ផ្សាយថ្ងៃទី០៩-០២-២០១២: ដកស្រងwww.nokorwatcenter.com
ខេត្តកំពត៖ ស្ត្រីវ័យ៥១ឆ្នាំម្នាក់ត្រូវបានជនមិនស្គាល់មុខលបចូលធ្វើ
ឃាត ខណៈដែលគាត់ដេកនៅក្នុង ផ្ទះម្នាក់ឯងកាលពីយប់ថ្ងៃទី៨ ខែ
កុម្ភៈ ឆ្នាំ២០១២ ហើយនៅម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ
២០១២ ទើបមានការភ្ញាក់ផ្អើលពីពលរដ្ឋ និងរាយការណ៍ជូនទៅ
សមត្ថកិច្ចឲ្យចុះមកពិនិត្យ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិ ព្រៃផ្តៅ
ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ តាមប្រភពព័ត៌ មាននៅកន្លែងកើតហេតុថា
ជនរងគ្រោះកាលពី២ឆ្នាំមុន ធ្លាប់មានទំនាស់ក្នុងភូមិ ហើយបានគេចខ្លួន ទាំង
គ្រួសារមករស់នៅភ្នំពេញ ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ជនរងគ្រោះបានទៅធ្វើ
កូនផ្ទះមួយនៅលើដី របស់គាត់ ហើយនៅយប់កើតហេតុ ជនរងគ្រោះបានដេក
នៅទីនោះតែម្នាក់ឯង ស្រាប់តែត្រូវឃាត លបធ្វើឃាតតែម្តង។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះ ធ្វើកោសល្យវិច័យសពថា ជនរងគ្រោះឈ្មោះ
ព្រហ្ម ម៉ារី ភេទស្រី អាយុ៥១ឆ្នាំ ស្រុកកំណើតភូមិ ឃុំ កើតហេតុត្រូវឃាត់កលប
ធ្វើឃាត ដោយដំបងឈើមានដំដែកគោល ពីព្រោះនៅលើខ្លួនសពស្ត្រីរងគ្រោះ
សមត្ថកិច្ចជំនាញបានឃើញស្នាមដែកគោលពេញខ្លួន ក្បាល និង មុខ ដែលនេះ
ឃាតកទំនងយកដំបងដំបញ្ជូលដែកគោលធ្វើជាអាវុធក្នុងការវាយសម្លាប់ លើ
ស្ត្រីរង គ្រោះ ។ បើតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចថា ករណីឃាត
កម្មនេះ អាចជារឿងគំនុំ ៕
No comments:
Post a Comment