ខេត្តកំពត ៖ កាលពីវេលាម៉ោង៧និង៣០
នាទីព្រឹកថ្ងៃទី៧ កុម្ភៈ កម្លាំងសមត្ថកិច្ចនគរ
បាលចរាចរណ៍សណ្តាប់ធ្នាប់ក្រុងកំពត បាន
ចុះពង្រឹងសណ្តាប់ធ្នាប់ចរាចរណ៍លើផ្លូវសាធារណៈក្នុង ក្រុង ដើម្បីកុំឱ្យកកស្ទះដល់ការធ្វើដំណើររបស់យានយន្តគ្រប់ ប្រភេទ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។មន្ត្រីប៉ូលិសក្រុងបានឱ្យដឹងថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់រថយន្តដឹកទំនិញ
ម៉ាកកូរ៉េចំណុះពីតោនបានបីគ្រឿងដែលឈប់ចតដាក់ទំនិញ នៅតាមផ្ទះ
លក់ទំនិញលើផ្លូវសាធារណៈក្នុងក្រុងដែលបង្ក ឱ្យកកស្ទះចរាចរណ៍ដល់
យានយន្តគ្រប់ប្រភេទលើផ្លូវសាធារណៈ ដើម្បីធ្វើការអប់រំ ណែនាំដល់
ម្ចាស់យានយន្តទាំងបីគ្រឿងនេះឱ្យយល់ច្បាស់ពី ច្បាប់ចរាចរណ៍ និង
ចៀសវាងឱ្យសមត្ថកិច្ចចាប់ឃាត់យានយន្តពេលក្រោយទៀត។ បន្ទាប់
ពីសមត្ថកិច្ចធ្វើការណែនាំរួចម្ចាស់យានយន្ត ទាំងបីគ្រឿងបានធ្វើកិច្ច
សន្យាចំពោះមន្ត្រីសមត្ថកិច្ច និងទទួលស្គាល់លើកំហុសឆ្គងរបស់ខ្លួន
ទៀតផង ។យោងតាមសម្តីម្ចាស់រថយន្តកូរ៉េម្នាក់ បាននិយាយថា
រថយន្តរបស់ពួកគាត់ទាំងបីគ្រឿងនេះ កន្លងមកធ្លាប់តែដឹកទំនិញ
មានចំណីសត្វ កន្ទក់ និងអង្ករ មកដាក់ឱ្យម៉ូយតាមផ្ទះលក់ទំនិញ
លើដងផ្លូវសាធារណៈខាងជើង ផ្សារសាមគ្គីទីរួមខេត្តកំពត ។ តែ
កន្លងមកច្រើនតែសាងទំនិញទាំងនេះនៅពេលយប់គ្មានការកក
ស្ទះដល់យានយន្តគ្រប់ប្រភេទទេ ទើបសមត្ថកិច្ចមិនហាមឃាត់
តែពេលនេះពួកគាត់ឈប់នៅពេលព្រឹកដែលមនុស្សនិងយានយន្ត
គ្រប់ ប្រភេទកំពុងធ្វើចរាចរណ៍បង្កការកកស្ទះទើបសមត្ថកិច្ច សណ្តាប់
ធ្នាប់ចាប់ឃាត់យកទៅណែនាំនិងធ្វើកិច្ចសន្យា ។លោកអនុសេនីយ៍ទោ
ហែម ហាក់ អធិការររងក្រុងទទួលបន្ទុកចរាចរណ៍សណ្តាប់ធ្នាប់បាន
ប្រាប់កោះ សន្តិភាពថា រថយន្តទាំងបីគ្រឿងដែលសមត្ថកិច្ចនាំមកកាន់
អធិការដ្ឋាន ក្រុងកំពតនេះ ពុំមានកំហុសអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែហៅ
មកណែនាំពីការឈប់ចតយានយន្តលលើដងផ្លូវសា ធារណៈ ដែល
បណ្តាលឱ្យមានការកកស្ទះតែប៉ុណ្ណោះ ៕

No comments:
Post a Comment