។បច្ចុប្បន្ន​មធ្យោបាយ​ទាំង២គ្រឿង​ត្រូវ​ សមត្ថកិច្ច​អូស​មក​រក្សា​ទុកជា​បណ្តោះ​អាសន្ន​នៅក្នុង​ប៉ុស្តិ៍នគរបាល​ រដ្ឋ
បាល​ស​ង្កា​ត់​អូ​ក្រសារ​រង់ចាំ​ភាគី​ទាំង២ចូលមក​ដោះស្រាយ។ចំណែក
​សព​ ស្ត្រី​រងគ្រោះ​ត្រូវបាន​សាច់ញ្ញាតិ​ដឹក​ទៅ​ដំកល​ធ្វើបុណ្យ​នៅ​
គេហដ្ឋាន៕

No comments: